បំផ្ទុះ​គ្រាប់​បែក​ស្វាគមន៍​ខួប​បីឆ្នាំ នៃ​រដ្ឋប្រហារ​នៅ​ថៃ

ភេរវកម្មដែលបានបង្កឲ្យមានមនុស្សរបួសជាង២០នាក់ នៅក្នុងមន្ទីរពេទ្យយោធាមួយ នៃរាជធានីបាងកក កាលពីថ្ងៃទី២២ ខែឧសភានេះ មិនមានក្រុមណាមួយ ចេញមុខមកប្រកាសទទួលស្គាល់ទេ។ តែសម្រាប់អ្នកស៊ើបអង្កេតវិញ បានសង្ស័យ ពីហេតុផលនយោបាយ ដែលបង្កឲ្យមានការបំផ្ទុះគ្រាប់បែកនេះឡើង។
បំផ្ទុះ​គ្រាប់​បែក​ស្វាគមន៍​ខួប​បីឆ្នាំ នៃ​រដ្ឋប្រហារ​នៅ​ថៃ
លោកប្រាយុទ ចាន់អ៊ូចារ អតីតមេទ័ពថៃ និងជានាយករដ្ឋមន្ត្រីថៃ សព្វថ្ងៃ។ (រូបថតឯកសារ)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 24, 2017
  • ប្រធានបទ: នយោបាយថៃ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបំផ្ទុះគ្រាប់បែក នៅថ្ងៃទី២២ ខែឧសភា នៅក្នុងមន្ទីរពេទ្យយោធាមួយ នៃរាជធានីបាងកកង ប្រទេសថៃ បាន​ធ្វើឲ្យមនុស្ស២៥នាក់រងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់ធ្ងរ។ មេបញ្ជាការកងទ័ពថៃ លោក «Chalermchai Sitthisat» បាន​ថ្លែង​តាម​សារព័ត៌មាន «Bangkok Post» ថា៖ «បើទោះជា នៅក្នុងពេល​សង្គ្រាម​ក៏ដោយ ក៏​បណ្ដា​មន្ទីរ​ពេទ្យ មិនត្រូវបាន​យក​ជា​ទិសដៅ នៃការ​វាយ​ប្រហារ​នោះ​ទេ»។

សារព័ត៌មានដដែល បានសរសេរបន្តថា៖ «ការសង្ស័យពី ហេតុផល​នយោបាយ ឬជា​ប្រតិបត្តិការ នៃ​ក្រុម​និយមបំបែក​ទឹកដី នៅផ្នែក​ខាងត្បូង នៃប្រទេសថៃ គឺជាការសង្ស័យ​ដ៏ខ្លាំង​ជាង​គេ របស់ក្រុម​អាជ្ញាធរ»។

ការវាយប្រហារនេះ បានធ្វើឡើង ចំថ្ងៃខួបបីឆ្នាំ នៃការធ្វើរដ្ឋប្រហាររបស់ក្រុមយោធាន ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ថៃ ដែល​កើត​ចេញ​ពីការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៤។ ចាប់ពីពេលនោះមក ក្រុម​យោធា​បាន​កាន់​អំណាច​នៅ​ថៃ បាន​ប្ដូររដ្ឋធម្មនុញ្ញ ហើយ​បាន​សន្យា ពីការបោះឆ្នោត​ជា​សាកល​មួយ នៅឆ្នាំខាងមុខ។

បើតាមក្រុម​អ្នកស៊ើប​អង្កេត បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែក ទំនងជាមានជាប់​ទាក់ទង នឹង​ភេរវកម្ម​ថ្ងៃទី១៥ ​ខែ​ឧសភា និង​ថ្ងៃទី៥ ខែ​មេសា​កន្លងមក។ ពួកគេ​បានរក​ឃើញថា សម្ភារៈ​សម្រាប់​ធ្វើការ​បំផ្ទុះទាំង​នោះ ជា​សម្ភារៈ​តែ​មួយ ឬ​ដូចគ្នា​ទាំង​ស្រុង។ ដែកគោលជាច្រើន ត្រូវបានដាក់​ជាមួយ នឹង​គ្រាប់បែក​នោះ ដើម្បីបង្កឲ្យមាន​​ជន​​រង​គ្រោះ​ច្រើន​បំផុត។ លោក «Chalermchai Sitthisat» បានថ្លែងឲ្យដឹងទៀតថា ការវាយ​ប្រហារ​ មាន​ទិសដៅ​ចង់​ឲ្យ​រដ្ឋាភិបាល​[យោធា]​ថៃ មាន​ភាព​រង្គោះ​រង្គើ។

ក្រុមប្រឆាំងទល់នឹងក្រុមយោធាថៃ ដែលមានឈ្មោះ «រណសិរ្យរួបរួម ដើម្បីប្រជាធិបតេយ្យ ប្រឆាំង​នឹង​របប​ផ្ដាច់​ការ» បានច្រានចោល​រាល់​ការជាប់ទាក់ទង នៅក្នុងការវាយប្រហារ។ អ្នកនាំពាក្យ​របស់​ចលនា​នេះ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ដដែល​ថា៖ «ការបំផ្ទុះគ្រាប់បែកនេះ មានលក្ខណៈ​សាហាវ​យង់ឃ្នង​ណាស់។ យើង​មិន​មាន​ជាប់​ទាក់ទង​អ្វី ជាមួយ​ការ​បំផ្ទុះ​គ្រាប់​នេះ​ឡើយ។»។

អ្នកនាំពាក្យក្រុមប្រឆាំង បានបញ្ជាក់ទៀតថា អំពើភេរវកម្មណាក៏ដោយ នឹងបង្កឲ្យមាន​រូបភាព​អាក្រក់ សម្រាប់​ប្រទេស​ថៃ ហើយលោក​បាន​ទាមទារ ឲ្យចាប់ខ្លួន​អ្នកទទួល​ខុសត្រូវ ក្នុងការវាយ​ប្រហារ​នេះ និងយក​ពួកគេ ទៅ​កាត់​ទោស​តាម​ច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...