បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក​បំបាក់​ប៉ាណាម៉ា នៅ​ពាក់​កណ្ដាល​ម៉ោង​ទី២

នៅចំពោះការទប់ទល់ ដ៏ខ្លាំងក្លា របស់ក្រុម ប៉ាណាម៉ា ក្នុងពាក់កណ្ដាលម៉ោងទីមួយ ក្រុម ប៊ែលហ្សិក ហាក់រកចន្លោះប្រហោងមិនបាន ដើម្បីបំប៉ោងសំណាញ់ទី របស់គូប្រកួតរបស់ខ្លួន។ ផ្ទុយទៅវិញ នៅពាក់កណ្ដាលម៉ោងទីពីរ ចន្លោះប្រហោងជាច្រើន ជាពិសេសនៅចំពោះការថមថយកម្លាំង របស់ក្រុម ប៉ាណាម៉ា បានធ្វើឲ្យក្រុម ប៊ែលហ្សិក រកគ្រាប់បាល់បាន ៣គ្រាប់ យ៉ាងងាយជាទីបំផុត។
បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក​បំបាក់​ប៉ាណាម៉ា នៅ​ពាក់​កណ្ដាល​ម៉ោង​ទី២
កីឡាករ លូកាគូ ខ្សែប្រយុទ្ធប៊ែលហ្សិក រកបានគ្រាប់បាល់ពីរគ្រាប់ ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន ទល់នឹងក្រុម ប៉ាណាម៉ា។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 19, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងពូល G ក្រុមប៊ែលហ្សិក ដែលមានរហស្សនាម បីសាចក្រហម បានប្រកួតឈ្នះក្រុម ប៉ាណាម៉ា ដែលទើបនឹងចូលមកប្រកួត ក្នុងបាល់ទាត់ពិភពលោក ជាលើកទីមួយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជាមួយនឹងបីពិន្ទុ ដែលខ្លួនរកបាននេះ ក្រុមបីសាចក្រហមប៊ែលហ្សិក និងឡើងមកឈរ នៅចំណាត់ថ្នាក់លើគេ នៅក្នុងពូល ជាបណ្ដោះអាសន្ន នៅមុនដឹងលទ្ធផល នៃការប្រកួតរវាងក្រុម ទួនេស៊ី និងក្រុមអង់គ្លេស ក្នុងយប់នេះ។

គ្រាប់បាល់ទាំងបីគ្រាប់ រកបានដោយ (១)កីឡាករ «Mertens» នៅនាទីទី ៤៧ - (២) កីឡាករ «Lukaku» នៅនាទីទី៦៩ និងនៅនាទីទី ៧៥។ 

យ៉ាងណា ក្រុមប៊ែលហ្សិក នៅមានចន្លោះជាច្រើន ដែលអាចឲ្យក្រុម ប៉ាណាម៉ា វាយបកវិញបាន។ ដូចនៅនាទីទី ៥៥ ក្រុមប៉ាណាម៉ា អាចរកគ្រាប់បាល់ស្មើ ១-១ យ៉ាងងាយ​ ប្រសិនជាក្រុមបីសាចក្រហម គ្មានកីឡាករចាំទីល្អ ដូចកីឡាករ ទីបូ គួរត័រ (Thibaut Courtois) ទេនោះ៕ 

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុង ប៊ែលហ្សិក និងក្រុម ប៉ាណាម៉ា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...