ក្រុមបាសេឡូណា កំពុង​សម្លឹង​រក​មើល​អ្នក​ចាំទី​ថ្មី

អ្នកចាំទីវ៉ាល់ដេស គឺត្រៀមនឹងចាកចេញពីទឹកដីនូខេម (Nou Camp) នៅពេលដែលកិច្ចសន្យា របស់គាត់ត្រូវបានបញ្ចប់ នៅចប់រដូវកាល ហើយក្រុមអ្នកមានបុណ្យបាសេ បានត្រៀមខ្លួន រួចរាល់ហើយ ដើម្បីនាំយកកីឡាករណាមួយ មកជំនួស​ដំណែងរបស់គាត់ នៅរដូវក្តៅនេះ។
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមកាសែតសាន់ដេ ភីផល (Sunday People) បានឲ្យដឹងថា ក្រុមបាល់ទាត់អេស្ប៉ាញ បាសេឡូណា (Barcelona) បាន​បង្ហាញឈ្មោះកីឡាករព្រីមែលីក (Premier League) បីរូប ដើម្បីមកជំនួសដំណែងកីឡាករអ្នកចាំទី វិកទ័រ វ៉ាល់ដេស (Victor Valdes)។ ក្នុងនោះរួមមាន កីឡាករ ហូកូ ឡូរីស (Hugo Lloris) របស់ក្រុមទទិនហេម (Tottenham), កីឡាករ ដេវ៉ីដ ដឺកៀ (David De Gea) របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) និងកីឡាករ ប៉េប៉េ រ៉េណា (Pepe Reina) របស់​ក្រុមលីវើភូល (Liverpool)។


ផ្លាកសញ្ញារបស់ក្រុមបាល់ទាត់បាសឺឡូណា នៃប្រទេសអេស្ប៉ាញ។

អ្នកចាំទីវ៉ាល់ដេស គឺត្រៀមនឹងចាកចេញពីទឹកដីនូខេម (Nou Camp) នៅពេលដែលកិច្ចសន្យា របស់គាត់ត្រូវបានបញ្ចប់ នៅចប់រដូវកាល ហើយក្រុមអ្នកមានបុណ្យបាសេ បានត្រៀមខ្លួន រួចរាល់ហើយ ដើម្បីនាំយកកីឡាករណាមួយ មកជំនួស​ដំណែងរបស់គាត់ នៅរដូវក្តៅនេះ។

កីឡាករ ឡូរីស បានមកចូលរួមជាមួយក្រុម ស្ពឺរ (Spurs) ដោយផ្ទេរមកពីក្រុមលីយ៉ុង (Lyon) ក្នុងតម្លៃខ្លួន ៨លានផោន កាលពីរដូវក្តៅមុន។ ប៉ុន្តែគាត់ពេលនេះ ជាបេក្ខជនទី១ ដែលនឹងអាចពាក់អាវលេខ១ សំរាប់ក្រុមរបស់លោក ទីតូ វីឡាណូវ៉ា (Tito Vilanova) គ្រូបង្វឹករបស់ក្រុម បាសេឡូណា។

កីឡាករអន្តរជាតិបារាំង វ័យ ២៦ឆ្នាំរូបនេះ គឺមកជំនួសដំណែងកីឡាករ ប្រេដ ហ្វ្រេដេល (Brad Friedel) ហើយក៏ជាប់ជា​កីឡាករអ្នកចាំទីជម្រើសទី១ របស់ក្រុមទទិនហេម។ គាត់បានចាប់ផ្តើមរដូវកាល ដោយមានទម្រង់លេងបានយ៉ាងល្អ ក្នុង​រដូវកាលនេះ។

ប៉ុន្តែគាត់មិនមែនជាកីឡាករតែមួយរូប ដែលកំពុងតែស្ថិតក្នុងការពិចារណា របស់ក្រុម បាសេឡូណាទេ។ កីឡាករ ដេវ៉ីដ ដឺកៀ របស់ក្រុមម៉ែនញូ បានមកផ្ញើព្រេងវាសនា ក្នុងទឹកដីអូលត្រាហ្វដ ចាប់ពីការផ្ទេរមកពីក្រុមអាទិលិទិកូ ម៉ាឌ្រីដ (Atletico Madrid) កាលពីរដូវក្តៅឆ្នាំ ២០១១។

អ្នកចាំទីពាក់អាវលេខ១ របស់ម៉ែនញូរូបនេះ គឺត្រូវបានរងការរិះគន់ ពីផ្នែកខ្លះៗនៅតាមប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីគាត់ ក្នុង​នាមជាកីឡាករដែលលេងក្នុងកំរិតកំពូល បែរជាមានកំហុសឆ្គងជាច្រើន។ ប៉ុន្តែគាត់បានស្ងប់ស្ងៀមមួយរយះ ដោយ​ពុំសូវ​បានបង្ហាញខ្លួនទៀត ហើយថ្មីៗនេះ គាត់បានបង្ហាញពីទម្រង់លេងបានយ៉ាងល្អ ក្នុងការប្រកួតឆែមពានលីក (Champions League) ជាមួយនឹងក្រុម រៀលម៉ាឌ្រីដ (Real Madrid) កាលពីខែមុន។

ក្រុមម៉ែនញូចង់ឲ្យកីឡាករ ដឺកៀ ស្ថិតជាកីឡាករអ្នកចាំទីលេខ១ របស់ក្លឹបឲ្យបានពេលយូរអង្វែង ហើយគាត់ត្រូវបាន​បណ្តុះបណ្តាលដោយគ្រូបង្វឹក ក្នុងទឺកដីអូលត្រាហ្វដផ្ទាល់។ ប៉ុន្តែកីឡាកររូបនេះ ក៏មានការជាប់ពាក់ព័ន្ធ ទៅនឹងការវិល​ត្រឡប់ទៅកាន់ ប្រទេសអេស្ប៉ាញវិញដែរ ហើយឥឡូវកំពុងស្ថិត ក្នុងការចាប់អារម្មណ៏របស់ក្រុមបាសេឡូណា។

កីឡាករអ្នកចាំទី ប៉េប៉េ រ៉េណា ក៏កំពុងតែស្ថិតក្នុងការពិចារណា ក្នុងការមកជំនួសដំណែងកីឡាករ វិកទ័រ វ៉ាល់ដេស ដូចគ្នា។ អ្នកចាំទីរបស់ក្រុមលីវើភូលរូបនេះ មិនខុសពីកីឡាករ វ៉ាល់ដេសទេ គឺពួកគេជាកីឡាករ អ្នកចាំទីអោយក្រុមជម្រើសជាតិ​អេស្ប៉ាញ។ ប៉ុន្តែកីឡាករទាំង២ គឺ ស្ថិតក្នុងនាមជា កីឡាករបម្រុងបន្ទាប់ពីអ្នកចាំទីដៃទី១ អ៊ីកឺ កាស៊ីឡាស (Iker Casillas)។ ហើយសំរាប់ការផ្ទេរទៅទឹកដីនូខេម សំរាប់ក្រុមដែលលេងក្នុងក្របខ័ណ្ឌឆែមពានលីក គឺប្រហែលជា គ្មានការបដិសេធ​ទេ សំរាប់កីឡាកររូបនេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...