ដើម្បី​ជួយ​ឲ្យ​«សកម្មភាព​របស់​អ្នក»​ក្នុង​ថ្ងៃ​នេះ ទទួល​បាន​ជោគជ័យ

អារម្មណ៏មួយ ដែលធ្វើឲ្យមនុស្សម្នាក់មានភាពស្កប់ ឬពេញចិត្តក្នុងជីវិតនោះ គឺបានមកពីសមត្ថផល ដែលគេបានបំពេញ​ក្នុងពេល១ថ្ងៃ។ ដើម្បីឲ្យកិច្ចការទាំងនោះ ទទួលបានជោគជ័យ អ្នកចាំបាច់ត្រូវតែមានវីធីសាស្រ្ត ក្នុងការអនុវត្តន៏វាឲ្យល្អ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើអ្នកមានបានគិតថា ថ្ងៃនេះអ្នកនឹងធ្វើអ្វីខ្លះទេ? ហើយបន្ទាប់មក អ្នកចេះតែមានអារម្មណ៍ខ្លាច ថាអ្វីដែលអ្នកចង់ធ្វើ នឹង​មិនមានភាពជោគជ័យ។ សូមកុំខ្លាចតទៅទៀត ព្រោះថាអ្វីៗ វាស្ថិតនៅលើអ្នក ជាអ្នករៀបចំជីវិតរបស់អ្នក បើ​សូម្បីតែ​មួយ​ថ្ងៃនេះក៏ដោយ។


ខ្ញុំសប្បាយ អ្នកសប្បាយ យើងទាំងអស់គ្នាក៏សប្បាយ។

អារម្មណ៏មួយ ដែលធ្វើឲ្យមនុស្សម្នាក់មានភាពស្កប់ ឬពេញចិត្តក្នុងជីវិតនោះ គឺបានមកពីសមត្ថផល ដែលគេបាន​បំពេញ​ក្នុងពេល១ថ្ងៃ។ ដើម្បីឲ្យកិច្ចការទាំងនោះ ទទួលបានជោគជ័យ អ្នកចាំបាច់ត្រូវតែមានវីធីសាស្រ្ត ក្នុងការ​អនុវត្តន៏វាឲ្យល្អ។

១. ភ្ញាក់ពីគេង ជាមួយនឹងអាកប្បកិរិយាវិជ្ជមាន៖
អ្នកត្រូវតែផ្តល់ហេតុផល ដល់ខ្លួនអ្នកថា ហេតុធ្វីបានជាថ្ងៃនេះជាថ្ងៃអស្ចារ្យ។ ប្រហែលជាអ្នកត្រូវទៅ ទស្សនា​សារមន្ទី​រជាមួយសាលា ជួបជុំជាមួយមិត្តភក្តិចាស់ៗ ឬក៏ទៅញ៉ាំអាហារថ្ងៃត្រង់ក្នុងភោជនីយដ្ឋាន ដែលអ្នកពេញ​ចិត្តមួយ។ មិន​ថា​ហេតុផលរបស់អ្នកជាអ្វីទេ ប៉ុន្តែវាអាចឲ្យ អ្នកមានការប្រមើលមើលមួយដ៏ល្អក្នុងជីវិត ហើយអាច​ជួយអ្នក ឲ្យសម្រេច​កិច្ចការបានល្អ។

២. ទទួលទានអាហារទាំងឡាយណា ដែលជំនួយដល់សុខភាព៖
ក្នុងរយះពេលមួយថ្ងៃ អ្នកត្រូវទទួលទានអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។ អាហារទាំងអស់ដែល​អ្នកទទួល​ទាន នឹងមានឥទ្ធិពលដល់រាង្គកាយអ្នក និងស្មារតីរបស់អ្នក។ ដូច្នេះអ្នកត្រូវប្រាកដថា អាហារទាំងនោះ ពិតជាមាន​ប្រយោជន៏សំរាប់សុខភាពអ្នក។

៣. កត់ត្រាពីគោលបំណង ដែលអ្នកត្រូវធ្វើក្នុងពេលមួយថ្ងៃ ឬមួយសប្តាហ៏៖
ចាប់ផ្តើមសរសេរពីអ្វី ដែលអ្នកត្រូវធ្វើមុនគេ និងជាបន្តបន្ទាប់ទៀត។ ធ្វើវាឲ្យបានសម្រេចទៅ តាមអ្វីដែលអ្នកបាន​កត់ត្រា ដើម្បីកាត់បន្ថយការតានតឹង ក្នុងអារម្មណ៏របស់អ្នក។

៤. ធ្វើអំពើល្អទៅលើអ្នកដទៃ៖
ទោះបីជាការងារតូចតាច ក៏អាចឲ្យអ្នករីករាយ និងអ្នកដទៃរីករាយជាមួយដែរ។ ក្នុងរឿងនេះ អ្នកអាចជួយ អ្នក​ដែល​មិន​ដែលធ្លាប់ស្គាល់។ ឧទាហរណ៏៖ បើឃើញមនុស្សចាស់គាត់យួររបស់របរច្រើន ហើយធ្ងន់នោះ អ្នកគួរតែជួយ​យួរ​គាត់។ វាធ្វើឲ្យអ្នករីករាយ ហើយគាត់ក៏សប្បាយចិត្តដែរ។

៥. ហាត់ប្រាណ៖
អ្នកអាចហាត់ប្រាណតាមទំរង់ផ្សេងៗ ដែលអ្នកពេញចិត្ត។ បើអ្នករវល់គ្មានពេលទេ អ្នកអាចឆ្លៀតឳកាស​ណា​មួយ​តិចតួច ឬពេលវេលាខ្លីណាមួយដើម្បីអនុវត្តន៏។ កុំទម្លាប់មិនហាត់ប្រាណ វានឹងនាំឲ្យអ្នកមានភាពខ្ជិលច្រអូស។

៦. ធ្វើកិច្ចការផ្ទះ៖
ធ្វើកិច្ចការដូចជា រៀបចំបន្ទប់គេងឲ្យស្អាត បោកខោអាវ អ៊ុតសំលៀកបំពាក់ ឬជូតឥដ្ឋ។ ធ្វើការងារតូចតាចទាំងនេះ វាធ្វើ​ឲ្យអ្នកមានអារម្មណ៏ថា សម្រេចបានការងារជាច្រើន ដោយចំណាយការហត់នឿយ តែបន្តិចបន្តួចប៉ុណ្ណោះ។

៧. រៀបចំអនាគតរបស់អ្នក៖
ត្រូវចាប់អារម្មណ៏ពី ជីវិតនៅថ្ងៃមុខ តើអ្វីដែលធ្វើឲ្យអ្នកពេញចិត្ត និងប្រាថ្នាចង់បាន។ អ្នកត្រូវ រៀបចំដំណើរជីវិត​របស់អ្នក ជាជំហ៊ានៗ ដោយការកត់ត្រាទុក និងអនុវត្តន៏តាមឲ្យបានល្អ នោះវានឹងជួយឲ្យមានអារម្មណ៏ប្រសើរ ជាពិសេសវាធ្វើឲ្យ អ្នកមានទឹកចិត្ត និងឆន្ទះក្នុងការបំពេញកិច្ចការផ្សេងៗ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...