បាល់ទាត់​ពិភពលោក៖ អ៊ុយរូហ្គាយ​បំបាក់​ម្ចាស់​ពាន​អ៊ឺរ៉ុប ឡើង​ទៅ​ជួប​បារាំង

វែកផ្លូវដោយកីឡាករ អេឌីសុន កាវ៉ានី (Edinson Cavani) កំពូលខ្សែប្រយុទ្ធមកពីក្រុម ប៉ារីស ជាមួយនឹងគ្រាប់បាល់ ពីរគ្រាប់តែឯង ក្រុម អ៊ុយរូហ្គាយ បានបំបាក់ (២-១) ក្រុម ព័រទុយហ្គាល់ របស់កំពូលកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលកំពុងកាន់ពាន់ជើងឯកអ៊ឺរ៉ុប ឆ្នាំ២០១៦ ឲ្យដួលបះជើងនៅត្រឹមវគ្គ ១ភាភ៨ ផ្ដាច់ព្រ័ត្រ។ ក្រុម អ៊ុយរូហ្គាយ ត្រូវជួបក្រុម មាន់គកបារាំង នៅវគ្គ១ភាគ៤ ក្នុងថ្ងៃទី ៦ ខែកក្កដា ខាងមុខ។
បាល់ទាត់​ពិភពលោក៖ អ៊ុយរូហ្គាយ​បំបាក់​ម្ចាស់​ពាន​អ៊ឺរ៉ុប ឡើង​ទៅ​ជួប​បារាំង
កីឡាករ អេឌីសុន កាវ៉ានី ខ្សែប្រយុទ្ធរបស់ក្រុម អ៊ុយរូហ្គាយ ដែលរកគ្រាប់បាល់ បាន២គ្រាប់តែឯង នៅក្នុងការប្រកួត ទល់នឹងក្រុម ព័រទុយហ្គាល់។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 30, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាប់ពីវគ្គនេះតទៅ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ លែងបានឃើញ កំពូលកីឡាករពិភពលោក ទាំងពីរនាក់នេះទៀតហើយ។ បន្ទាប់ពីកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលត្រូវបានជម្រុះចេញ កាលពីប៉ុន្មានម៉ោងមុន ជាមួយក្រុម អាហ្សង់ទីន របស់ខ្លួន ដោយសារប្រកួតចាញក្រុម បារាំង ដោយគ្រាប់បាល់ ៣-៤ នោះ នៅពេលនេះ ដល់វេនកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ម្ដង ដែលត្រូវវេចបង្វិចត្រឡប់ទៅផ្ទះ ក្រោយពីក្រុម ព័រទុយហ្គាល់ បានប្រកួតចាញ់ក្រុម អ៊ុយរូហ្គាយ ដោយគ្រាប់បាល់ ១-២។

ក្រុម ព័រទុយហ្គាល់ ដែលជាម្ចាស់ពានអ៊ឺរ៉ុប ឆ្នាំ២០១៦ បានដួលបះជើង នៅចំពោះក្រុម អ៊ុយរូហ្គាយ ដែលត្រូវបានបើកផ្លូវ ដោយគ្រាប់បាល់ ពីរគ្រាប់តែឯង របស់កីឡាករ អេឌីសុន កាវ៉ានី (Edinson Cavani) នៅនាទីទី ៧ និងនាទីទី ៦២។ ប៉ុន្តែគួរឲ្យស្ដាយ ដែលខ្សែប្រយុទ្ធ ដែលកំពុងទាត់ឲ្យក្រុម ប៉ារីស រូបនេះ បានចាកចេញពីការប្រកួត នៅចុងបញ្ចប់ម៉ោង បន្ទាប់ពីមានអារម្មណ៍ ពីការចុកចាប់នៅនឹងកំភួនជើង ខាងឆ្វេងរួចមក។

ក្រុម ព័រទុយហ្គាល់ បានព្យាយាមវាយសម្រុក ជាច្រើនដង ដើម្បីរកគ្រាប់បាល់មកវិញ តែទទួលលទ្ធផលបានតែម្ដងប៉ុណ្ណោះ។ នោះ គឺជាគ្រាប់បាល់ ដែលប្រើក្បាល​របស់កីឡាករ «Pepe» នៅនាទីទី៥៥។ ក្រៅពីនោះ បរាជ័យរបស់ក្រុម ព័រទុយហ្គាល់ ជារូបភាពតំណាងឲ្យកំពូល​កីឡាករ រ៉ូណាល់ដូ ដែលពេញមួយប្រកួត ហាក់មិនបានបញ្ចេញសកម្មភាពអ្វី គួរឲ្យមានគ្រោះថ្នាក់ សម្រាប់ក្រុម អ៊ុយរូហ្គាយ នោះឡើយ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម បារាំង និងក្រុម អាហ្សង់ទីន៖

ក្រុម អ៊ុយរូហ្គាយ នឹងត្រូវជួបក្រុម បារាំង នៅក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៦ ខែកក្កដាខាងមុខ។ ក្រុមមាន់គកបារាំង ដែលបានបំបាក់ក្រុម អាហ្សង់ទីន ដែលជាជើងឯករង នៃបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ជាមួយគ្រាប់បាល់ ៤-៣៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...