បុណ្យ​ណូអែល៖ ភាព​ស្រវឹង​អាច​បង្ក​គ្រោះ​ដល់​ជីវិត​គ្រប់​ពេល

ដូចបានអះអាង នៅលើចំណងជើងខាងលើ ថាភាពស្រវឹងជ្រុលហួសហេតុ អាចបណ្ដាលឲ្យជីវិតរបស់លោកអ្នក ជួបនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ​ ដោយមិនចាំបាច់ តែលោកអ្នកកាន់ចង្កូតបើកបរនោះទេ។ នេះជាសារព្រមាន នៅក្នុងអំឡុងពេលបុណ្យចុងឆ្នាំ (បុណ្យណូអែល និងចូលឆ្នាំថ្មី) នៅតាមបណ្ដាប្រទេសអ៊ឺរ៉ុបខាងលិច ដោយយកឧទាហរណ៍មួយមកបញ្ជាក់។
បុណ្យ​ណូអែល៖ ភាព​ស្រវឹង​អាច​បង្ក​គ្រោះ​ដល់​ជីវិត​គ្រប់​ពេល
ទិដ្ឋភាពជនស្រវឹងម្នាក់ ដែលបានរួចជីវិតទាំងប្រថុចញ៉ុច បន្ទាប់ពីបានធ្លាក់ចូល ទៅក្នុងផ្លូវដែក។ (រូបផ្តិតពីវីដេអូ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 25, 2017
  • ប្រធានបទ: ស្រវឹងឲ្យប្រយ័ត្ន
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ឧទាហរណ៍ដែលបង្កការចាប់អារម្មណ៍ខ្លាំងជាងគេ គឺវីដេអូរបស់សហគ្រាសអយស្ម័យយាន «Network Rail» របស់ប្រទសអង់គ្លេស ដែលបានប្រមូលយកទិដ្ឋភាព របស់អ្នកដំណើរស្រវឹងមួយចំនួន មកបង្ហាញ ដោយមានអមដោយសារព្រមានឡើងថា៖ «ប្រសិនជាលោកអ្នកផឹក នៅក្នុងអំឡុងពេលនៃបុណ្យចុងឆ្នាំ លោកអ្នកត្រូវរំលឹកខ្លួនឯងថា សុរាអាចធ្វើឲ្យរង្វេង នូវ"ការមើលឃើញ" និង"ការវិន្និច្ឆ័យ" របស់លោកអ្នក»។

នៅក្នុងវីដេអូ ដែលជាការដកស្រង់ ចេញពីកាម៉េរ៉ាសុវត្ថិភាព នៅតាមស្ថានីយ៍​អយស្ម័យយាន​មួយចំនួននោះ គេឃើញអ្នកដំណើរស្រវឹង​ជាច្រើននាក់ បានធ្លាក់ចូលទៅក្នុងផ្លូវដែក ដែលអាចបង្ក ឲ្យមានគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីពួកគេ បានមករង់ចាំឡើងរថភ្លើងក្រោមដី (Metro)។

វីដេអូរបស់សហគ្រាសផ្លូវដែកខាងលើ ត្រូវបានសារព័ត៌មានជាច្រើន នៅអ៊ឺរ៉ុបខាងលិច យកមកចុះផ្សាយបន្ត ដើម្បីជួយពញាក់អារម្មណ៍ ទៅដល់បណ្ដាជនទាំងឡាយ នៅមុនយប់ថ្ងៃបុណ្យណូអែលមកដល់។ យប់ថ្ងៃបុណ្យនេះ ដែលជាប្រពៃណីរបស់បណ្ដាជននៅអ៊ឺរ៉ុប (និងគ្រឹស្ទិ៍សាសនិក នៅជុំវិញពិភពលោក) តែងមានការទទួលទានអាហារ និងការសេពគ្រឿងស្រវឹង យ៉ាងពោរពាស។

សហគ្រាស «Network Rail» បានរំលឹកបន្ថែមថា រាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០១៧នេះ ករណីគ្រោះថ្នាក់ចំនួន ៧៤១៩ករណី ពាក់ព័ន្ធនឹងភាពស្រវឹង បានកើតឡើងនៅលើបណ្ដាញផ្លូវដែកនានា ក្នុងចក្រភពអង់គ្លេស។ ពីក្នុងចំណោមនោះ ករណីគ្រោះថ្នាក់ចំនួន ១៦% បានកើតឡើង នៅក្នុងអំឡុងពេលបុណ្យចុងឆ្នាំ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់