តើ​អាវ​យឺត​ដ៏​សាមញ្ញ​របស់​ថៅកែ​ហ្វេសប៊ុក ថ្លៃ​ប៉ុន្មាន?

លោក ម៉ាក់ ហ្សូឃ័រប៊ើរ (Mark Zuckerberg) ថៅកែហ្វេសប៊ុក មិនមែនជាបុរសនិយមលេងខ្លួនទេ! គេតែងឃើញលោក ស្លៀកពាក់ខោខូវប៊យ និងអាវយឺត ដូចរូបខាងក្រោមនេះ ដដែលៗ សឹងជារៀងរាល់ពេល។ ចង់ដឹងថា តើអាវយឺតនោះ ជាអ្វីដែរឬទេ?
តើ​អាវ​យឺត​ដ៏​សាមញ្ញ​របស់​ថៅកែ​ហ្វេសប៊ុក ថ្លៃ​ប៉ុន្មាន?
លោក ម៉ាក់ ហ្សូឃ័រប៊ើរ ថៅកែហ្វេសប៊ុក ក្នុងពិធីធ្វើបទបង្ហាញមួយ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស​ ថ្ងៃទី០៥ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 05, 2018
  • ប្រធានបទ: ស្លៀកពាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបភាពច្រើនណាស់ ទាំងនៅតាមសារព័ត៌មាន ឬនៅលើទំព័រផ្លូវការ បង្ហាញថា លោក ម៉ាក ហ្សូឃ័រប៊ើ (Mark Zuckerberg) ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនហ្វេសប៊ុក តែងស្លៀកពាក់យ៉ាងសាមញ្ញ និងដដែលៗ ដូចជាអាវយឺតដៃខ្លី ឬអាវយឺតដៃវែង ដែលមានមួកជាប់ពីលើ... ជាមួយនឹងខោខូវប៊យ និងស្បែកជើងបែបកីឡា។

រូបថតមួយសន្លឹកខាងក្រោម ដែលធ្លាប់ត្រូវបានភរិយាលោក បង្ហោះកាលពីច្រើនខែមុន បានបង្ហាញឲ្យឃើញថា ថៅកែហ្វេសប៊ុករូបនេះ មានអាវយឺតរបៀបនេះ ច្រើនបន្លាស់ណាស់។

តើអាវយឺតដ៏សាមញ្ញនេះ បានមកពីណា? ជាស្នាដៃឆ្នៃម៉ូដ របស់ក្រុមហ៊ុនណា និងមានតម្លៃប៉ុន្មាន?

ជាអាវយឺត របស់ក្រុមហ៊ុន «Brunello Cucinelli» ដែលជាយីហោឆ្នៃម៉ូដលំដាប់ខ្ពស់ របស់ប្រទេសអ៊ីតាលី។ ហើយអាវយឺត ដៃខ្លី មានតម្លៃប្រមាណជា ៣៦០អ៊ឺរ៉ូ (ត្រូវជា ៤៤០ដុល្លារអាមេរិក) ខណៈអាវយឺតដៃវែង ដែលមានមួកជាប់ពីលើ មានតម្លៃ ប្រមាណជា ៦៦០អ៊ឺរ៉ូ (ត្រូវជា ៨១០ដុល្លារអាមេរិក)។

កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន «H&M» ធ្លាប់បានកំប្លែងលេង ពីការឆ្នៃម៉ូដប្រភេទ «Zuckerberg» មួយឡើង។ ប៉ុន្តែការឆ្នៃម៉ូដនេះ មិនមានចេញលក់ ជាផ្លូវការទេ។

កាលពីប៉ុន្មានខែមុន អ្នកឆ្នៃម៉ូដម្នាក់ បានសាកល្បងយកការស្លៀកពាក់ របស់ថៅកែហ្វេសប៊ុក យកមកផលិតជាអាវយឹតមួយឡើង ដែលមានលក្ខណៈប្រហាក់ប្រហែល តែមិនដូចទាំងស្រុង ទៅនឹងអាវរបស់ «Brunello Cucinelli» នោះទេ។ អាវយឺតថ្មីនោះ មានឈ្មោះ «Zuckerberg Shirt» និងមានតម្លៃត្រឹមតែ ៤០អ៊ឺរ៉ូ (ត្រូវជា៤៨ដុល្លារអាមេរិក) ប៉ុណ្ណោះ។ តែប្រាក់ចំណេញ ដែលទទួលបាន ត្រូវបានគេអះអាងថា បានបញ្ជូនទៅឲ្យមូលនិធិ របស់លោក ម៉ាក់ ហ្សូឃ័រប៊ើរ និងភរិយារបស់លោក៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...