បាល់ទាត់​ពិភពលោក៖ អាហ្សង់ទីន​រក​សំបុត្រឆ្លង​វគ្គ​បាន ទៅ​ជួប​បារាំង

អាហ្សង់ទីន ដែលមានសង្ឃឹមតិចតួច ក្នុងការឆ្លងវគ្គនោះ បានបំបាក់ក្រុម នីហ្សេរីយ៉ា ក្នុងពិន្ទុ ២-១ ហើយកញ្ឆក់បានសំបុត្រចុងក្រោយ ដើម្បីឡើងទៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ។ ក្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្រុម អាហ្សង់ទីន (លេខ២ ក្នុងពូល D) ត្រូវទៅជួបនឹងបារាំង (លេខ១ក្នុងពូល C) នៅថ្ងៃសៅរ៍ខាងមុខ ខណៈក្រុម ក្រូអាស៊ី (លេខ១ ក្នុងពូល D) ត្រូវទៅជួបនឹង ដាណឺម៉ាក (លេខ២ ក្នុងពូល C) នៅថ្ងៃអាទិត្យខាងមុខ។
បាល់ទាត់​ពិភពលោក៖ អាហ្សង់ទីន​រក​សំបុត្រឆ្លង​វគ្គ​បាន ទៅ​ជួប​បារាំង
ពីឆ្វេងទៅស្ដាំ៖ ខ្សែប្រយុទ្ធអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី និងខ្សែប្រយុទ្ធបារាំង កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៦ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 27, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីបំផុតទៅ ក្រុមជម្រើសជាតិ អាហ្សង់ទីន បានរកឃើញក្ដីសង្ឃឹម ដោយកញ្ឆក់បានសំបុត្រចុងក្រោយ (ក្រុម ក្រូអាស៊ី លេខ១ ក្នុងពូល D ទទួលបានសំបុត្រមួយមុន រួចហើយ) ពីក្រុម នីហ្សេរីយ៉ា ដោយបានបំបាក់ក្រុមនេះ នៅនាទីចុងក្រោយ ជាមួយនឹងគ្រាប់បាល់ ២-១។ រីឯការប្រកួតមួយទៀត នៅក្នុងពូលដដែល ក្រុមក្រូអាស៊ី បានបន្តជ័យជំនះរបស់ខ្លួន បីប្រកួតឈ្នះទាំងបី ដោយយកឈ្នះលើកនេះ ទៅលើក្រុម អ៊ីស្លង់ ដោយពិន្ទុ២-១ ដែរ។

គ្រាប់បាល់ពីរគ្រាប់ របស់ក្រុម អាហ្សង់ទីន រកបានដោយកំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel MESSI) នៅនាទីទី ១៤ និងដោយកីឡាករ «Marcos ROJO» នៅនាទីទី ៨៦ មុនបញ្ចប់ការប្រកួត បួននាទី (មិនគិតពីម៉ោងបន្ថែម)។ រីឯពីរគ្រាប់របស់ក្រុម ក្រូអាស៊ី រកបានដោយកីឡាករ «Milan BADELJ» នៅនាទីទី ៥៣ និងដោយកីឡាករ «Ivan PERISIC» នៅនាទីទី ៩០។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អាហ្សង់ទីន និងក្រុម នីហ្សេរីយ៉ា៖

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អ៊ីស្លង់ និងក្រុម ក្រូអាស៊ី៖

មុននេះកន្លងម៉ោង ក្រុមជម្រើសជាតិ របស់ប្រទេសដាណឺម៉ាក ក៏បានទទួលបានសំបុត្រចុងក្រោយ (ក្រុម បារាំង លេខ១ ក្នុងពូល C ទទួលបានសំបុត្រមួយមុន រួចហើយ) ដើម្បីឡើងទៅវគ្គខាងលើដែរ បន្ទាប់ពីក្រុមនេះ រកពិន្ទុបានស្មើ ០-០ ទល់នឹងក្រុមមាន់គក បារាំង។ រីឯការប្រកួតមួយទៀត នៅក្នុងពូល C ដដែល ក្រុម ប៉េរូ ដែលត្រូវបានផាត់ចេញ ពីព្រឹត្តិការណ៍ពិភពលោក តាំងពីការប្រកួតជុំទី២ បានសង្គ្រោះមុខមាត់របស់ខ្លួន ដោយបានប្រកួតយកឈ្នះ ក្រុម អូស្ត្រាលី ក្នុងគ្រាប់បាល់ ២-០។

ក្រុមជម្រើសជាតិ ដែលបានបិទបញ្ចប់សុបិន្តរបស់ខ្លួន ជាស្ថាពរ ចេញពីបាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ មានក្រុម នីហ្សេរីយ៉ា ក្រុម អ៊ីស្លង់ នៅក្នុងពូល D ខណៈនៅក្នុងពូល C វិញ មានក្រុម ប៉េរ៉ូ និងក្រុម អូស្ត្រាលី។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ដាណឺម៉ាក និងក្រុម បារាំង៖

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អូស្ត្រាលី និងក្រុម ប៉េរូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...