បាល់ទាត់​ពិភពលោក៖ ម៉ូឌ្រីក និង​អឹមបាប៉េ ជាប់​ជា​កំពូល​កីឡាករ

អ្នកទាំងពីរ ត្រូវបានជាប់ជាកំពូលកីឡាករ សម្រាប់ព្រឹត្តិការណ៍ពិភពលោកឆ្នាំ២០១៨។ តែបើប្រៀបធៀប នឹងខ្សែបម្រើជាតិក្រូអាត កីឡាករ លូកាស ម៉ូឌ្រីក (Luka Modrić) ដែលមានអាយុ៣២ឆ្នាំ ខ្សែប្រយុទ្ធបារាំង កីឡាករ គីលីយ៉ាន អឹមបាប៉េ (Kylian Mbappé) ទើបតែមានអាយុ១៩ឆ្នាំប៉ុណ្ណោះ។ ជាកីឡាករក្មេងជាងគេ បន្ទាប់ពីស្ដេចបាល់ទាត់ ប៉ឺឡេ (Pelé) មកពីប្រទេសប្រេស៊ីល។
បាល់ទាត់​ពិភពលោក៖ ម៉ូឌ្រីក និង​អឹមបាប៉េ ជាប់​ជា​កំពូល​កីឡាករ
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 16, 2018
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបញ្ចប់ការប្រកួត​វគ្គផ្ដាច់ព្រ័ត្រ ក្នុងយប់ថ្ងៃអាទិត្យទី១៥ ខែកក្កដា ដែលលទ្ធផលនៅទីបំផុត គឺក្រុមជម្រើសជាតិបារាំង បានប្រកួតឈ្នះលើក្រុម ក្រូអាស៊ី ដោយគ្រាប់បាល់ ៤-២ នោះ កីឡាករពីរនាក់ ត្រូវបានជាប់ជាកំពូលកីឡាករ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នេះ ក្នុងប្រទេសរ៉ូស្ស៊ី។

បើទោះជាក្រុមខ្លួន មិនឈ្នះបានពានក្ដី តែកីឡាករ លូកាស ម៉ូឌ្រីក (Luka Modrić) ខ្សែបម្រើជាតិក្រូអាត ត្រូវបានប្រកាស ឲ្យឡើងទទួល«បាល់មាស» ក្នុងនាមជាកំពូលកីឡាករ នៃព្រឹត្តិការណ៍ពិពលោក។ ខណៈកីឡាករ គីលីយ៉ាន អឹមបាប៉េ (Kylian Mbappé) ខ្សែប្រយុទ្ធបារាំងវិញ បានជាប់ជាកំពូលកីឡាករ ដែលមានវ័យក្មេងបំផុត នៃព្រឹត្តិការណ៍ពិភពលោក។ ជាមួយនឹងពានរង្វាន់ នៅក្នុងដៃ កីឡាករ អឹមបាប៉េ បានក្លាយជាកីឡាករ ដែលមានវ័យក្មេងជាងគេ ដែលរកបានគ្រាប់បាល់ បានច្រើនជាបន្តបន្ទាប់ នៅក្នុងព្រឹត្តិការណ៍ដ៏ធំដូច្នេះ បន្ទាប់ពីស្ដេចបាល់ទាត់ ប៉ឺឡេ (Pelé) មកពីប្រទេសប្រេស៊ីល។

ខាងក្រោមនេះ ជាកីឡាករពីររូបទៀត ដែលត្រូវបានជាប់ជាកំពូលអ្នកចាំទី (ទទួលបាន​ស្រោមដៃមាស) និងកំពូលកីឡាករ ដែលរកបានគ្រាប់បាល់ច្រើនជាងគេ (ទទួលបានស្បែកជើងមាស)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...