មេធាវី​និយាយ​ពី​វិធី​ទប់ទប់​អ្នក​គម្រាម​ពលរដ្ឋ​ម្ចាស់ឆ្នោត

រវាងអ្នកទៅបោះឆ្នោត និងអ្នកមិនទៅបោះឆ្នោត... រវាងអ្នកអំពាវនាវ កុំឲ្យចេញទៅបោះឆ្នោត និងអ្នកគំរាមពលរដ្ឋ ដែលមិនចេញ​ទៅបោះឆ្នោត... ទីបំផុតទៅ លោកមេធាវី ជូង ជូងី បានអះអាងថា លោកមានវិធីសាស្ត្រមួយ ដើម្បីទប់ទល់នឹងអ្នកគំរាមពលរដ្ឋទាំងនោះ។
មេធាវី​និយាយ​ពី​វិធី​ទប់ទប់​អ្នក​គម្រាម​ពលរដ្ឋ​ម្ចាស់ឆ្នោត
ការបោះឆ្នោតមួយ នៅក្នុងប្រទេសកម្ពុជា។ (រូបថត Xinhau)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 18, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនពិបាកយល់ទេ! ខាងក្រោមនេះ ជាវិធីសាស្ត្រដ៏សាមញ្ញមួយ របស់លោកមេធាវី ជូង ជូងី ដែលបានបង្ហោះ បង្ហាញនៅលើបណ្ដាញសង្គម នៅចំពោះការលើកឡើង ជាបន្តបន្ទាប់ ពីការគម្រាមកំហែង តាំងពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន ទៅលើសិទ្ធិពលរដ្ឋ ក្នុងការចេញទៅបោះឆ្នោត។

លោក ជូង ជូងី បានសរសេរថា៖ «មិនទៅបោះឆ្នោត គឺមិនមានទោសទេ ហើយក៏មិនមានបទល្មើសញុះញង់ មិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតដែរ»។

មន្ត្រីរដ្ឋាភិបាល ដែលមានការបន្ទរតាមក្រោយ ដោយមន្រ្តី​ជាន់ខ្ពស់ ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផង បានថ្លែងថា អ្នក​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ ទៅ​បោះឆ្នោត ជា​ទោស​ឧក្រិដ្ឋ​។ តែមន្ត្រីគណបក្សប្រឆាំង បានប្រតិកម្មតបវិញថា ការលើកឡើងនោះ គឺ​ជា​ការ​គំរាមកំហែង​ ដល់​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​ពេញលេញ ​ក្នុង​ការ​សម្រេច​ចិត្ត ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត ដែល​បាន​ធានា ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

​អ្នកនាំ​ពាក្យ​ គ.ជ.ប ត្រូវបានស្រង់សំដី មកបញ្ជាក់ដែរថា គ.ជ.ប នឹង​ចាត់​វិធានការ ទៅលើ​អ្នក​ដែល«​ញុះញង់» មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និងបានហៅ​វិធានការនោះ ថាគ្រាន់តែ​ ជាការអនុវត្ត​តាម​ច្បាប់ប៉ុណ្ណោះ។

សម្រាប់មេធាវី ជូង ជូងី ដែលឧស្សាហ៍ការពារក្ដី ឲ្យអ្នកនយោបាយប្រឆាំង និងសកម្មជនសិទ្ធិមនុស្សនោះ បានអះអាងថា៖ «វិធីសាស្ត្រទប់ទល់ នឹងអ្នកគំរាមប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបោះឆ្នោត គឺកុំទៅបោះឆ្នោត ឲ្យបក្សពួកអ្នក ដែលគំរាមប្រជាពលរដ្ឋ។ បើគេគំរាមហើយ បងប្អូននៅតែទៅបោះឆ្នោត ឲ្យបក្សពួកដែលគំរាម នោះបក្សពួកដែលគំរាមបងប្អូន នឹងគំរាមបងប្អូនមួយជីវិត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...