ទ្រាំលែង​បាន! រដ្ឋមន្ត្រី​ព័ត៌មាន​ជេរ​«ម្រាយ»​អ្នក​សុំ​លុយ​លោក

ជាបច្ចុប្បន្នភាពថ្ងៃនេះ! លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំដែងអារម្មណ៍ «ចេញយក្ស» របស់លោក នៅចំពោះមនុស្ស ដែលគ្មានសុជីវធម៌ម្នាក់។ ដោយទំនងជាហត់ នឹងការងារផង លោករដ្ឋមន្ត្រី បានធ្លាយសំដី ជេរ​«ម្រាយ»​ជន​នោះ នៅលើបណ្ដាញសង្គម។
ទ្រាំលែង​បាន! រដ្ឋមន្ត្រី​ព័ត៌មាន​ជេរ​«ម្រាយ»​អ្នក​សុំ​លុយ​លោក
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 05, 2018
  • ប្រធានបទ: ម្រាយ-មនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ត្រូវប្រយ័ត្នប្រយែង ឲ្យខ្លាំងឡើង... ជាពិសេសចំពោះនរណាម្នាក់ ដែលចង់សុំប្រាក់ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ព្រោះបើមិនដូច្នេះទេ អ្នកនោះអាចនឹងជួប«យក្ស» ដោយការជេរ«ម្រាយ»ជាដើម។

បុរសខ្លាំងផ្នែកឃោសនាការ និងព័ត៌មាន តាំងពីជំនាន់​សាធារណររដ្ឋ​ប្រជាមានិត​កម្ពុជា លោក ខៀវ កាញារីទ្ធ បានសំដែងក្ដីក្រេវក្រោធ នៅមុននេះបន្តិច តាមគណនីហ្វេសប៊ុករបស់លោក ដោយ​ប្រតិកម្មទៅ «អាអ្នកសុំលុយ» ពីលោក ដោយសារជននោះ បានផ្ញើរសារមកតន្ថើនលោក ឲ្យផ្ញើរលុយទៅឲ្យ។

លោក បានសរសេរថា៖ «ថ្ងៃនេះ សុំចេញយក្សម្តង ព្រោះមនុស្ស​កាន់តែខ្វះ​សុជីវធម៌ទៅៗ។ តាំងពីព្រឹក ការងារដូចភ្នំ ភ្ញៀវតកន្ទុយ ទើបអង្គុយដកដង្ហើមបន្តិច ស្រាប់តែឃើញអាអ្នកសុំលុយ ផ្ញើសារមកស្តីឲ្យថា ម៉េចក៏មិនបញ្ជូនលុយឲ្យ»។

រដ្ឋមន្ត្រីព័ត៌មាន បានធ្លាយកំហឹងឡើងថា៖ «ម្រ៉ាយវា! សុំលុយឯងហើយ ឲ្យផ្ញើទៅថ្វាយវាទៀត?»។

 

លោកបានបន្ថែម នៅក្នុងផ្នែកដាក់យោបល់ ឆ្លើយទៅស្ត្រីម្នាក់ ដែលហៅលោក​ជា​«តា» ដូច្នេះថា៖ «ចង់ត្រជាក់ដែរចៅ ទាស់តែថា សុំលុយគេហើយ យឺតឬឆាប់គួរសួរទៅចុះ តែនេះមកស្តីឲ្យ ដូចជាតាអ្នកជំពាក់លុយទៅវិញ!»។ លើកក្រោយ សុំឲ្យរាង!!!

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...