ខៀវ កាញារីទ្ធ ព្រមាន​អ្នក​ប៉ុនប៉ង​ធ្វើ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត

ក្រសួងព័ត៌មាន ដែលមានលោក ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រី នឹងដាក់ពង្រាយក្រុមអ្នកយកព័ត៌មាន នៅច្រើនកន្លែង ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ សម្រាប់ថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាថ្ងៃអាទិត្យទី៤ ខែមិថុនា ខាងមុខនេះ។ ហេតុផល ដែលតម្រូវឲ្យក្រសួងរដ្ឋមួយនេះធ្វើដូច្នេះ ត្រូវបានលោករដ្ឋមន្ត្រីពន្យល់ថា ដើម្បីឃ្លាំមើលក្រុមជន ឬគណបក្សណា ដែលប៉ុនប៉ង ធ្វើឲ្យបាត់ទំនុកចិត្ត លើការបោះឆ្នោត។
ខៀវ កាញារីទ្ធ ព្រមាន​អ្នក​ប៉ុនប៉ង​ធ្វើ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត
លោក ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០១ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 01, 2017
  • ប្រធានបទ: បោះឆ្នោតឃុំ-សង្កាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ក្រសួងព័ត៌មាន នឹងរៀបពង្រាយ ក្រុម[អ្នក]យកព័ត៌មាននៅច្រើនកន្លែង ទាំងថ្នាក់ជាតិ និង[ថ្នាក់]ក្រោម​ជាតិ» នេះ បើ​តាម​សំណេរ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរបង្ហោះ​នៅលើបណ្ដាញ​​សង្គម​​មុន​នេះ។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី មិនបានបញ្ជាក់ថា តើការដាក់ពង្រាយនេះ នឹងត្រូវធ្វើ នៅក្នុង​ក្របខណ្ឌ​ណា​ទេ ​ខណៈ​ស្ថាប័ន​ព័ត៌មាន ចំណុះ​ឲ្យក្រសួង​ព័ត៌មាន មានទូរទស្សន៍ជាតិ ហៅកាត់ជាភាសា​ឡាតាំង​ថា «TVK» និង​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា ហៅកាត់​ជាភាសាឡាតាំង​ថា «AKP»។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ពីហេតុផល នៃការដាក់ពង្រាយនោះថា៖ «មិនខុសពីការ​បោះឆ្នោត​មុនៗទេ ការ​ប្រឹង​បំពុល​សភាព​ការណ៍ ត្រៀមឡាំប៉ា តែងតែកើតមានឡើង នៅក្នងថ្ងៃបោះឆ្នោត»។

លោក​រដ្ឋមន្ត្រី មិនបានចោទប្រកាន់ ទៅលើគណបក្សណាមួយទេ។ តែលោក បានបន្តសរសេរ ស្នើឲ្យគ្រប់​តំណាង​គណបក្ស «ថតរូបគ្រប់សភាពការណ៍» និងបាន​ព្រមាន​ថា៖ «ច្បាប់បោះឆ្នោតថ្មី មានចែងហើយ ពីអ្នកប៉ុនប៉ងធ្វើអោយបាត់ទំនុកចិត្ត លើការបោះឆ្នោត រួមទាំងបក្សទាំងមូលផង»។

ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ ទាក់ទងនឹងច្បាប់ខាងលើនេះ ទំនងជាលោកសំដៅដល់មាត្រា ១៧១ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលចែងថា៖

យ៉ាងណា គេពិបាកស្វែងរកការពន្យល់ ថាឯករាជ្យភាព និងភាពជឿទុកចិត្តបាន ពីសំណាក់ក្រុមអ្នកយក​ព័ត៌មាន របស់​ក្រសួង​រដ្ឋទាំងនោះ នឹងមានដល់កម្រិតណា ខណៈមន្ត្រីថ្នាក់ដឹកនាំក្រសួង ដ៏ច្រើនលើសលប់ រួម​ទាំង​លោក ខៀវ កាញារីទ្ធ ផង សុទ្ធសឹងជាសមាជិក របស់គណបក្សប្រជាជនកម្ពុជានោះ។

ដោយទំនងជាហេតុនេះហើយ ទើបប្រិយមិត្តហ្វេសប៊ុកម្នាក់ បានសរសេរដាក់យោបល់ នៅខាងក្រោមសំណេរ (ខាងលើ) របស់លោកដូច្នេះថា៖ «ហាមលោកប្រកាសមុន ដូចឆ្នាំ២០១៣ ខណៈគ.ជ.ប មិនទាន់ប្រកាស​លទ្ឋផល​ផង​នោះ។ សង្ឃឹមថា លោករក្សាភាពស្ងប់ស្ងាត់។ ទុកពេលឲ្យគ.ជ.ប ធ្វើការផង ដើម្បីកុំឲ្យមានការ​ឡាំប៉ា ដូច​[ឆ្នាំ]២០១៣។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...