ការ​ប្រកួត​បាល់ទាត់ ដែល​មាន​រយៈពេល​ខ្លី​ជាង​គេ​បំផុត!

ការប្រកួតបាល់ទាត់មួយនេះ ជាការប្រកួតផ្លូវការ ក្នុងក្របខណ្ឌជើងឯក ក្រុមទី៤ (Division 4) នៃប្រទេសអាល្លឺម៉ង់។ អាជ្ញាកណ្ដាល បានសម្រេចបញ្ឈប់ការប្រកួត នៅត្រឹមតែ ១៧វិនាទី ក្រោមមូលហេតុ គ្រោះខ្យល់ព្យុះ។
ការ​ប្រកួត​បាល់ទាត់ ដែល​មាន​រយៈពេល​ខ្លី​ជាង​គេ​បំផុត!
ការផ្អាកការប្រកួត រវាងក្រុម «VfB Halberstadt» និងក្រុម «Budissa Bautzen» បន្ទាប់ពីបានប្រកួត ១៧វិនាទី។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 20, 2018
  • ប្រធានបទ: ការប្រកួតខ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានប្រកួត អស់រយៈពេល... ត្រឹមតែ១៧វិនាទី ហើយកីឡាករបានប៉ះបាល់ តែ៥ដងប៉ុណ្ណោះ ការប្រកួតរវាងក្រុម «VfB Halberstadt» និងក្រុម «Budissa Bautzen» នៅក្នុងក្របខណ្ឌជើងឯក ក្រុមទី៤ (Division 4) របស់ប្រទេសអាល្លឺម៉ង់ ត្រូវបានអាជ្ញាកណ្ដាល លោក «Steven Greif» បញ្ឈប់ជាស្ថាពរ កាលពីចុងសប្ដាហ៍មុន។

និយាយម្យ៉ាងទៀត គឺអាជ្ញាកណ្ដាល បានផ្លុំកញ្ចែបិទការប្រកួត ក្រោយពីបានផ្លុំកញ្ចែ បើកការប្រកួត បានតែបន្តិច។ មូលហេតុនៃការបញ្ឈប់ការប្រកួតនេះ ត្រូវបានពន្យល់ថា បណ្ដាលមកពីគ្រោះខ្យល់ព្យុះ ឬខ្យល់ដែលមានកម្លាំងខ្លាំង បានបោកបក់នៅក្នុងតំបន់ ភាគឦសាន នៃប្រទេសប្រទេសអាល្លឺម៉ង់។

ទស្សនិកជន ប្រមាណជា ៣០០នាក់ ដែលបានចូលមកទស្សនាការប្រកួត ក៏ត្រូវបានជម្លៀស ទៅកាន់ជម្រកមានសុវត្ថភាព ជាមួយនឹងកីឡាករដែរ។

ជាទូទៅ ការផ្អាកការប្រកួក ភ្លាមៗណាមួយ ត្រូវមានរយៈពេលយូរបំផុត ៤៥នាទី។ ប៉ុន្តែនៅក្រោយរយៈពេលនេះ ដោយសារស្ថានភាពឧត្តុនិយម នៅតែមិនមានភាពប្រសើរឡើង អាជ្ញាកណ្ដាល បានសម្រេចចិត្ត ឲ្យកីឡាករចូលទៅងូតទឹក ស្លៀកពាក់ រួចឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដែលធ្វើឲ្យការប្រកួតខាងលើ បានក្លាយជាការប្រកួតមួយ ដែលមានរយៈពេលខ្លីជាងគេ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...