ស្ដេច​បាល់ទាត់ ប៉ឺឡេ ត្រៀម​ជូត​ស្បែកជើង​ បើសិន អឹមបាប៉េ នៅ​តែ​បន្ត​ឯកត្តកម្ម

ស្ដេចបាល់ទាត់ ប៉ឺឡេ (Pelé) បានចេញមុខសារជាថ្មី មកសរសើរកីឡាករ គីលីយ៉ាន អឹមបាប៉េ (Kylian Mbappé) បន្ទាប់ពីខ្សែប្រយុទ្ធបារាំងវ័យក្មេងរូបនេះ ត្រូវបានជ្រើសតាំង ឲ្យក្លាយជាកំពូលកីឡាករ នៅក្នុងព្រឹត្តិការណ៍ពិភពលោក ឆ្នាំ២០១៨។ លោក ប៉ឺឡេ អះអាងថា លោកត្រៀមខ្លួន ជូតស្បែកជើងជាថ្មី បើកីឡាករ អឹមបាប៉េ នៅតែបន្តដណ្ដើម​ឯកត្តកម្ម ពីរូបលោក។
ស្ដេច​បាល់ទាត់ ប៉ឺឡេ ត្រៀម​ជូត​ស្បែកជើង​ បើសិន អឹមបាប៉េ នៅ​តែ​បន្ត​ឯកត្តកម្ម
ពីឆ្វេងទៅស្ដាំ៖ កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ ខ្សែប្រយុទ្ធបារាំងវ័យក្មេង និងស្ដេចបាល់ទាត់ ប៉ឺឡេ អតីតខ្សែប្រយុទ្ធប្រេស៊ីល។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 16, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមមាន់គក បារាំង និងក្រុម ក្រូអាស៊ី ល្ងាចថ្ងៃអាទិត្យទី ១៥ ខែកក្កដា ឆ្នាំ២០១៨ នាកីឡដ្ឋាននៃរដ្ឋធានី ម៉ូស្គូ ប្រទេសរ៉ូស្ស៊ី កីឡាករ គីលីយ៉ាន អឹមបាប៉េ (Kylian Mbappé) ខ្សែប្រយុទ្ធជាតិបារាំង រកបានបាល់មួយគ្រាប់ ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន នៅនាទីទី ៦៥។ បាល់មួយគ្រាប់នោះ ត្រូវបានកីឡាករវ័យ ១៩ឆ្នាំរូបនេះ ទាត់ពីចំងាយជាង ២០ម៉ែត្រ ដាក់បញ្ចូលទីក្រូអាត ដ៏គួរឲ្យស្ងប់ស្ងែង។

នៅចំពោះគ្រាប់បាលនេះ លោក ប៉ឺឡេ បានចេញមកសរសើរកីឡករ នៅក្នុងពេលភ្លាមៗថា៖ «ទើបនឹងមានកីឡាករវ័យក្មេងម្នាក់ទៀត ដែលជាប់លេខពីរ បន្តពីខ្ញុំ ដែលបានរកគ្រាប់បាល់បាន នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រមួយ នៃបាល់ទាត់ពិភពលោក។ សូមស្វាគមន៍ គីលីយ៉ាន អឹមបាប៉េ មកក្នុងក្លឹប (Editor's note: លោក ប៉ឺឡេ ចង់និយាយ ពីក្លឹបនៃកីឡាករវ័យក្មេងបំផុត ដែលរកគ្រាប់បាល់បានដូច្នេះ និងដែលមានសមាជិក តែលោក ប៉ឺឡេ ខ្លួនលោកម្នាក់គត់ ពីមុនមក)។ ប្រសើរណាស់ ដែលមានគ្នីគ្នាបន្ថែម នៅក្នុងក្លឹប។»។

តែនៅពេលបញ្ចប់ការប្រកួត ដែលជ័យជំនះ ត្រូវបានទៅលើក្រុមជម្រើសជាតិ បារាំង បន្ទាប់ពីបំបាក់​ក្រុម ក្រូអាស៊ី ក្នុងគ្រាប់បាល់ ៤-២ នោះ កីឡាករ គីលីយ៉ាន អឹមបាប៉េ ត្រូវបានជ្រើសតាំង ឲ្យក្លាយជាកំពូលកីឡាករវ័យក្មេង នៃព្រឹត្តិការណ៍ពិភពលោកមួយនេះ។ កីឡាករខ្សែប្រយុទ្ធបារាំង ត្រូវបានហៅ ឲ្យឡើងទៅទទួល «ពានរង្វាន់» នេះ នៅមុនពេលការប្រគល់មេដាយមាស និងពានរង្វាន់ធំ ទៅឲ្យក្រុមកីឡាករបារាំង។

នៅចំពោះតំណែងថ្មី របស់កីឡាករ អឹមបាប៉េ ខាងលើ ស្ដេចបាល់ទាត់ ប៉ឺឡេ ដែលពេលនេះ មានវ័យ៧៧ឆ្នាំ បានចេញមុខមកម្ដងទៀត សរសេរលែបខាយបន្តថា៖ «បើ គីលីយ៉ាន អឹមបាប៉េ នៅតែបន្តដណ្ដើម ឯកត្តកម្មរបស់ខ្ញុំដូច្នេះ មើលទៅ ខ្ញុំប្រហែលត្រូវជូតស្បែកជើងខ្ញុំ ជាថ្មីហើយ...»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...