របៀបនៃ«ការអបអរ»​ក្រោយ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ ព្រីមែលីក​៨រូប

ចូរក្រឡេកមើលការអបអរសាទររបស់កីឡាករ ដែលលេងបានយ៉ាងល្អ ក្នុងក្របខ័ណ្ឌពានព្រីមែលីក (Premier League) ទាំង ៨រូបនេះ។ តើលោកអ្នក យល់ឃើញយ៉ាងណា ហើយពេញចិត្តមួយណាជាងគេ? សូមដាក់វាចាលោកអ្នក នៅក្នុងផ្នែក​«ដាក់វាចា និងយោបល់» នៅខាងក្រោម។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចូរក្រឡេកមើលការអបអរសាទររបស់កីឡាករ ដែលលេងបានយ៉ាងល្អ ក្នុងក្របខ័ណ្ឌពានព្រីមែលីក (Premier League) ទាំង ៨រូបនេះ។ តើលោកអ្នក យល់ឃើញយ៉ាងណា ហើយពេញចិត្តមួយណាជាងគេ?

១. កីឡាករ ការ៉េត បេល (Gareth Bale)
ការអប់អររបស់កីឡាករខ្សែបម្រើក្រុមទទិនហេម (Tottenham) រូបនេះ ក្រោយពេលគាត់ស៊ុតបញ្ចូលទីគឺ ធ្វើជារូបបេះដូង​នៅនឹងដៃរបស់គាត់។

វាជាចម្ងល់មួយដល់អ្នកបានទស្សនា ហើយអ្នកខ្លះយល់ឃើញថា វាប្រហាក់ប្រហែលទៅនឹង ស្តាយរបស់អ្នកចំរៀងវ័យក្មេង ចាសទីន ប៊ីបឺ (Justin Bieber)។ ប៉ុន្តែការពិតនោះ បេល គាត់មានអត្ថន័យរបស់គាត់។

លោកអ្នកចូលចិត្តឬទេ? ដាក់«វាចា និងយោបល់»នៅទីនេះ។

២. កីឡាករ ល្វីស ស្វារែស (Luis Suarez)
ខ្សែប្រយុទ្ធរបស់ក្រុមលីវើភូល (Liverpool) កំពុងតែនាំមុខក្នុងការស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងព្រីមែលីក ពេល​បច្ចុប្បន្ន គាត់រកគ្រាប់បាល់បាន២១គ្រាប់។

ការអបអររបស់គាត់មាន ២ប្រភេទដែលគាត់តែងតែបង្ហាញញឹកញាប់។ ទី១ គឺការថើបនូវកដៃ របស់គាត់ ដែលមានន័យថា គាត់ធ្វើដើម្បី«កូនស្រី» ជាទីស្រលាញ់របស់គាត់។ ទី២ គឺការរត់គ្រវី ម្រាមដៃចង្អុលទាំង២ របស់គាត់។ ការរត់គ្រវីម្រាមដៃ​នេះ មានន័យថាគាត់អរគុណដល់អ្នកគាំទ្រទាំងអស់ និងប្រជាជនដែលរស់នៅក្នុងទីក្រុងលីវើភូល ដែលបានផ្តល់ភាពកក់​ក្តៅឲ្យគាត់។

លោកអ្នកចូលចិត្តឬទេ? ដាក់«វាចា និងយោបល់»នៅទីនេះ។

៣. កីឡាករ មីឈូ (Michu)
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ចូលចិត្តការអបអរ ឌឺដងដល់អ្នកដែលស្អប់គាត់។

ខ្សែប្រយុទ្ធរបស់ក្រុមស្វានស៊ី (Swansea) បានធ្វើកាយវិការ លាតម្រាមទាំង៥ នៅជុំវិញត្រចៀករបស់គាត់ ដែលមានន័យថា «ខ្ញុំមិនលឺអ្នកទេ»។ ហើយគាត់ចង់ឲ្យ អ្នកគាំទ្រស្រែកខ្លាំងៗ ទៅកាន់គាត់វិញ។

លោកអ្នកចូលចិត្តឬទេ? ដាក់«វាចា និងយោបល់»នៅទីនេះ។

៤. កីឡាករ ដានី វ៊ែលបេក (Danny Welbeck)
ខ្សែប្រយុទ្ធរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) រូបនេះមិនសូវបានបង្ហាញ ពីការអបអរប៉ុន្មានទេ ដោយ​សារពុំសូវបានស៊ុតបញ្ចូលទី នៅក្នុងរដូវកាលនេះ។

នៅពេលដែលគាត់ស៊ុតបញ្ចូលទី គាត់តែងតែបញ្ចេញក្បាច់រាំ ឬលើកដៃទាំងសងខាងស្រកាំង ឡើង។

លោកអ្នកចូលចិត្តឬទេ? ដាក់«វាចា និងយោបល់»នៅទីនេះ។

៥. កីឡាករ ឃេវ៉ីន ណូឡេន (Kevin Nolan)
កីឡាករខ្សែប្រយុទ្ធក្រុមវ៉េសហេម (West Ham) រូបនេះ បញ្ចេញស្តាយយ៉ាងចម្លែកពេលគាត់ រកគ្រាប់បាល់បាន ដោយគាត់​រត់រាំសម្កាំងកែងដៃ ដូចសត្វមាន់។

លោកអ្នកចូលចិត្តឬទេ? ដាក់«វាចា និងយោបល់»នៅទីនេះ។

៦. កីឡាករ ដានីញ៉ែល ស្ទឺរិជ (Daniel Sturridge)
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេស បានជួបរឿងសោកសៅមួយ កាលពីរូបគាត់នៅជាមួយក្រុមឆែលស៊ី (Chelsea) ដែលរូបគាត់ស្ថិតក្នុងនាមជាកីឡាករបម្រុង ហើយខកខានដល់ការស្វែងរកគ្រាប់បាល់។

ការអប់អររបស់គាត់គឺ បង្ហាញចេញនូវក្បាច់រាំគ្រប់ពេល ចាប់តាំងពីរូបគាត់បានផ្ទេរមកចូលរួមជាមួយនឹងក្រុមលីវើភូល កាលពីខែមករា។

លោកអ្នកចូលចិត្តឬទេ? ដាក់«វាចា និងយោបល់»នៅទីនេះ។

៧. កីឡាករ ណានី (Nani)
ខ្សែបម្រើរបស់ក្រុមម៉ែនញូ ពិតជាមានសារសំខាន់ខ្លាំងណាស់ ចំពោះអ្នកគាំទ្រគ្រប់រូប ជាពិសេស ការប្រកួតក្នុងផ្ទះ​ខ្លួន​ឯង នៅពេលដែលកីឡាកររូបនេះស៊ុតបញ្ចូលទីម្តងៗ គឺពិតជាភ្ញាក់ផ្អើល។

ការអបអរដែលធ្វើឲ្យក្រុមអ្នកគាំទ្រភ្ញាក់ផ្អើល និងកោតសរសើនោះ គឺការលោតក្រឡាខ្លួនបកក្រោយរបស់គាត់យ៉ាងសង្ហា។ ស្តាយនេះមានន័យថា «គ្រប់ភ្នែកទាំងអស់ មើលមកខ្ញុំ»។ ហើយការអបអរប្រភេទនេះ ក៏ធ្វើឲ្យគាត់ទទួលបាន មេដាយ​មាសអូឡាំពិកម្តងដែរ។

លោកអ្នកចូលចិត្តឬទេ? ដាក់«វាចា និងយោបល់»នៅទីនេះ។

៨. កីឡាករ ក្រេន ហូលធ៏ (Grant Holt)
កីឡាករខ្សែប្រយុទ្ធរបស់ក្រុមណរវ៉ិច (Norwich) រូបនេះ មានការអប់អរដូចជាកីឡាករ ល្វីស ស្វារែស របស់ក្រុមលីវើភូល​ដែរ។ ដោយការរត់ថើបកដៃស្តាំរបស់គាត់ បន្ទាប់ពីស៊ុតបញ្ចូលទី។ កដៃដែលគាត់ថើបនោះ គឺមានសាក់ឈ្មោះកូន​របស់​គាត់។

លោកអ្នកចូលចិត្តឬទេ? ដាក់«វាចា និងយោបល់»នៅទីនេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...