អ្នក​កាន់​កាមេរ៉ា​ថត​ឲ្យ ថោន ត្រូវ​រន្ទះ​បាញ់​ស្លាប់​ពេល​ថត​កុន​នៅ​ភ្នំ​​បាសិត

យុវជនម្នាក់ ដែលជាអ្នកកាន់កាម៉េរ៉ាឯករាជ្យ (ថតឲ្យផលិតកម្មជាច្រើន) នោះ ត្រូវបានរន្ទះបាញ់ស្លាប់ កាលពីថ្ងៃពុធ ទី៣ ខែឧសភាម្សិលម៉ិញ ខណៈរូបគេកំពុងថតភាពយន្ដ រឿង «រៃមាស» ឲ្យផលិតកម្មថោន នៅទីតាំងភ្នំបាសិត ខាងជើងរាជធានីភ្នំពេញ។
អ្នក​កាន់​កាមេរ៉ា​ថត​ឲ្យ ថោន ត្រូវ​រន្ទះ​បាញ់​ស្លាប់​ពេល​ថត​កុន​នៅ​ភ្នំ​​បាសិត
យុវជន មឿន វណ្ណា អ្នកកាន់កាម៉េរ៉ាឯករាជ្យមួយរូប ដែលបានស្លាប់ ដោយត្រូវរន្ទះបាញ់ ពេលកំពុងថតកុន ឲ្យផលិតកម្មថោន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 04, 2017
  • ប្រធានបទ: ភាពយន្ដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងពីក្រុមការងារ ដែលបានចូលរួមថតភាពយន្ដ រឿង «រៃមាស» របស់ផលិតកម្ម ថោន នៅទីតាំងភ្នំបាសិត បានរៀបរាប់ប្រាប់ថា ដំណើរការថត កំពុងប្រព្រឹត្តទៅ ក៏ស្រាប់តែមានភ្លៀងផ្គរកើតឡើង។ រពេចនោះ រន្ទះមួយបានបាញ់ មកចំយុវជនម្នាក់ ឈ្មោះ មឿន វណ្ណា ដែលជាអ្នកកាន់កាម៉េរ៉ា បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែង។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​ បានកើតឡើង នៅចំពោះមុខតារាសម្តែង​ច្រើននាក់ ក្នុងនោះមានកញ្ញា នៅ សូ​នី​តា ម្នាក់ផង។

មរណភាពដ៏អាណោចអាធម ត្រូវបានពិភពអ្នកសិល្បៈ ប្រកាសតៗគ្នា នៅថ្ងៃនេះ។ មុនគេ គឺកញ្ញា នៅ សូនីតា បានសរសេរ​នៅលើបណ្ដាញសង្គមថា៖ «ខ្ញុំពិតជាមិននឹកស្មានថា បងទៅចោលពួកខ្ញុំ លឿនយ៉ាងនេះសោះ។ បងជាមនុស្ស ស្លូតត្រង់ គួរអោយគោរពណាស់ មិនដែលចេះរអ៊ូ រឺក៏មាត់កអីទេ។ ហេតុអីមនុស្សល្អ ទៅលឿនយ៉ាងនេះ។»។

រីឯលោក ទេព រិនដារ៉ូ វិញ ដែលបានធ្វើការជិតដិត ជាមួយយុវជន មឿន វណ្ណា បានរូបថតពីសន្លឹក អមដោយវិយោគកថា ដូច្នេះ៖ «សូមចូលរួមសោកស្តាយ ចំពោះប្អូនប្រុស (ដែល)ទើបតែជួបគ្នាថ្មីៗនេះសោះ។​ ប្អូនជាមនុស្សល្អណាស់​ ពិតជាសោកស្តាយណាស់។​ សូមឲ្យវិញ្ញាណក្ខន្ធប្អូន ទៅកាន់សុគតិភពផងចុះ។»។

សម្រាប់ផលិតកម្ម ខ្មែរមេគង្គ បានចាត់ទុកមរណភាព របស់យុវជន មឿន វណ្ណា ជាការបាត់បង់មិត្តភក្រ សហសេវិក និងបងប្អូនដ៏ល្អមួយរូប។ ផលិតកម្មនេះ បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ផលិតកម្ម ខ្មែរមេគង្គ ទទួលបានដំណឹង ដ៏រន្ធត់ និងក្រៀមក្រំ ដោយលោក មឿន វណ្ណា អតីតអ្នកកាន់កាមេរ៉ា ដែលមានស្នាដៃ និងប៉ិនប្រសព្វ បានទទួលមរណៈភាពក្នុងពេលបំរើការងារ។ វណ្ណា បានធ្វើការឲ្យ ខ្មែរមេគង្គ អស់រយៈពេលជាង ១០ឆ្នាំ បើគិតមកទល់ថ្ងៃ ដែល វណ្ណា លាឈប់ទៅធ្វើជា Camaraman ឯករាជ្យ។ វណ្ណា ជាមិត្តភក្តិ សហសេវិក និងបងប្អូនដ៏ល្អរបស់ខ្មែរមេគង្គ។ ផលិតកម្ម ខ្មែរមេគង្គ សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់វណ្ណា។ សូមវិញ្ញាណក្ខន្ធរបស់ វណ្ណា បានទៅកាន់សុគតិភព។»។

សពរបស់យុវជន មឿន វណ្ណា ត្រូវ​យកទៅ​បូជា​​នៅ​ខេត្តក្រចេះ ដែលជា​ទឹកដី​កំណើត​របស់លោក។ នេះ បើតាមប្រភពដដែលនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...