ប៉ូកបា ឧទ្ទិស​ជ័យជំនះ​របស់​ក្រុម​បារាំង ឲ្យ​ទៅ​ក្មេង​ថៃ​ទាំង​១២

កីឡាករ ប៉ូល ប៉ូកបា (Paul Pogba) ខ្សែបម្រើ​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង បានឧទ្ទិសជ័យជំនះ របស់ក្រុមមាន់គករបស់ខ្លួន ទៅឲ្យក្មេងថៃទាំង១២នាក់ ដែលត្រូវបានជួយសង្គ្រោះ និងយកចេញទាំងអស់គ្នា ពីរូងភ្នំស្ថិតនៅភាគខាងជើង បន្ទាប់ពីបានជាប់គាំងខ្លួន នៅទីនោះ អស់រយៈពេល១៧ថ្ងៃនោះមក។
ប៉ូកបា ឧទ្ទិស​ជ័យជំនះ​របស់​ក្រុម​បារាំង ឲ្យ​ទៅ​ក្មេង​ថៃ​ទាំង​១២
ពីឆ្វេងទៅស្ដាំ៖ កីឡាករបាល់ទាត់វ័យក្មេងថៃ ទាំង១២នាក់ ដែលជាប់ខ្លួន ក្នុងរូងភ្នំ អស់រយៈពេលជាង២សប្ដាហ៍ និងកីឡាករ ប៉ូល ប៉ូកបា ខ្សែបម្រើបារាំង។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 11, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនជាកីឡាករបារាំងមួយចំនួន បានសម្រេចប្រគល់ប្រាក់បំណាច់បន្ថែមពិសេស ដែលទទួលបាន បន្ទាប់ពីក្រុមខ្លួនរកបានជ័យជំនះ នៅក្នុងការប្រកួតនីមួយៗ ទៅឲ្យសមាគម ឬអង្គការមនុស្សធម៌នោះ កីឡាករ ប៉ូល ប៉ូកបា (Paul Pogba) ខ្សែបម្រើបារាំងវិញ បានជ្រើសរើសឧទ្ទិសជ័យជំនះរបស់ខ្លួន ទៅឲ្យកីឡាករបាល់ទាត់ វ័យក្មេងថៃ ទាំង១២នាក់ ដែលទើបនឹងត្រូវបានសង្គ្រោះ និងយក​ចេញ​ទាំង​អស់គ្នា ពីរូងភ្នំ​ស្ថិតនៅ​ភាគខាងជើង នៃប្រទេសថៃ ក្រោយពីពួកគេ បានជាប់គាំងខ្លួន អស់រយៈពេល១៧ថ្ងៃ នៅទីនោះមក។

ខ្សែបម្រើបារាំង បានបង្ហោះពាក្យពេជន៍ទាំងនេះ ជាភាសាអង់គ្លេស នៅលើទំព័រទ្វីសធើររបស់ខ្លួន ដោយមានអត្ថន័យ ជាខេមរភាសាទាំងស្រុង ដូចខាងក្រោមថា៖ «ជ័យជំនះ (កាលពីយប់ម៉ិញ ទល់នឹងក្រុម ប៊ែលហ្សិក) នេះ ត្រូវបានឧទ្ទិសទៅយុវកីឡាករ ដ័ក្លាហាន នៅថ្ងៃនេះ។ សូមអបអរសាទរ ដល់អ្នកទាំងអស់គ្នា! អ្នកឯងពិត​ជាអស្ចារ្យ​ខ្លាំង​ណាស់។»។

កីឡាករបាល់ទាត់វ័យក្មេង អាយុពី១២ ដល់១៦ឆ្នាំ និងគ្រូបង្វឹក អាយុ២៥ឆ្នាំ ទាំងអស់ចំនួន ១៣នាក់ ទើបនឹងត្រូវបានសង្គ្រោះជាស្ថាពរ ចេញពីរូងភ្នំជាបន្តបន្ទាប់ រាប់ពីថ្ងៃអាទិត្យ មកទល់នឹងយប់ថ្ងៃអង្គារ​ម្សិលម៉ិញ បន្ទាប់ពីពួកគេ ត្រូវបានជាប់គាំង នៅក្នុងរូងភ្នំខាងលើ អស់រយៈពេលជាង២សប្ដាហ៍ ដោយសារទឹកភ្លៀងជន់លិច​ច្រកចូល និងនៅតាមបណ្ដោយរូងភ្នំ។ តុល្យភាពសរុប៖ ក្មេង៤នាក់ ត្រូវបាននាំចេញ នៅថ្ងៃអាទិត្យ - ៤នាក់ នៅថ្ងៃចន្ទ និង៥នាក់ចុងក្រោយ ក្នុងយប់ថ្ងៃអង្គារ។

ពួកគេទាំងនេះ ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ «Fifa» អញ្ជើញឲ្យមកទស្សនាដោយផ្ទាល់ ការប្រកួតផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក នៅចុងសប្ដាហ៍ខាងមុខ។ តែបើតាមក្រុមគ្រូពេទ្យ ការធ្វើដំណើររបស់ក្រុមក្មេងរងគ្រោះ ទំនងជាមិនអាចធ្វើបានទេ ក្រោមមូលហេតុ សុខភាពដ៏ផុយស្រួយ​របស់ពួកគេ ដែលចាំបាច់ត្រូវឲ្យពួកគេ សម្រាកនៅមន្ទីរពេទ្យ សម្រាប់រយៈពេលជាច្រើនថ្ងៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...