កីឡាការិនី​ដល់​ទៅ​៣នាក់ ហើយ​ទី​គ្មាន​អ្នក​ចាំ​ទៀត តែ...

នៅពេលដែលការព្យាយាម យ៉ាងស្វិតស្វាញ ដើម្បីដណ្ដើម និងបណ្ដើរបាល់ ដាច់ពីខ្សែការពារ និងអ្នកចាំទីរួចហើយនោះ កីឡាការិនីបីនាក់ បានមើលឃើញក្ដីសង្ឃឹមរបស់ខ្លួន ក្នុងការរកគ្រាប់បាល់ ឲ្យក្រុមរបស់ខ្លួន។ តែទីបំផុតទៅ រឿងដ៏អាណោចអាធម បានកើតឡើង សឹងតែមិនគួរ ឲ្យជឿទាល់តែសោះ។
កីឡាការិនី​ដល់​ទៅ​៣នាក់ ហើយ​ទី​គ្មាន​អ្នក​ចាំ​ទៀត តែ...
កីឡាការិនីខ្សែប្រយុទ្ធទាំងបី របស់ក្រុម «» នៅពេលបណ្ដើរបាល់ ដាច់ខ្សែការពារ និងអ្នកចាំទីរបស់ក្រុម បាសា។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៩ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 09, 2017
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពិភពបាល់ទាត់ ពិតជាមិនមេត្តា ដល់កីឡាការិនីទាំងបីនាក់ នៃក្រុម «Gintra» របស់ប្រទេសលីទូអានី មែន។ នៅចំពោះក្រុម បាសឺឡូន (FC Barcelone) ដ៏ខ្លាំងក្លា ក្នុងការប្រកួត វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Champions League» ផ្នែកបាល់ទាត់ស្ត្រី ក្រុមកីឡាការិនីខ្សែប្រយុទ្ធទាំងបីរូប របស់ក្រុម «Gintra» បានខិតខំស្វែងរកគ្រាប់បាល់ ដោយព្យាយាមគ្រប់បែបយ៉ាង ដើម្បីបណ្ដើរបាល់ ដាច់​ពីខ្សែការពារ និងអ្នកចាំទី ហើយឡើងទៅជិតដល់ទី តែ... (ទស្សនាវីដេអូ ដោយផ្ទាល់ ដើម្បីដឹងពីហេតុការណ៍ដ៏អភ័ព)៖

នៅទីបញ្ចប់ នៃការប្រកួត ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី៨ ខែវិច្ឆិកាម្សិលម៉ិញ ក្រុមបាសា របស់ប្រទេសអេស្ប៉ាញ ទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ ពីលើក្រុមបាល់ទាត់ស្ត្រីអាវលឿង ក្នុងពិន្ទុ៦ ទល់នឹង០។ ប៉ុន្តែហេតុការណ៍ នៃការខកខាន មិនបានទាត់បញ្ចូលទី ខាងលើរបស់ក្រុម «Gintra» ពិតជាពិបាកនឹងទទួលយកណាស់ សម្រាប់ក្រុមទាំងមូល។ វាជាការខកខាន ដែលមកដល់ពេលនេះ មិនធ្លាប់កើតមាន ក្នុងប្រវត្តិបាល់ទាត់... ឬយ៉ាង​ហោចណាស់ នៅក្នុងក្របខណ្ឌ «Champions League» ផ្នែកបាល់ទាត់ស្ត្រី៕

» វីដេអូទាំងមូល នៃការប្រកួតរវាងក្រុមទាំងពីរ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...