គ.ជ.ប ព្រមាន LDP រឿង​ឆ្លៀត​​ឱកាស​ឃោសនា ក្នុង​ថ្ងៃ​«ស»

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញលិខិតមួយនៅថ្ងៃនេះ ព្រមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោក ខឹម វាសនា ទាក់ទងនឹងការឆ្លៀតឃោសនា វាយប្រហារគណបក្សនយោបាយផ្សេង ក្នុង«ថ្ងៃស»។
គ.ជ.ប ព្រមាន LDP រឿង​ឆ្លៀត​​ឱកាស​ឃោសនា ក្នុង​ថ្ងៃ​«ស»
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុងកម្មវិធីមួយផ្សាយផ្ទាល់តាមបណ្ដាញសង្គម។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 04, 2017
  • ប្រធានបទ: បោះឆ្នោតឃុំសង្កាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការផ្សព្វផ្សាយឃោសនា ដែលផ្ទុយពីច្បាប់បោះឆ្នោត» ឬបើមិនដូច្នោះទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាត់វិធានការតាមផ្លូវច្បាប់។ នេះ ជាការព្រមានចុងក្រោយមួយ ពីសំណាក់ គ.ជ.ប ធ្វើទៅកាន់គណបក្សជួង ដឹកនាំដោយលោក ខឹម វាសនា។

ក្នុងលិខិតមួយ ផ្ញើរទៅជូនលោក ខឹម វាសនា ប្រធានគណបក្ស ដែលចុះហត្ថលេខាដោយប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ក្នុងថ្ងៃទី៤ ខែមិថុនានេះ និងដែលទើបនឹងធ្លាក់ មកដៃអ្នកសារព័ត៌មាន បានឲ្យដឹងថា ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានសង្កេតឃើញ នៅថ្ងៃហាមឃាត់នៃការធ្វើសកម្មភាពឃោសនាបោះឆ្នោត ឬហៅថា «ថ្ងៃស» គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន«ប្រើប្រាស់ប្រព័ន្ធអនឡាញ (Online)» ធ្វើការផ្សព្វផ្សាយវាយប្រហារ ទៅលើគណបក្សផ្សេងទៀត។

គ.ជ.ប បានចាត់ទុកសកម្មភាពខាងលើនេះ របស់ក្រុម«ទ័ពជួង» ជា«ការរំលោភច្បាប់» ដោយហេតុថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ ត្រូវបញ្ឈប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។

តាំងពីម្សិលម៉ិញ (ថ្ងៃស) និងរហូតមកដល់ប៉ុន្មានម៉ោងមុននេះ នៅលើគណនេយ្យហ្វេសប៊ុករបស់លោក ខឹម វាសនា មានការបង្ហោះ ការចែករំលែក និងការឆ្លងឆ្លើយ នូវសារនយោបាយរិះគន់ ឬចំអកទៅដល់គណបក្សនយោបាយដទៃ (ឬអ្នកគាំទ្រ) ជាពិសេសទៅលើគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ ដូចជាវីដេអូខាងក្រោមនេះជាដើម ដែលត្រូវបានប្រធានគណបក្សជួង បង្ហោះ កាលពីម្ភៃម៉ោងមុន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...