កីឡាករប្រធាន​ក្រុម​រៀលម៉ាឌ្រីដ មាន​ឈ្មោះ​ចូល​ប្រកួត ទល់​ក្រុម​ម៉ែនញូ

កាស៊ីឡាស មិនបានចូលលេងឲ្យក្រុមរបស់លោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ចាប់តាំងពីការប្រកួតឈ្នះ ៥-០ទៅលើក្រុមវ៉ាឡិន ស្សែ (Valencia) កាលពីខែមករា ហើយគាត់ទើបតែចូលមកវឹកហាត់ក្នុងក្រុមនៅថ្ងៃព្រហស្បតិ។ កីឡាករដែលធ្លាប់ទទួលបានជ័យជំនះ ក្នុងបាល់ទាត់ពិភពលោក របស់ប្រទេសអេស្ប៉ាញ និងឈ្នះពានរង្វាន់អ៊ឺរ៉ូ (European Championship) ដល់ទៅ២សម័យកាល រូបនេះ បានចាប់ផ្តើមចូលលេងវិញ ដោយជំនួសដំណែងកីឡាករ អេតូនីញ៉ូ អេដាន (Antonio Adan) មុនពេលគាត់របួស ប៉ុន្តែមិនបានប៉ុន្មានគាត់ក៏របួសទៀត ដែលបង្ខំឲ្យលោក ម៉ូរីញ៉ូ ទិញយកកីឡាករ ឌីកូ ឡូប៉េស (Diego Lopez) អ្នកចាំទីវ័យ ៣១ឆ្នាំ មកពីក្រុម សេវីឡា (Sevilla)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានក្រុមរៀលម៉ាឌ្រីដ (Real madrid)​ កីឡាករអ៊ីកឺ កាស៊ីឡាស (Iker Casillas) ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះ ក្នុង​ក្រុមរបស់ប្រទេសអេស្ប៉ាញមួយនេះ ក្នុងការប្រកួតឆែមពានលីក (Champions League) វគ្គ១ភាគ១៦ ទល់នឹងក្រុម​មកពី​អង់គ្លេស ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅថា ម៉ែនញូ (Man Utd) នៅកីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) នាយប់ថ្ងៃអង្គារ៏។


កីឡាករអ៊ីកឺ កាស៊ីឡាស។

កាស៊ីឡាស មិនបានចូលលេងឲ្យក្រុមរបស់លោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ចាប់តាំងពីការប្រកួតឈ្នះ ៥-០ទៅលើ​ក្រុមវ៉ាឡិន ស្សែ (Valencia) កាលពីខែមករា ហើយគាត់ទើបតែចូលមកវឹកហាត់ក្នុងក្រុមនៅថ្ងៃព្រហស្បតិ។

កីឡាករដែលធ្លាប់ទទួលបានជ័យជំនះ ក្នុងបាល់ទាត់ពិភពលោក របស់ប្រទេសអេស្ប៉ាញ និងឈ្នះពានរង្វាន់អ៊ឺរ៉ូ (European Championship) ដល់ទៅ២សម័យកាល រូបនេះ បានចាប់ផ្តើមចូលលេងវិញ ដោយជំនួសដំណែងកីឡាករ អេតូនីញ៉ូ អេដាន (Antonio Adan) មុនពេលគាត់របួស ប៉ុន្តែមិនបានប៉ុន្មានគាត់ក៏របួសទៀត ដែលបង្ខំឲ្យលោក ម៉ូរីញ៉ូ ទិញយកកីឡាករ ឌីកូ ឡូប៉េស (Diego Lopez) អ្នកចាំទីវ័យ ៣១ឆ្នាំ មកពីក្រុម សេវីឡា (Sevilla)។

កីឡាករ ឡូប៉េស ប្រហែលជានៅតែបន្ត ជាអ្នកចាំទីជម្រើសដំបូងក្នុងការប្រកួតជាមួយក្រុម ម៉ែនញូ ចំណែកឯអ្នកចាំទី កាស៊ីឡាស អាចជាកីឡាករបំរុងរបស់ក្រុមរៀលម៉ាឌ្រីដ។ ក្រុមមួយនេះនឹងមកដល់ទីក្រុងម៉ែនឆេស្ទើ នៅថ្ងៃច័ន្ទ និងធ្វើការ​ហ្វឹកហាត់ក្នុងកីឡាដ្ឋាន អេតាហេដ (Etihad Stadium) ដើម្បីត្រៀមប្រកួតជើងទី២។

ក្រុមរៀលម៉ាឌ្រីដ និងក្រុមម៉ែនញូ ធ្វើបានត្រឹមស្មើ ១-១ នៅកីឡាដ្ឋាន បឺណាប៊ូ (Bernabeu) កាលពីប្រកួតជើងទី១ បន្ទាប់​ពី​កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) រកគ្រាប់បាល់តាមពីក្រោយ កីឡាករ ដានី វែលបែក (Danny Welbeck)។

រៀលម៉ាឌ្រីដ បានប្រកួតឈ្នះក្រុមបាសេឡូណា (Barcelona) ២ -១កាលពីរសៀលថ្ងៃសៅរ៏ ប៉ុន្តែនៅតែមាន ១៣ពិន្ទុ តាមពី​ក្រោយក្រុមដែលនាំមុខលើកំពូលតារាង។ ដូច្ឆេះមានន័យថា ការផ្តោតអារម្មណ៏របស់ពួកគេពេលនេះ គឺពានរង្វាន់របស់​អ៊ឺរ៉ុប ដែលពួកគេខកខានបានពាននេះ ១១ឆ្នាំមកហើយ។

ទោះបីជាយ៉ាងណា ក្រុមម៉ែនញូ មានគ្រាប់បាល់ស៊ុតបញ្ចូលទីក្រៅផ្ទះមួយគ្រាប់។ ប៉ុន្តែកីឡាករខ្សែបម្រើជម្រើសជាតិ​ប្រេស៊ីល កាកា (Kaka) មានជំនឿចិត្តថា ក្រុមអធិរាជស និងអាចបន្តដំណើរទៅកាន់វគ្គ ១ភាគ៨ ផ្តាច់ព្រ័ត្រជាបន្តទៀត។

កីឡាកររូបនេះបាននិយាយប្រាប់ដល់វ៊ែបសាយរបស់ក្រុមរៀលម៉ាឌ្រីដថា «កីឡាករទាំងអស់ចង់លេង​ ក្នុងការប្រកួតដូច​នេះ។ យើងមានអារម្មណ៏សោកស្តាយ ដោយកាលពីជើងទី១ ក្នុងកីឡាដ្ឋាន បឺណាប៊ូ យើងមានឳកាសឈ្នះ តែធ្វើបាន​ត្រឹមស្មើ ហើយពេលនេះយើងចាំបាច់ត្រូវតែយកឈ្នះនៅក្នុងទឹកដីនៃប្រទេសអង់គ្លេស»។

គាត់បានបន្តថា «ក្រុមម៉ែនញូ ពិតជាខ្លាំងណាស់ ប៉ុន្តែយើងធ្វើដំណើរទៅ ទឹកដីអូលត្រាហ្វដ ដោយភាពជឿជាក់។ ពួកគេ​ក៏មានកីឡាករល្អៗ ដែលគួតឲ្យបារម្មណ៏ដែរ ដូចជាកីឡាករ វែន រ៉ូនី (Wayne Rooney) និងកីឡាករ រ៉ូប៊ីន វាន់ផឺស៊ី (Robin van Persie)។ ដូច្នេះការប្រកួតប្រាកដ ជាអស្ចារ្យ ទាំងបរិយាកាស និងក្រុមអ្នកគាំទ្រទាំងអស់៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...