រក​ឃើញ​បំណែក​យន្ដហោះ​«MH370»​ថ្មី​ទៀត​ នៅ​លើ​ប្រជុំ​កោះ​«Seychelles»?

ផ្ទាំងបំណែកយន្ដហោះជាច្រើន ត្រូវបានរកឃើញ នៅលើប្រជុំកោះ «Seychelles» ស្ថិតនៅភាគខាងកើត នៃទ្វីបអាហ្វ្រិក ឬនៅភាគខាងលិច នៃមហាសមុទ្រឥណ្ឌា កាលពីថ្ងៃព្រហស្បត្តិសប្ដាហ៍មុន។ បំណែកទាំងនោះ ត្រូវបានគេជឿថា ជាបំណែកយន្ដហោះ «MH370» នៃក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួន តាំងពី៣ឆ្នាំកន្លះ កន្លងទៅ។
រក​ឃើញ​បំណែក​យន្ដហោះ​«MH370»​ថ្មី​ទៀត​ នៅ​លើ​ប្រជុំ​កោះ​«Seychelles»?
យន្ដហោះប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៧
  • កែប្រែចុងក្រោយ: July 27, 2017
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាជ្ញាធរទទួលបន្ទុក អាកាសចរណ៍ស៊ីវិល របស់ប្រជុំកោះ «Seychelles»​ ហៅកាត់ថា «SCAA» បានអះអាងថា គឺក្រុមអ្នកស្រាវជ្រាវខាងសត្វស្លាប និងអណ្ដើកសមុទ្រ ជាអ្នករកឃើញបំណែកយន្ដហោះទាំងនោះ បានមុនគេ នៅលើឆ្នេររបស់កោះមួយ ឈ្មោះ «Faqhar» របស់ប្រជុំកោះ។

បើតាមអាជ្ញាធរ «SCAA» នេះដដែល បានពន្យល់ថា បំណែកយន្ដហោះទាំងនោះ មានសណ្ឋានចេញមកពីតួយន្ដហោះ ដែលគេបានរកឃើញបំណែកផ្សេងទៀត នៅលើកោះក្នុងតំបន់ (ភាគខាងលិច នៃមហាសមុទ្រឥណ្ឋា)។ បំណែកដែលទើបនឹងត្រូវបានរកឃើញ អាចជាគំរបម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះ។

មន្ត្រី «SCAA» បានបញ្ជាក់បន្ថែមថា អាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី កំពុងធ្វើការស្រាវជ្រាវបន្ថែម ពីលើបំណែកទាំងនេះហើយ។

» រាល់អត្ថបទ ដែលទាក់ទងនឹងការបាត់ខ្លួន របស់យន្ដហោះ «MH370»៖ ចុចលើទីនេះ

សូមរំលឹកជូនថា យន្ដហោះប៊ូអ៊ីង (Boeing 777) ដែល​​ភ្ជាប់​ជើង​ហោះហើរ «MH370» ពី​រដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះ​ទៅ​កាន់រដ្ឋធានី ប៉េកាំង ប្រទេសចិន កាល​​ពី​ព្រឹក​ព្រហាមថ្ងៃទី៨ ខែមិនា​ ឆ្នាំ២០១៤ បានបាត់​ខ្លួនយ៉ាង​អាថ៌កំបាំង ជាមួយនឹងនឹងអ្នក​ដំណើរ និងបុគ្គលិកបម្រើការ ២៣៩​នាក់។ មក​ទល់​នឹង​ពេលនេះ ការរុករក​យន្ដហោះ​បាត់ខ្លួន នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ខាង​ត្បូង គ្មានទទួលបាន​​លទ្ធផល​ឡើយ ហើយការរុករុក ដែលដឹកនាំដោយប្រទេសអូស្ត្រាលី បានប្រកាសបញ្ឈប់ការរុករករបស់ខ្លួន កាលពីចុងខែមករា ឆ្នាំ២០១៧ កន្លងទៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...