ក្មេងនិងគ្រូទាំង១៣នាក់ ត្រូវបានសង្គ្រោះចេញពីរូងភ្នំអស់ហើយ!

ក្រុមអ្នកជួយសង្គ្រោះអន្តរជាតិ បានយកកុមារ ដែលនៅសេសសល់ និងគ្រូបង្វឹកពួកគេម្នាក់ ចេញពីក្នុងរូងភ្នំហើយ នៅយប់ថ្ងៃអង្គារនេះ។ នេះ បើតាមដំណឹង ដែលទើបធ្លាក់មកដល់ នៅមុននេះបន្តិច។
ក្មេងនិងគ្រូទាំង១៣នាក់ ត្រូវបានសង្គ្រោះចេញពីរូងភ្នំអស់ហើយ!
ក្រុមអ្នកជួយសង្គ្រោះ កំពុងយកក្មេងដែលនៅសេសសល់ ចេញពីក្នុងរូងភ្នំ។ (រូបថតផ្តិតចេញពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 10, 2018
  • ប្រធានបទ: បាត់ខ្លួនក្នុងរូងភ្នំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីសង្គ្រោះក្មេងបាន៨នាក់ រាប់ពីថ្ងៃអាទិត្យ មកទល់នឹងយប់ថ្ងៃចន្ទម្សិលម៉ិញ នៅយប់ថ្ងៃអង្គារ ទី១០ ខែកក្កដានេះ ក្មេងទាំង៤នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាកផង ដែលនៅសល់ ត្រូវបានក្រុមអ្នកជំនាញ ខាងមុជទឹក នាំចេញពីរូងភ្នំទាំងអស់ហើយ។ នេះ បើតាមអ្នកទទួលខុសត្រូវ នៃការសង្គ្រោះ​ជនរងគ្រោះទាំង១៣នាក់ ដែលជាប់ខ្លួននៅក្នុងរូងភ្នំ ថាំហ្វួង (Tham Luang - ភាគខាងជើងប្រទេសថៃ) តាំងពីថ្ងៃទី ២៣ ខែមិថុនាកន្លងមក។

«កូនជ្រូកព្រៃទាំង១២នាក់ និងគ្រូបង្វឹកពួកគេម្នាក់ ត្រូវបាននាំចេញពីរូងភ្នំ ទាំងអស់ហើយ» នេះ ជាការអះអាងឡើង របស់ក្រុមអ្នកសង្គ្រោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ពួកគេ។ ក្រុមបាល់ទាត់នៃក្មេងទាំងនេះ មានឈ្មោះ ជាភាសាអង់គ្លេសថា «Wild Boars» ដែលមានន័យ ជាខេមរភាសាថា «ជ្រូកព្រៃ»។

ស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» ប្រភពពីក្រុមអ្នកសង្គ្រោះ បានអះអាងថា ក្មេងទី៩ (ត្រូវជាក្មេងដំបូងគេ ដែលត្រូវបានសង្គ្រោះ ចេញពីរូងភ្នំ ក្នុងថ្ងៃអង្គារ) ត្រូវបានក្រុមអ្នកជួយសង្គ្រោះ សែងចេញមកខាងក្រៅ នៅវេលម៉ាងប្រមាណជាង ៤ រសៀល។ បន្ទាប់មក ក្មេងទី១០ បានចេញមកតាមក្រោយ ខណៈក្មេងទី១១ ទី១២ និងគ្រូបង្វឹកពួកគេ ត្រូវបាននាំ​ចេញ​ពីរូងភ្នំ នៅវេលា​យប់​ថ្ងៃ​ដដែល។

តុល្យភាពសរុប៖ ក្មេង៤នាក់ ត្រូវបាននាំចេញ នៅថ្ងៃអាទិត្យ - ៤នាក់ នៅថ្ងៃចន្ទ និង៥នាក់ចុងក្រោយ ក្នុងយប់ថ្ងៃអង្គារនេះ។ លោក «Narongsak Osottanakorn» ចៅហ្វាយខេត្ត ឈៀងរ៉ៃ និងជាប្រធាន​គណៈកម្មការគ្រប់គ្រងវិបត្តិ បានអះអាង កាលពីពេលព្រឹកថា ក្រុមអ្នកសង្គ្រោះ គ្រោងយកកុមារបួននាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ដែលនៅសល់ ចេញពីរូងភ្នំ នៅយប់ថ្ងៃនេះ ឲ្យខាងតែបាន។

អ្នកទទួលខុសត្រូវម្នាក់ ពីក្រសួងសុខាភិបាលថៃ លោក «Jesada Chokedamrongsuk» បានអះអាង នៅមុខមន្ទីរពេទ្យក្រុង ឈៀងរ៉ៃ ថា ក្មេងទាំង៨នាក់ ដែលត្រូវបាននាំចេញ ពីរូងភ្នំ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ កំពុងស្ថិតក្រោមការព្យាបាល នៅឯមន្ទីរពេទ្យ ហើយមានសុខភាពល្អប្រសើរ។ លោកថា៖ «ទាំងអស់គ្នា មានខុសភាពផ្លូវចិត្ត ល្អធម្មតា»។

កុមារទាំងអស់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ ការឆ្លុះតាមម៉ាស៊ីន «Radio» និងការត្រួតពិនិត្យ «ឈាម»។ កុមារពីរនាក់ ពីក្នុងចំណោមនោះ ត្រូវបានរកឃើញ ថាមានបញ្ហាផ្នែកសួត ហើយកំពុងទទួលការព្យាបាល យ៉ាងដិតដល់ ពីសំណាក់គ្រូពេទ្យ។ លោក «Jesada Chokedamrongsuk» បានបន្តថា៖ «ពួកគេនឹងសម្រាកដាច់ពីគេ ក្នុងមន្ទីរពេទ្យ សម្រាប់រយៈពេល មួយសប្ដាហ៍ដំបូងនេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...