ដេវិដ ប៊េកខាំ បើក​ក្រុម​បាល់ទាត់​ថ្មី​នៅ​មីអាមី (អាមេរិក)

អតីតកំពូលកីឡាករ ពាក់លេខ៧ របស់ក្រុមបីសាចក្រហម មេនឆឹស្ទ័រយូណាយធីត (Manchester United) កីឡាក ដេវីដ ប៊េកខាំ (David Beckham) បានប្រកាសជាផ្លូវការ ពីការបង្កើតក្រុមបាល់ទាត់របស់ខ្លួន ក្នុងក្រុង មីអាមី (Miami) សហរដ្ឋអាមេរិក។ ក្រុមបាល់ទាត់នេះ មានឈ្មោះថា «Miami Beckham United» សម្រាប់ក្របខណ្ឌប្រកួត «Major League Soccer» ឬ«MLS» នៃទ្វីបអាមេរិកខាងជើង។
ដេវិដ ប៊េកខាំ បើក​ក្រុម​បាល់ទាត់​ថ្មី​នៅ​មីអាមី (អាមេរិក)
លោក ដេវីដ ប៊េកខាំ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៩ ខែមករា ក្នុងក្រុង មីអាមី សហរដ្ឋអាមេរិក។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ មករា ២០១៨
  • កែប្រែចុងក្រោយ: January 31, 2018
  • ប្រធានបទ: បាល់ទាត់​អាមេរិក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីរង់ចាំអស់ជាច្រើនឆ្នាំ អតីតកីឡាករ របស់ក្រុមបីសាចក្រហម (Manchester United) ក្រុមអ្នកជិះសេះស (Real Madrid) និងក្រុមអ្នកមានថ្មី (Paris Saint-Germain) កំពុងសម្រេច នូវក្ដីសុបិន្តរបស់ខ្លួន នៅសហរដ្ឋអាមេរិក ដោយបង្កើត​ជាក្រុម​បាល់ទាត់​មួយឡើង ក្នុងក្រុង មីអាមី (Miami) នៃរដ្ឋផ្លរីដា (Florida)។ ដេវីដ ប៊េកខាំ (David Beckham) អតីតកីឡាករដ៏ល្បី បានប្រកាសជាផ្លូវការ នូវក្រុមបាល់ទាត់ថ្មីរបស់ខ្លួននេះ ក្នុងសន្និសីទសារព័ត៌មានមួយ ដ៏ឧឡាឫក កាលពីថ្ងៃទី២៩ ខែមករាកន្លងមកនេះ។

ក្រុមបាល់ទាត់ថ្មី ដែលមានឈ្មោះ «Miami Beckham United» នឹងត្រូវចូលរួមប្រកួតដំបូង ក្នុងក្របខណ្ឌ «Major League Soccer» ឬ«MLS» នៃទ្វីបអាមេរិកខាងជើង នាឆ្នាំ២០២០ខាងមុខ។

ក្រោមវត្តមាន របស់លោក «Don Garber» ប្រធាន «MLS» និងលោក «Francis Suarez» ចៅហ្វាយក្រុង មីអាមី អតីតកីឡាករ ប៊េកខាំ បានថ្លែងឡើងថា លោកមានបំណង ចង់បង្កើតបណ្ឌិតសភាបាល់ទាត់មួយ នៅក្រុងមីអាមី ដើម្បីទាក់ទាញនូវកីឡាករ ពីគ្រប់ជ្រុងទាំងអស់ ក្នុងពិភពលោក។ លោក ដេវីដ ប៊េកខាំ បានថ្លែងឡើងថា៖ «យើងចង់រកឲ្យបាន នូវតារាបាល់ទាត់ទាំងឡាយ ហើយយើងចង់បានកីឡាករ ដែលមានថ្វីជើង»។

ជាមួយនឹងកេរ្ដិ៍ឈ្មោះ ដែលលោក ដេវីដ ប៊េកខាំ បានសាងឡើង នៅក្នុងពេលដែលអតីតកីឡាករ បានចូលទៅទាត់ឲ្យក្រុម «Los Angeles Galaxy» រវាងពីឆ្នាំ២០០៧ មកទល់នឹងឆ្នាំ២០១២នោះ អតីតកីឡាករជាតិអង់គ្លេសរូបនេះ ទទួលបានការអនុគ្រោះ នូវការវិនិយោគទុន ដែលមានកម្រិតទាប (ប្រមាណជា២៥លានដុល្លារ) ក្នុងការបង្កើតក្រុមបាល់ទាត់នេះឡើង។

ការបណ្ដាក់ទុនខាងលើ មិនទាន់រាប់បញ្ចូលផងទេ អំពីការសាងសង់កីឡាដ្ឋានមួយ មាន ២៥០០០កន្លែង នៅក្នុងសង្កាត់ «Overtown» នៃក្រុង មីអាមី ដែលនឹងត្រូវសង់រួចរាល់ នៅឆ្នាំ២០២១ខាងមុខ។ ការសាងសង់កីឡាដ្ឋាននេះ មានតម្លៃសរុប ប្រមាណជា ៣០០លានដុល្លារ។

លោក «Don Garber» ប្រធាន «MLS» បានថ្លែងឡើងថា៖ «យើងបានដឹងច្បាស់ថា មនុស្សដែលមានសមត្ថភាពទាំងនេះ គឺជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់។ ហើយពេលវេលា សម្រាប់ក្រុង មីអាមី បានមកដល់ហើយ ដើម្បីក្លាយជាក្រុងដ៏សំខាន់មួយ នៃក្របខណ្ឌប្រកួត "MLS"។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...