ប៉ូកបា ចំអក​ឲ្យ​អង់គ្លេស ជាមួយ «Football's coming home»

ខ្សែបម្រើបារាំង ប៉ូល ប៉ូកបា (Paul Pogba) ដែលទើបនឹងក្លាយ ជាកីឡាករជើងឯកពិភពលោក ឆ្នាំ២០១៨ បន្ទាប់ពីក្រុមមាន់គកបារាំង បានបំបាក់ក្រុម ក្រូអាស៊ី ៤-២ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដានោះ បានយកចម្រៀង «Three Lions» របស់ក្រុមអ្នកគាំទ្របាល់ទាត់អង់គ្លេស មកច្រៀងលេងសើច ដោយមានពានរង្វាន់បាល់ទាត់ នៅនឹងដៃផង។
ប៉ូកបា ចំអក​ឲ្យ​អង់គ្លេស ជាមួយ «Football's coming home»
កីឡាករ ប៉ូល ប៉ូកបា ខ្សែបម្រើបារាំង ផ្ទុះក្ដីរីករាយ បន្ទាប់ពីរកគ្រាប់បាល់ ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន។ (រូបថត Fifa)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 17, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែបម្រើបារាំង និងជាម្ចាស់គ្រាប់បាល់ ៣-១ ឲ្យក្រុមមាន់គករបស់ខ្លួន នៃការប្រកួតផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃអាទិត្យនេះ កីឡាករ ប៉ូល ប៉ូកបា (Paul Pogba) បានផ្ទុះក្ដីអំណរ នៅចំពោះជ័យជំនះ និងការដណ្ដើមមកកាន់ក្នុងដៃ នូវពានរង្វាន់ បាល់ទាត់ពិភពលោក ក្នុងឆ្នាំ២០១៨។ នៅលើបណ្ដាញសង្គម កីឡាករ ប៉ូកបា បានក្លាយ ជាតារាមួយដួង ដ៏មានប្រជាប្រិយ ដែលមានអ្នកតាមដានច្រើនលាននាក់ ជាមួយនឹងរូបថត និងវីដេអូ ដែលត្រូវបានកីឡាករ បង្ហោះភ្លាមៗ បង្ហាញពីសកម្មភាពផ្ទាល់ របស់កីឡាករ និងរបស់ក្រុមជម្រើសជាតិ​ខ្លួន។

ហើយខាងក្រោមនេះ ជាវីដេអូផ្សាយផ្ទាល់មួយ នៅលើទំព័រអ៊ិនស្ដាហ្គាម របស់កីឡាករ ដែលគេបានស្ដាប់ឮ កីឡាករច្រៀងបទ «Football's coming home (មានសេចក្ដី ជាខេមរភាសាថា បាល់ទាត់​វិលត្រឡប់ មកមាតុភូមិវិញហើយ - មាតុភូមិ ព្រោះអង់គ្លេសជាអ្នកបង្កើតបាល់ទាត់)»។ មួយឃ្លានេះ តែងត្រូវបានក្រុមអ្នកគាំទ្រ​បាល់ទាត់ អង់គ្លេស យកមកច្រៀង ប្រកបដោយភាពពេញនិយមណាស់ នៅក្នុងការប្រកួតនានា នៃក្រុមជម្រើសជាតិ តោបី របស់ពួកគេ។ 

ជាមួយនឹងពានរង្វាន់ នៅក្នុងដៃផង កីឡាករ ប៉ូកបា ដែលសព្វថ្ងៃ កំពុងទាត់ឲ្យក្រុមអង់គ្លេស មេនឆេស្ទ័រ យូណាយធីត (Manchester United) បានច្រៀងចម្រៀងខាងលើ និងបន្ទាប់មក បានធ្វើកាយវិការ ហាក់ដូចជាសុំអភ័យទោស តែនៅតែបន្តច្រៀង មួយឃ្លាទៀតថា «It's coming home! (មានសេចក្ដីជាខេមរភាសាថា វាវិលត្រឡប់ មកមាតុភូមិវិញហើយ)»។

យ៉ាងណា នៅចុងបញ្ចប់នៃវីដេអូផ្សាយផ្ទាល់នោះ កីឡាករខ្សែបម្រើ បានបញ្ជាក់ថា នេះគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ មិនដឹងថា តើការលេងសើចនេះ ត្រូវបានក្រុមអ្នកគាំទ្រក្រុម មេនឆេស្ទ័រយូណាយធីត អត់ទ្រាំ និងពេញចិត្តដែរ ឬយ៉ាងណា?

» ចម្រៀងរបស់កីឡាករ ប៉ូល ប៉ូកបា៖

» ចម្រៀងដើមរបស់ក្រុម តោបី អង់គ្លេស ដែលមានចំណងជើងថា «Football's coming home»៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...