បាល់ទាត់អង់គ្លេស៖ ក្រុម«ស្វានស៊ី ស៊ីធី» ដង្ហែ​អបអរសាទរ​ពាន​រង្វាន់​ខាលីងខាប់

ក្រុមនៅភូមិភាគខាងលិចអង់គ្លេសមួយនេះ ធ្លាប់មានការរីករាយ នឹងអបអរសាទរម្តងរួច ហើយដែរ កាលពីពេលថ្មីៗ​នេះ។ ក្នុងខែឧសភា ឆ្នាំ ២០១១។ ពួកគេបានធ្វើការអប់អរសាទរ ព្រោះពេលនោះ ក្រុមមួយនេះ បានទទួលសិទ្ធទៅលេង ក្នុងក្រប​ខ័ណ្ឌកំពួលរបស់ ប្រទេសអង់គ្លេស ព្រីមែលីក (Premier League)។ ការទទួលបានពានរង្វាន់មួយនេះ គឺវាមានសារះសំខាន់ខ្លាំងណាស់សំរាប់ក្រុម ហើយវាជា ពានរង្វាន់លើកទី១ ក្នុងប្រវត្តិ-សាស្រ្តរបស់ក្លឹប ដែលខកខានទទួលបានពានរង្វាន់ជិត ១០០ឆ្នាំមកហើយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកគាំទ្រក្រុមស្វានស៊ីស៊ីធី (Swansea City) រាប់ពាន់នាក់ មកជួបជុំគ្នាក្នុងថ្ងៃប្រវត្តិសាស្រ្ត របស់ក្លឹប និងធ្វើការអបអរសាទរ ដល់លោកគ្រូបង្វឹក មីឆែល លូនដ្រាប (Michael Laudrup) ដែលបានជួយឲ្យក្រុមមួយនេះទទួលបានពានរង្វាន់ កាពីថល វ័នខាប់ (Capital One Cup) ឬហៅម្យ៉ាងទៀតថា ខាលីងខាប់ (Carling Cup)។

ក្រុមនៅភូមិភាគខាងលិចអង់គ្លេសមួយនេះ ធ្លាប់មានការរីករាយ នឹងអបអរសាទរម្តងរួច ហើយដែរ កាលពីពេលថ្មីៗ​នេះ។ ក្នុងខែឧសភា ឆ្នាំ ២០១១។ ពួកគេបានធ្វើការអប់អរសាទរ ព្រោះពេលនោះ ក្រុមមួយនេះ បានទទួលសិទ្ធទៅលេង ក្នុងក្រប​ខ័ណ្ឌកំពួលរបស់ ប្រទេសអង់គ្លេស ព្រីមែលីក (Premier League)។

ការទទួលបានពានរង្វាន់មួយនេះ គឺវាមានសារះសំខាន់ខ្លាំងណាស់សំរាប់ក្រុម ហើយវាជា ពានរង្វាន់លើកទី១ ក្នុងប្រវត្តិ-សាស្រ្តរបស់ក្លឹប ដែលខកខានទទួលបានពានរង្វាន់ជិត ១០០ឆ្នាំមកហើយ។

ទោះបីជាអាកាសធាតុត្រជាក់យ៉ាងណា ក៏គ្រូបង្វឹក បុគ្គលិក កីឡាករ នឹងអ្នកគាំទ្រទាំងអស់ មកធ្វើជាក្បួនដង្ហែតាមដងវិថី នឹងសំញែងពីពានរង្វាន់របស់ខ្លួន។

ខ្សែប្រយុទ្ធដែលស៊ុតបាន៣គ្រាប់ ក្នុងការយកឈ្នះក្រុមហ៊ុល៤-២, កីឡាករ ជេមេស ថូម៉ាស់ (James Thomas) ពេលនេះ គាត់ធ្វើជាអ្នកបើកបរឡានក្រុង និងអបអរដល់ក្រុមស្វានស៊ីដែល បានកត់ត្រាប្រវត្តិសាស្រ្តថ្មីមួយទៀតសំរាប់ក្លឹប។

ប្រធានក្រុម កីឡាករ ការី ម៉ាំង (Garry Monk) ដែលបានឈរនៅលើមុខឡានក្រុង លើកពាន រង្វាន់ ជាមួយនឹងកីឡាករ​ប្រធានក្រុមរង អាស្លី វិលលៀមស៏ (Ashley Williams) គឺជាកីឡាករ សំខាន់ដែលជួយឲ្យក្រុមទទួលបានភាពជោគជ័យ។

ទទឺមនឹងនោះ ក៏មានអ្នកគាំទ្រជាច្រើន មានការព្រួយបារម្មណ៏ថា តើគ្រូបង្វឹកដ៏អស្ចារ្យលោកលូនដ្រាប និងខ្សែប្រយុទ្ធ​ដែល​រកគ្រាប់បាល់បានច្រើនជាងគេក្នុងក្រុម កីឡាករ មីឈូ (Michu) អាចនៅជាមួយនឹងក្លឹបបន្ត បានយូរប៉ុន្មានទៀត។ បន្ទាប់​ពី​ទទួលបានជ័យជំនះក្នុងកីឡាដ្ឋាន វែមប្លី (Wembley) រួចមក ក្រុមស្វានស៊ី ស៊ីធី មានក្តី សុបិន្តក្នុងការដណ្តើម យកពាន​រង្វាន់អ៊ឺរ៉ុប ក្នុងក្របខ័ណ្ឌអ៊ឺរូ ផាលីក (Europa League) នារដូវកាលក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...