បាល់ទាត់​អង់គ្លេស៖ លោក​បេនីតេស នឹង​ចាក​ចេញ​ពី​ឆែលស៊ី នៅ​ចប់​រដូវ​កាល

លោក រ៉ាហ្វា បេនីតេស (Rafa Benitez) បាននិយាយបង្ហាញ ប្រាប់ដល់ក្រុមឆែលស៊ី (Chelsea) នឹងអ្នកគាំទ្រទាំងអស់ថា រូបគាត់នឹងចាកចេញពីក្រុម បន្ទាប់ពីបញ្ចប់រដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានអត់ធន់នឹងការប្រមាទ ជាច្រើនបន្ទាប់ពីរូបគាត់មកចូល កាន់តំណែង កាលពីខែវិច្ឆិការកន្លងទៅ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក រ៉ាហ្វា បេនីតេស (Rafa Benitez) បាននិយាយបង្ហាញ ប្រាប់ដល់ក្រុមឆែលស៊ី (Chelsea) នឹងអ្នកគាំទ្រទាំងអស់ថា រូបគាត់នឹងចាកចេញពីក្រុម បន្ទាប់ពីបញ្ចប់រដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានអត់ធន់នឹងការប្រមាទ ជាច្រើនបន្ទាប់ពីរូបគាត់មកចូល កាន់តំណែង កាលពីខែវិច្ឆិការកន្លងទៅ។


លោក រ៉ាហ្វា បេនីតេស គ្រូបង្វឹករបស់ក្រុមបាល់ទាត់ ឆែលស៊ី បច្ចុប្បន្ន។

បន្ទាប់ពីជួយឲ្យក្រុមតោខៀវ បន្តដំណើរទៅវគ្គ ៨ក្រុមចុងក្រោយ ក្នុងពានរង្វាន់អេហ្វអេខាប់ (FA Cup) លោក បេនីតេស បាននិយាយថា «ពួកគេផ្តល់តួនាទីឲ្យខ្ញុំខុស ដោយពួកគេហៅខ្ញុំ ថា ជាគ្រូបង្វឹកបណ្តោះអាសន្ន ហើយនេះជាកំហុស​មួយ​ដ៏ធំ»។

គាត់បន្តថា «ខ្ញុំនឹងចាកចេញ ក្រោយបញ្ចប់រដូវកាលនេះ។ ក្រុមអ្នកគាំទ្រ មិនបានជួយដល់យើងទេ។ ពួកគេកំពុងបំផ្លាញ​កេរ្តិ៏ឈ្មោះរបស់ក្លឹប ហើយពួកគេត្រូវតែគាំទ្រដល់ក្រុម ប្រសើជាងការលើកជាផ្ទាំងបដានានា ដែលឥតបានការ»។

គ្រូបង្វឹករូបនេះបន្ថែមថា «ក្រុមអ្នកគាំទ្រ មិនបានជួយបង្កើតបរិយាកាសឲ្យល្អទេ ក្នុងកីឡាដ្ឋាន ស្ទេមហ្វដប្រិជ្ជ (Stamford Bridge)។ ពួកគេគួរតែដឹងថា ពួកគេកំពុងតែធ្វើឲ្យមាន កំហុសធំមួយ។ ពួកគេកំពុងតែដាក់​សម្ពាធទៅ​លើ​កីឡាករ។ ហើយ​ក្រុមមួយនេះ ក៏នៅតែអាច លេងពានរង្វាន់អ៊ឺរ៉ុបបានដែរ នៅរដូវកាលក្រោយ។»

ទោះបីជាយ៉ាងណា ក៏លោកបេនីតេស នៅអះអាងដដែលថា «ខ្ញុំជាគ្រូបង្វឹកអាជីពម្នាក់ ហើយខ្ញុំនឹងធ្វើការងាររបស់ខ្ញុំ។ គ្រូ​បង្វឹក គឺនៅតែជាគ្រូបង្វឹក ទោះបីជាមានពេលវេលាតិច ១ខែ ឬ ៧ខែ វាគ្មានបញ្ហាអ្វីទេ។ សំខាន់ គឺអ្នកជាគ្រូបង្វឹក។ មនុស្ស​ទាំងអស់នៅទីនេះ សុទ្ធតែដឹងហើយថា ខ្ញុំពិតជាព្យាយាម ដើម្បីឲ្យក្រុមទាំងមូលបានល្អ។»

«ខ្ញុំបានធ្វើការ ក្នុងពិភពបាល់ទាត់នេះ អស់រយះពេល ២៦ឆ្នាំហើយ។ ខ្ញុំបានឈ្នះពានរង្វាន់ ឆែមពាន លីក, អេហ្វអេខាប់, ពានរង្វាន់កំពូល របស់ប្រទេសអ៊ីតាលី និងពានលីកក្នុងប្រទេស អេស្ប៉ាញបានចំនួន ២ដង។ ពានចំនួន ៩នេះ អាចឈ្នះ​បានក្នុងកំរិតក្រុមខុសគ្នា។» គាត់បាន បន្ត។

ឥឡូវ ជាពេលមួយ ដែលលំបាកសំរាប់លោក បេនីតេស ក្នុងការដឹកនាំក្រុមឆែលស៊ី។ នៅថ្ងៃសៅរ៏ចុងសប្តាហ៏នេះ ឆែលស៊ី ត្រូវប្រកួតជាមួយក្រុម វេសធ៏ ប្រូម (West Brom) ក្នុងផ្ទះរបស់ខ្លួន កីឡាដ្ឋាន ស្ទេមហ្វដ ប្រិជ្ជ។ វាជាសម្ពាធមួយទៀត សំរាប់​លោក បើសិនជាក្រុម មិនទទួលបានជ័យជំនះ។

គួររំឮកថា អតីតគ្រូបង្វឹកក្រុមឆែលស៊ី ២រូបគឺ លោក រ៉ូបឺតូ ឌីម៉ាទីអូ (Roberto Di Matteo) និង លោក អេដ្រេ វីឡាសបូអាស (Andre Villas-Boas) ក៏ធ្លាប់បានម្ចាស់ក្លឹបគ្មានមេត្តា លោក រ៉ូម៉ាណ អាប្រាម៉ូវិច (Roman Abramovich) បណ្តេញ​ចេញ​រួច​ហើយដែរ ខណះដែលពួកគេ ដឹកនាំក្រុម មិនសូវទទួលបានលទ្ធផលល្អ។

អ្នកគាំទ្រក្រុមឆែលស៊ី មិនពេញចិត្តលោក បេនីតេស តាំងតែពីរូបគាត់នៅដឹកនាំក្រុម លីវើភូល (Liverpool) ពោលគឺ​ពេល​នោះ ក្រុមឆែលស៊ី និងក្រុមលីវើភូល មានពិន្ទុប្រដេញគ្នា។ ម្យ៉ាងវិញទៀតគឺ ជួននឹងពេលដែលលោក ត្រូវមកជំនួស​ដំណែង​លោក រ៉ូបឺតូ ឌីម៉ាទីអូ ដែលអ្នកគាំទ្រឆែលស៊ី ចាត់ទុកថាជាវីរបុរសរបស់ក្លឹបផងនោះ កាន់តែធ្វើឲ្យពួកគេ មិនពេញចិត្តនឹង​លោកថែមទៀត។

លោក បេនីតេស បានជួយឲ្យក្រុមតោខៀវ អាចបន្តដំណើរ ទៅប្រកួតក្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់អេហ្វអេខាប់ បន្ទាប់ពីបានទម្លាក់ក្រុម មីដល ប្រូ (Middlesbrough) ក្នុងជុំទី៥ កាល ពីយប់ថ្ងៃអង្គារ៏កន្លងទៅ។ ហើយពួកគេនឹងត្រូវ ជួប​ជាមួយនឹងក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៣ ខាងមុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...