អាពាហ៍ពិពាហ៍ខ្មោចនៅចិន៖ គាស់​សាក​សព​ស្ត្រី​ទៅ​ផ្សំផ្គុំ

ទំនៀមទំលាប់មួយ ដែលមានចំណាស់ ពីរាប់ពាន់ឆ្នាំមកហើយ និងនៅថ្ងៃនេះ​មិនមាននរណាប្រតិប័ត្តិទៀតនោះ បានធ្វើ​អោយផ្អើលប្រទេសចិនម្ដងទៀត ដោយបានដាក់ផ្សាយ នៅតាមទំព័រមុខនៃសារព័ត៌មានមួយចំនួន ក្នុងប្រទេស។ បុរស​បួននាក់ ត្រូវ​បានជាប់ទោសពី២៨ទៅ៣២ខែ ក្នុងមន្ទីកែប្រែ ដោយតុលាការទីក្រុងសានស៊ី (ផ្នែកខាងជើងនៃប្រទេស) ពី​បទបានគាស់ផ្នូរ យកសាកសពស្ត្រី ដើម្បីលក់ទៅធ្វើសម្ព័នភាព ជាមួយអ្នកដែលទើបនឹងចែកឋានទៅផ្សេងទៀត។
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: March 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អបិយជំនឿ៖ ផ្នូរកប់ខ្មោចចំនួនបួន ត្រូវបានជីករំលើង នៅផ្នែកខាងជើងនៃប្រទេសចិន ដើម្បីយកសាកសពស្ត្រីនៅក្នុងនោះ ទៅលក់អោយអ្នកដែលជឿ ពី«អាពាហ៍ពិពាហ៍ខ្មោច»។


ផ្នូរកប់សាកសព ជនជាតិចិន។

ទំនៀមទំលាប់មួយ ដែលមានចំណាស់ ពីរាប់ពាន់ឆ្នាំមកហើយ  និងនៅថ្ងៃនេះ​មិនមាននរណាប្រតិប័ត្តិទៀតនោះ បានធ្វើ​អោយផ្អើលប្រទេសចិនម្ដងទៀត ដោយបានដាក់ផ្សាយ នៅតាមទំព័រមុខនៃសារព័ត៌មានមួយចំនួន ក្នុងប្រទេស។ បុរស​បួននាក់ ត្រូវ​បានជាប់ទោសពី២៨ទៅ៣២ខែ ក្នុងមន្ទីកែប្រែ ដោយតុលាការទីក្រុងសានស៊ី (ផ្នែកខាងជើងនៃប្រទេស) ពី​បទបានគាស់ផ្នូរ យកសាកសពស្ត្រី ដើម្បីលក់ទៅធ្វើសម្ព័នភាព ជាមួយអ្នកដែលទើបនឹងចែកឋានទៅផ្សេងទៀត។

ជនអ្នកគាស់ផ្នូរទាំងនេះ ត្រូវបានរកឃើញថាមានទោស ដែលបាន«លួចសាកសពស្ត្រីពីផ្នូរ និងបន្ទាប់ពីបានលាង​សម្អាត​រួច រួមនឹងលិខិតមរណភាពក្លែងក្លាយផង បានលក់សាកសពទាំងនោះ នៅក្នុងតម្លៃមួយយ៉ាងខ្ពស់»។ នេះជាការ​បញ្ជាក់​របស់កាសែតចិន ចេញជារៀងរាល់ថ្ងៃ ឈ្មោះ«ដំណឹងពេលល្ងាច»។

១០ សាកសព ក្នុងតម្លៃ៣០ ពាន់អ៊ឺរ៉ូ (ប្រមាណជា៣៩ពាន់ដុល្លា)

ក្នុងតំបន់មួយចំនួន នាផ្នែកខាងជើងនៃប្រទេសចិន នៅមានប្រារព្ធនៅឡើយ នូវទំនៀមទំលាប់ «អាពាហ៍ពិពាហ៍ខ្មោច» ដែលជាការស្វែងរក មនុស្សស្លាប់«ជាគូរ»ម្នាក់ យកទៅផ្សំផ្គុំ ជាមួយនឹងមនុស្សម្នាក់ទៀត ដែលនៅលីវ មិនទាន់មាន​គូរ​ស្រករ កាលពីពេលនៅមានជីវិត។ គូរស្រករនោះ នឹងត្រូវកប់ទៅម្ដងទៀត ជាមួយនឹងមនុស្សនៅលីវ ដែលតាមជំនឿថា នឹងទៅរស់នៅជាមួយ «ជាស្វាមីភរិយា» នៅភពដទៃមួយទៀត ខុសពីភពមនុស្ស។

ទំនៀមទំលាប់ ដែលត្រូវបានហាមឃាត់នៅក្រោម របបគ្រប់គ្រងនៃម៉ៅសេទុង មួយនេះ បានបង្កអោយមាន ជំនួញជួញដូរ​ខុសច្បាប់ ទៅលើសាកសពរបស់មនុស្ស។ ក្រុមប្រព្រឹត្តិអំពើគាស់ផ្នូរនេះ ត្រូវបានគេរាយការណ៍ថា អាចរកប្រាក់ចំណូល​ប្រមាណជា ៣០ពាន់អ៊ឺរ៉ូ ប្រសិនបើក្រុមគេ លក់បានសាកសពចំនួន១០៕

--------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...