បាល់ទាត់​ពិភពលោក៖ ប្រេស៊ីល​ចាប់​ផ្ដើម​សំដែង​ឫទ្ធិ ដឹក​ដៃ​ស្វីស​ឆ្លង​វគ្គ

ក្រុមជម្រើសជាតិ ប្រេស៊ីល បានឈ្នះក្រុម សែរប៊ី ដោយគ្មានរង្គើខ្លួន ជាមួយនឹងគ្រាប់បាល់ ២-០ ក្នុងការប្រកួតជុំចុងក្រោយ នៃវគ្គជម្រុះតាមពូល។ លទ្ធផលនេះ បានអនុញ្ញាតឲ្យក្រុមបាល់ទាត់ ស៊ាំបា ឡើងមកឈរនៅចំណាត់ថ្នាក់កំពូល នៃពូល E និងទទួលបានសំបុត្រឆ្លងវគ្គ ជាមួយនឹងក្រុម ស្វីស ដែលបានប្រកួតស្មើ ទល់នឹងក្រុម កូស្ដារីកា នៅក្នុងការប្រកួតមួយទៀត ស្របពេលគ្នា នៃពូលតែមួយ។
បាល់ទាត់​ពិភពលោក៖ ប្រេស៊ីល​ចាប់​ផ្ដើម​សំដែង​ឫទ្ធិ ដឹក​ដៃ​ស្វីស​ឆ្លង​វគ្គ
ពីឆ្វេងទៅស្ដាំ៖ កីឡាករ ណីម៉ា របស់ក្រុម ប្រេស៊ីល និងក្រុមកីឡាករ ស្វីស លោតសប្បាយ ដោយបានឆ្លងវគ្គ។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 28, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើសិនជាកាលពីប៉ុន្មានម៉ោងមុន ក្រុមជម្រើសជាតិ អាល្លឺម៉ង់ បានបង្កការភ្ញាក់ផ្អើល សម្រាប់ពិភពលោក ដោយត្រូវហាលអាវ តាំងពីវគ្គជម្រុះក្នុងពូលនោះ ក្រុមបាល់ទាត់​របស់​ប្រទេស​នៃ​អតីត​ស្ដេច​បាល់ទាត់ ប៉ឺឡេ (Pele) ឯណេះ បានបន្ត​បង្ហាញថ្វី​ជើង​របស់ខ្លួន កាន់តែច្បាស់ឡើងៗ នៅក្នុងការប្រកួតជុំចុងក្រោយ ទល់នឹងក្រុម សែរប៊ី ដោយបំបាក់ក្រុមនេះ ក្នុងគ្រាប់បាល់ ២-០។

នាំមុខនៅក្នុងក្រឡាបាល់ ដោយកីឡាករ ហ្វីលីព គូទីញ៉ូ (Philippe Coutinho) ក្នុងការប្រកួតយប់នេះ ក្រុម ប្រេស៊ីល បានគ្រប់គ្រងបាល់ នៅក្នុងភាគរយយ៉ាងច្រើន ហើយបានបង្កើត​ឱកាសវាយលុក ពោរពេញដោយភាពហ្មត់ចត់ ច្បាស់លាស់ជាងការប្រកួតជុំមុនៗ នៃពូល E។

គ្រាប់បាល់ទាំងពីរ របស់ក្រុម ស៊ាំបា រកបានដំបូង នៅនាទីទី ៣៦ ដោយកីឡាករ ប៉ូលីញ៉ូ (Paulinho) ដោយទទួលបាល់ពីកីឡាករ គូទីញ៉ូ ខណៈគ្រាប់បាល់ទីពីរ រកបាននៅនាទីទី ៦៨ ដោយកីឡាករ ទីចាហ្គោ ស៊ីលវ៉ា (Thiago Silva) ដោយទទួលបាល់ពីកីឡាករ ណីម៉ា (Neymar)ដែលជាបាល់​ពិន័យ​ជ្រុងខាងឆ្វេង។ 

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម សែរប៊ី និងក្រុម ប្រេស៊ីល៖

ក្នុងពូល E ដដែល និងក្នុងពេលតែមួយ ក្រុម ស្វីស បានប្រកួតស្មើ ២-២ ទល់នឹងក្រុម កូស្តារីកា ដែលអនុញ្ញាតឲ្យក្រុម ស្វីស រកបានមួយពិន្ទុបន្ថែម ពីលើ៤ពិន្ទុ ដែលមានកន្លងមក និងយកសំបុត្រឆ្លងវគ្គ ឡើងទៅទាត់ក្នុងវគ្គ ១ភាគ៨ ផ្ដាច់ព្រ័ត្រ តាមពីក្រោយក្រុម ប្រេស៊ីល។ រីឯក្រុមបាល់ទាត់ចំនួនពីរគូ ដែលត្រូវជួបគ្នា នៅវគ្គខាងមុខនេះ ក៏ត្រូវបានឲ្យដឹងដែរ៖ ប្រេស៊ីល (លេខ១ ក្នុងពូល E) ជួបប្រកួតទល់នឹងក្រុម ម៉ិចសិក (លេខ២ ក្នុងពូល F) នៅល្ងាចថ្ងៃចន្ទខាងមុខ ខណៈ ស្វីស (លេខពីរ ក្នុងពូល F) ជួបប្រកួតទល់នឹងក្រុម ស៊ុយអែដ (លេខ១ ក្នុងពូល E) នៅល្ងាចថ្ងៃអង្គារខាងមុខ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ស្វីស និងកូស្តារីកា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...