ព្រឹកនេះ សភា​អ៊ឺរ៉ុប​នឹង​អនុម័ត​ដំណោះ​ស្រាយ​១៣ចំណុច ដាក់​ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន

សភាអ៊ឺរ៉ុប ដែលស្ថិតក្នុងក្រុង ស្ត្រាប៊ួរ ខាងកើតប្រទេសបារាំង កំពុងធ្វើកិច្ចពិភាក្សា ដេញដោល មុននឹងអនុម័ត ក្នុងព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ (ត្រូវជារសៀលថ្ងៃដដែល ម៉ោងនៅកម្ពុជា) នូវដំណោះស្រាយចំនួន ១៣ចំណុច ដើម្បីដាក់ប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការរំលាយគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា កាលពីពាក់កណ្ដាលខែមុន។
ព្រឹកនេះ សភា​អ៊ឺរ៉ុប​នឹង​អនុម័ត​ដំណោះ​ស្រាយ​១៣ចំណុច ដាក់​ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន
អង្គប្រជុំពេញអង្គរបស់សភាអ៊ឺរ៉ុប ក្នុងក្រុងស្ត្រាប៊ួរ ប្រទេសបារាំង។ (រូបថតសភាអ៊ឺរ៉ុប)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 14, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅម៉ោង១២  (ត្រូវនឹងម៉ោង១៨ ម៉ោងនៅកម្ពុជា) ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ សភាអ៊ឺរ៉ុបគ្រោងនឹងអនុម័ត ទៅលើសេចក្ដីស្នើដំណោះស្រាយ ចំនួន១៣ចំណុច ដើម្បីដាក់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ជុំវិញការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមានការគាំទ្រ ពីពលរដ្ឋជិតពាក់កណ្ដាលប្រទេស។

ខុសពីការផ្សព្វផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដែលលើកឡើងថា នេះគ្រាន់តែជាការព្រមាន របស់ស្ថាប័ននីតិបញ្ញត្តិអ៊ឺរ៉ុបនោះ សេចក្ដីស្នើដំណោះស្រាយខាងលើ នឹងចូលជាធរមានភ្លាមៗ បន្ទាប់ពីអង្គសភាអ៊ឺរ៉ុប បានបោះឆ្នោតអនុម័ត្ររួចហើយ។

សេចក្ដីស្នើដំណោះស្រាយ ទាំង១៣ចំណុច លេខ«RC-B8-0686/2017» ត្រូវបានសមាជិកសភាអ៊ឺរ៉ុបជាច្រើនសិបនាក់ ស្នើឡើងតាំងពីច្រើនថ្ងៃហើយ និងរងការកែតម្រូវជាច្រើនដង មុននឹងសេចក្ដីស្នើដំណោះស្រាយនេះ ចេញជាអត្ថបទផ្លូវការ កាលពីម្សិលម៉ិញ។ អត្ថបទស្នើដំណោះស្រាយ ត្រូវបានសរសេរបកប្រែ ចេញជា២៣ភាសា ដែលជាភាសាផ្លូវការ របស់បណ្ដាប្រទេសសមាជិក ទាំង២៨ (រាប់ទាំងចក្រភពអង់គ្លេស) នៃសហភាពអ៊ឺរ៉ុប។

តាមរយៈសេចក្ដីស្នើដំណោះស្រាយខាងលើនេះ សភាអ៊ឺរ៉ុបបានយោង និងបានឃើញ សន្ធិសញ្ញា កិច្ចព្រមព្រៀង សេចក្ដីប្រកាសរួម ជាលក្ខណៈអន្តរជាតិជាច្រើន ដែលកម្ពុជាបានផ្ដល់សច្ចាប័ន (មានទាំងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារី ឆ្នាំ១៩៩១) ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងយោងតាមមាត្រាមួយចំនួន នៃធម្មនុញ្ញអ៊ឺរ៉ុប ក៏ដូចជាបទ​បញ្ជាផ្ទៃក្នុង របស់សភាអ៊ឺរ៉ុបនោះផង។ បន្ទាប់មក សេចក្ដីស្នើដំណោះស្រាយ បានសរសេរលើកឡើង អំពីរាល់ទឡ្ហីករណ៍ សក្ខីកម្ម បញ្ហា ទង្វើ និងសកម្មភាព ដែលទើបនឹងកើតឡើងចុងក្រោយបង្អស់ នៅក្នុងប្រទេសកម្ពុជា ហើយដែលបង្កឲ្យមានដំណើរដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ រហូតក្លាយជាវិបត្តិនយោបាយ ដ៏ស្រួចស្រាវ មុននឹងអត្ថបទដដែល បានសរសេរបង្ហាញ ពីដំណោះស្រាយចំនួន ១៣ចំណុច ដែលអង្គសភាអ៊ឺរ៉ុប ត្រូវអនុម័តក្នុងថ្ងៃនេះ។

ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបកប្រែសេចក្ដីស្នើដំណោះស្រាយ ទាំង១៣ចំណុចនោះ (ក្រៅផ្លូវការ) នៅក្នុងអត្ថបទចេញផ្សាយ នៅទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...