កឹម សុខា «ដឹង​ដំណឹង​ពី​ការ​ចាប់​ខ្លួន តាំង​ពី​ខែ​មិថុនា»

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារត្រពាំងថ្លុង ជិតព្រំដែនកម្ពុជា-វៀតណាម បានថ្លែងនៅថ្ងៃនេះ ឲ្យដឹងថា ឪពុករបស់កញ្ញា ត្រូវបានប្រភពពីមន្ត្រីរដ្ឋាភិបាល ប្រាប់ឲ្យដឹងខ្លួនជាមុន តាំងពីខែមិថុនា ឆ្នាំ២០១៧ ពោលគឺនៅក្រោយពេលគណបក្សសង្គ្រោះជាតិ ឈ្នះបានកៅអីជាច្រើន នៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នោះរួច។
កឹម សុខា «ដឹង​ដំណឹង​ពី​ការ​ចាប់​ខ្លួន តាំង​ពី​ខែ​មិថុនា»
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មករា ២០១៨
  • កែប្រែចុងក្រោយ: January 13, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«គាត់ដឹងមុន (...) ដឹងមុនតាំងពីខែ៦ បន្ទាប់ពីបោះឆ្នោតឃុំ-សង្កាត់ហើយភ្លាម មានគេប្រាប់ ហើយគេហ្នឹងអាចយកជាការបាន។ ពេលនោះ ខ្ញុំនៅជាមួយគាត់ដែរ នៅភ្នំពេញ។ គេថា នៅចុងខែ៨ មិនមែនដើមខែ៩ទេ នឹងមានរឿងអាក្រក់កើតឡើង ចំពោះគាត់និងគណបក្ស។» នេះ ជាការអះអាងឡើង របស់កញ្ញា កឹម មនោវិទ្យា នៅក្នុងជំនួបមួយ ជាមួយក្រុមអ្នកគាំទ្រ នៅរសៀលថ្ងៃទី១៣ ខែមករានេះ ក្នុងក្រុង «Croissy Beaubourg» ក្បែររដ្ឋធានីប៉ារីស ប្រទេស​បារាំង។

ការលើកឡើងរបស់កញ្ញា ទំនងជាចង់អះអាង ពីការធ្វើពលិកម្មរបស់លោក កឹម សុខា ដែលដឹងខ្លួនមុនថា នឹងមានរឿងកើតឡើង ចំពោះរូបលោកនោះហើយក៏ដោយ ក៏នៅតែសុខចិត្តប្រឈម ដើម្បីអ្វីមួយ ដែលកូនស្រីច្បងរបស់លោកពន្យល់ថា ដើម្បីបង្ហាញឲ្យពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិ ដឹងពី«ភាពផ្ដាច់ការ»របស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក។

សូមទស្សនាការថ្លែងឡើង របស់កញ្ញា កឹម មនោវិទ្យា នៅក្នុងភោជនីយដ្ឋាន «Le Comptoir de Beaubourg» ទៅកាន់អ្នកគាំទ្រដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...