ក្មេង​ថៃ​ដែល​រួច​ចេញ​ពី​រូង​ភ្នំ បាន​កោរ​សក់​បួស​រួច​រាល់

ក្មេងថៃ១១នាក់ ពីក្នុងចំណោម១២នាក់ ដែលបានជាប់ក្នុងរូងភ្នំ អស់រយៈពេលជាងពីរសប្ដាហ៍នោះ បានកោរសក់រួចរាល់ ដើម្បីសាងផ្នួល សម្រាប់រយៈពេល៩ថ្ងៃ នៅក្នុងវត្តមួយ នៃខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ។
ក្មេង​ថៃ​ដែល​រួច​ចេញ​ពី​រូង​ភ្នំ បាន​កោរ​សក់​បួស​រួច​រាល់
ក្មេងថៃទាំង១១នាក់ ដែលមានអាយុពី ១១ ដល់១៦ឆ្នាំ បានកោរសក់បួស នៅថ្ងៃអង្គារនេះ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 25, 2018
  • ប្រធានបទ: បាត់ខ្លួនក្នុងរូងភ្នំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពួកគេបានកោរសក់បួសហើយ នៅថ្ងៃអង្គារទី២៤ ខែកក្កដានេះ នៅក្នុងពិធីសាងផ្នួសមួយ។ ជាកាយវិការ ដែលពួកគេចង់ឧទ្ទិសកុសល ដែលកើតចេញ ពីការសាងផ្នួលនេះ ជូនទៅទាហានម្នាក់ ដែលបានពលីជីវិត នៅក្នុងការមុជទឹក ចូលទៅជួយសង្គ្រោះពួកគេ នៅក្នុងរូងភ្នំ។

ការបួសរបស់ពួកគេ ដែលមានរយៈពេល ៩ថ្ងៃ ក៏មានបំណងចង់ឧទ្ទិសកុសល និង«លាបំណន់» ទៅដល់ម្ចាស់ទឹកម្ចាស់ដី ដែលកាន់កាប់រូងភ្នំ នោះផងដែរ។ វាជាជំនឿ ដ៏ខ្លាំងបំផុតមួយ របស់បណ្ដាជនថៃ នៅក្នុងតំបន់។

ពួកគេបានកោរសក់បួស នៅក្នុងវត្ត ភរថាយវ៉ៅ (Pha That Doi Wao) នៃក្រុង «Mae Sai» របស់ខេត្តឈៀងរ៉ៃ។ អ្នកម្ដាយម្នាក់របស់ក្មេងមួយរូប ពីក្នុងចំណោមក្មេងទាំង១១នាក់ បានថ្លែងឡើងថា៖ «ជាកិច្ចការដែលយើងចង់ធ្វើ តាំងតែពួកគេ ត្រូវបានយកចេញ ពីរូងភ្នំមកម្លេះ។ ឥឡូវនេះ ពេលវេលាបានមកដល់ហើយ។»។

រីឯគ្រូបង្វឹកបាល់ទាត់ អាយុ២៥ឆ្នាំ ឈ្មោះ ឯក ក៏បានចូលរួមកោរសក់បួស នៅថ្ងៃនេះដែរ។ ដោយឡែក កុមារម្នាក់ទៀត (កុមារទី១២) ដែលមិនស្ថិត​នៅក្នុងចំណោមកុមារ ទាំង១១ មិនបានចូលរួមកោរសក់បួស ជាមួយមិត្តរួមក្រុមបាល់ទាត់ «ជ្រូកព្រៃ» របស់ខ្លួនទេ ដោយហេតុថា កុមាររូបនោះ ជាអ្នកកាន់សាសនាគ្រឹស្ទ៍។ 

កុមារៗ ដែលជាកីឡាករបាល់ទាត់វ័យក្មេង អាយុពី១១ ដល់១៦ឆ្នាំ និងគ្រូបង្វឹក អាយុ២៥ឆ្នាំ ចំនួន ១៣នាក់ ត្រូវបានសង្គ្រោះជាស្ថាពរ ចេញពីរូងភ្នំជាបន្តបន្ទាប់ រាប់ពីថ្ងៃអាទិត្យ ទី០៨ ខែកក្កដា មកទល់នឹងយប់ថ្ងៃអង្គារ ទី១០ ខែកក្កដា បន្ទាប់ពីពួកគេបានជាប់គាំង នៅក្នុងរូងភ្នំ ថាមល្លួង (Tham Luang - ភាគខាងជើងប្រទេសថៃ) អស់រយៈពេលជាង២សប្ដាហ៍ ដោយសារទឹកភ្លៀងជន់លិច​ច្រកចូល និងនៅតាមបណ្ដោយរូងភ្នំ។

គឺតំណក់ទឹក ធ្លាក់ពីពិដានរូងភ្នំ ដែលបានជួបបន្តជីវិត របស់ពួកគេ ដែលមិនមានអ្វីផ្សេង សម្រាប់ទទួលទានឡើយ នៅមុនពួកគេត្រូវបានរកឃើញ ដោយក្រុមអ្នកជួយសង្គ្រោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...