កូន​ប្រុស​ច្បង​នាយក​រដ្ឋមន្ត្រី ឡើងជា​មេទ័ព​រង​ពេញ​សិទ្ធ​នៃ​កងទ័ព​ជាតិ

លោក ហ៊ុន ម៉ាណែត ដែលមានតំណែងយ៉ាងច្រើន នៅក្នុងកងយោធពលខេមរភូមិន្ទ និងដែលទើបមានតំណែង ជាមេទ័ពរងស្ដីទី កាលពីប៉ុន្មានសប្ដាហ៍មុន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុក ទូលព្រះមហាក្សត្រឲ្យតំឡើងតួនាទី ក្លាយជាមេទ័ពរងពេញសិទ្ធ។ នេះ បើតាមព្រះរាជក្រិត្យ ចុះព្រះហស្ថលេខា ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ និងធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃនេះ។
កូន​ប្រុស​ច្បង​នាយក​រដ្ឋមន្ត្រី ឡើងជា​មេទ័ព​រង​ពេញ​សិទ្ធ​នៃ​កងទ័ព​ជាតិ
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដែលមានតំណែងច្រើន នៅក្នុងជួរកងទ័ពជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 11, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឪពុកជានាយករដ្ឋមន្ត្រី មានកូនជាមេទ័ពរង ដែលត្រួតកងទ័ពទាំងមូល ទាំងជើងគោក ជើងទឹក និងជើងអាកាស។ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបត្រូវបានតំឡើង ឲ្យក្លាយជាមេទ័ពរងពេញសិទ្ធ នៃកងយោធពលខេមរភូមិន្ទ។ នេះ បើតាមព្រះរាជក្រិត្យ របស់ព្រះមហាក្សត្រ ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃពុធទី១១ ខែកក្កដានេះ។

ព្រះរាជក្រិត្យ ដែលចុះព្រះហស្ថលេខា នៅថ្ងៃទី ៦ ខែកក្កដា របស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក ហ៊ុន ម៉ាណែត ដែលមានឋានន្តរសក្ដិ «ឧត្តមសេនីយ៍ឯក (ផ្កាយបី)» ឲ្យឡើងកាន់តួនាទី ជាអគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។

លោក​ ហ៊ុន ម៉ាណែត ដែលមកដល់ពេលនេះ មានតួនាទី​ជានាយ​រង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការ​រង​ កងទ័ពជើង​គោក ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ កាលពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៨ ប្រគល់​ភារកិច្ច​ ឲ្យឡើងកាន់តួនាទី«ស្ដីទី» ជំនួសមន្ត្រីយោធាជាន់ខ្ពស់ពីរនាក់ គឺលោក គន់ គីម (អគ្គមេបញ្ជាការរង ​នាយ​សេនាធិការ​ចម្រុះ) និងលោក មាស សុភា (អគ្គ​មេបញ្ជាការ​រង មេបញ្ជាការ​កងទ័ព​ជើង​គោក)។

ការដាក់កូនប្រុសនាយករដ្ឋមន្ត្រី ឲ្យឡើងជំនួសតួនាទី តំណែងមេទ័ពគ្រាក់ៗ របស់របបដឹកនាំលោក ហ៊ុន សែន ត្រូវបានអ្នកនាំពាក្យក្រសួងការពារពារជាតិ លោក ឈុំ សុជាតិ ពន្យល់តាមរយៈសារព័ត៌មានក្នុងស្រុកថា ដោយសារលោក គន់ គីម និងលោក មាស សុភា បានទៅឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា ហើយអស់លោកទាំងនោះ បានព្យួឈ្មោះពីតួនាទីខ្លួន នៅក្នុងជួរកងទ័ព៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...