«ខ្ញុំ​ថត​សម្តែង​លេង»

ព្រឹត្តិការណ៍បង្កើតមូលនិធិត្រីចក្រយាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្លាយជារឿងរ៉ាវ ដែលក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកនិយាយរិះគន់ និងកំសាន្ដលេង។ ដោយផ្ទាល់ ឬដោយប្រយោលក្ដី ក៏ការលើកឡើងទាំងនោះ សុទ្ធតែចង់បញ្ឆិតបញ្ឆៀង ទៅដល់ព្រឹត្តិការណ៍ចុងក្រោយ ដែលមានទាក់ទង ការធាក់ ឬការជិះស៊ីក្លូ របស់លោកនាយករដ្ឋមន្ត្រីទាំងអស់។ 
«ខ្ញុំ​ថត​សម្តែង​លេង»
ពីឆ្វេងទៅស្ដាំ៖ រូបថតនៃការធាក់ស៊ីក្លូ របស់លោក ហ៊ុន សែន និងលោក មឿង តុលា ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មករា ២០១៨
  • កែប្រែចុងក្រោយ: January 13, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម មិនបានលើកឡើងដោយផ្ទាល់ ឬដោយចេញមុខ ដាក់ព្រឹត្តិការណ៍ បង្កើតមូលនិធិត្រីចក្រយាន (ស៊ីក្លូ) នៅថ្ងៃនេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ តែគ្រាន់តែការលើកឡើងនោះ មានទាក់ទងនឹង«ស៊ីក្លូ» ឬ«អ្នកធាក់ស៊ីក្លូ» ប៉ុណ្ណោះ។

ដូចយ៉ាងលោក មឿង តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «Central» បានបង្ហោះរូបថតឃើញលោក កំពុងជិះលើស៊ីក្លូមួយ ជាមួយនឹងពាក្យពេជន៍ដូច្នេះ៖ «ខ្ញុំថតសម្តែងលេងទេ កុំច្រឡំថា ខ្ញុំជាអ្នកធាក់សុីក្លូអី ហិហិ!​»។ បន្ទាប់ពីបង្ហោះបានប៉ុន្មាននាទី ប្រិយមិត្តរបស់លោក ជាច្រើននាក់ បានលើកឡើងដូចខាងក្រោម៖

 

 

អ្នកប្រើប្រាស់​បណ្ដាញ​សង្គមម្នាក់ទៀត ឈ្មោះ «Lim Thenghak» បានសរសេររំលឹកពីចម្រៀង «ជិះស៊ីក្លូ» របស់លោក យស់ អូឡារាំង អ្នកចម្រៀងជំនាន់មុនដូច្នេះ៖ «សុីក្លូ! សុីក្លូ! ជិះសុីក្លូទៅផ្សារថ្មី ឃើញស្រីៗពាក់អាវផើម ខ្ញុំស្មានតែផើម មិនមែនផើមទេ គឺគេនិយមម៉ូតថ្មី ...»។ ខណៈប្រិយមិត្តម្នាក់ បានចូលមកជជែកថា៖

 

ខ្លឹមសារនៃចម្រៀង «ជិះស៊ីក្លូ» ដដែល ក៏ត្រូវបានលោក «វណ្ណ ចំរើន» ដកស្រង់មកបង្ហោះដែរ។ ប្រិយមិត្តរបស់លោកម្នាក់ បានលើកឡើង បែបចំអកឡើងថា៖

 

ចំណែកម្ចាស់ទំព័រ «ខ្មែរ តែមួយ» បានបង្ហោះរូបលោក ហ៊ុន សែន ជិះលើស៊ីក្លូ ដែលធាក់ដោយបុរសចំណាស់ម្នាក់ ក្រោមការបញ្ជាឆ្វេងស្ដាំ របស់មន្ត្រី និងអង្គរក្សរបស់លោក ហ៊ុន សែន ជាមួយនឹងប្រយោគចំៗថា៖ «មនុស្សអាក្រក់ ទោះបីជាប្រឹងសម្តែងថា ខ្លួនឯងល្អ ក៏មិនអាចកុហក​មហាជន​បានឡើយ! តើនាយករដ្ឋមន្ត្រីកម្ពុជាជិះស៊ីក្លូ ចេញពីចិត្តពិត ឫអត់? ចម្លើយពិត ចេញពីចិត្ត។»៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...