បាល់ទាត់​ពិភពលោក៖ អង់គ្លេស​ដើរ​កំសាន្ដ ៦-១ ពេល​ជួប​ប៉ាណាម៉ា

ក្រុមជម្រើសជាតិអង់គ្លេស បានបំបាក់ក្រុម ប៉ាណាម៉ា យ៉ាងចាស់ដៃ នៅក្នុងការប្រកួតជុំទីពីរ នៅរសៀលថ្ងៃនេះ ហើយបានដឹកដៃក្រុម ប៊ែលហ្សិក ឡើងទៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ដោយទុកឲ្យក្រុម ប៉ាណាម៉ា និងក្រុម ទូនីស៊ី ត្រូវផាត់ចេញពីព្រឹត្តិការណ៍ពិភពលោក បើទោះជានៅការប្រកួតជុំចុងក្រោយ មួយទៀតក៏ដោយ។
បាល់ទាត់​ពិភពលោក៖ អង់គ្លេស​ដើរ​កំសាន្ដ ៦-១ ពេល​ជួប​ប៉ាណាម៉ា
ក្រុមកីឡាករ អង់គ្លេស លោតសប្បាយនឹងគ្រាប់បាល់ ដែលហូរចុះមកដូចគ្រាប់ភ្លៀង។ (រូបថត Fifa)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 25, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងណា ក៏ការប្រកួតជុំចុងក្រោយ រវាងក្រុម អង់គ្លេស និងក្រុម ប៊ែលហ្សិក មានសារៈសំខាន់ណាស់ ដើម្បីដណ្ដើមយក​ចំណាត់ថ្នាក់ លេខមួយ នៅក្នុងពូល G ខណៈការប្រកួតជុំចុងក្រោយ រវាងក្រុម ប៉ាណាម៉ា និងក្រុម ទូនីស៊ី មានលក្ខណៈជាការស្ដាកិត្តិយស និងជាការស្វែងរកបទពិសោធន៍ សម្រាប់បាល់ទាត់ពិភពលោក លើកក្រោយៗទៀត។

សូមបញ្ជាក់ដែរថា ក្រុមជម្រើសជាតិ ប៉ាណាម៉ា ទើបបានឡើងមកព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ជាលើកដំបូងរបស់ខ្លួន នៅក្នុងឆ្នាំនេះប៉ុណ្ណោះ បើរាប់ពីឆ្នាំ ១៩៣៧ ដែលសហព័ន្ធបាល់ទាត់ប៉ាណាម៉ា ត្រូវបានបង្កើតឡើង។ ក្រុមជម្រើសជាតិ របស់ប្រទេស ក្នុងទ្វីបអាមេរិក​ខាង​ត្បូង​មួយនេះ មានចំណាត់ថ្នាក់ លេខ៥៥ នៅក្នុងបញ្ជីប្រចាំឆ្នាំ របស់សហព័ន្ធបាល់ទាត់ពិភពលោក ហ្វីហ្វា (Fifa)។

ប៉ុន្តែការចូលរួមលើកដំបូង របស់ក្រុម ប៉ាណាម៉ា មកក្នុងព្រឹត្តិការណ៍ពិភពលោក មានរយៈពេលត្រឹមតែមួយវគ្គជម្រុះ នៅក្នុងពូលប៉ុណ្ណោះ បន្ទាប់ពីក្រុម ប៉ាណាម៉ា បានប្រកួតចាញ់ក្រុម ប៊ែលហ្សិក កាលពីថ្ងៃទី១៨ ខែមិថុនា និងចាញ់ក្រុម អង់គ្លេស ជាថ្មីទៀត និងដ៏ធ្ងន់ធ្ងរ (១-៦)នៅថ្ងៃទី ២៤ ខែមិថុនានេះ។

គ្រាប់បាល់ទាំង៦ របស់ក្រុម អង់គ្លេស រកបានដោយកីឡាករ «John STONES» នៅនាទីទី ៨ និងនាទីទី ៤០ បន្តដោយកីឡាករ «Harry KANE» នៅនាទីទី ២២ ទី ៤៥+១ និងនាទីទី ៦២ ដោយរួមទាំងគ្រាប់បាល់ របស់កីឡាករ «Jesse LINGARD» នៅនាទីទី ៣៦ ផង។ រីឯបាល់មួយគ្រាប់ របស់ក្រុម ប៉ាណាម៉ា វិញ ទាត់បញ្ចូលទីដោយកីឡាករ «Jesse LINGARD» នៅនាទីទី ៧៨។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អង់គ្លេស និងក្រុម ប៉ាណាម៉ា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...