ហ៊ុន សែន ជូនពរ​តែ​ចិន!

បណ្ដាជនជាតិដើម ឬបណ្ដាជន ជាប់សែស្រឡាយចិន និងយួន ត្រូវបានស្គាល់ថា បាន និងកំពុងរស់នៅយ៉ាងពោរពេញ ក្នុងប្រទេសកម្ពុជា។ ផ្ទុយទៅវិញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-យួននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជ្រើសរើស ការជូនពរចំពោះតែ «បងប្អូនខ្មែរកាត់ចិន» និង«ជនរួមជាតិ» ដែលអបអរពិធីបុណ្យមួយនេះ ប៉ុណ្ណោះ។
ហ៊ុន សែន ជូនពរ​តែ​ចិន!
លោក ហ៊ុន សែន ថ្លែងជាភាសាវៀតណាម នៅចំពោះកម្មាភិបាលចំណាស់ៗវៀតណាម ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីចុងខែធ្នូ ឆ្នាំ២០១៣។ (រូបថតផ្តិតពីវិដេអូ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 15, 2018
  • ប្រធានបទ: ចូលឆ្នាំចិន-យួន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើជនជាតិយួន និង«បងប្អួនខ្មែរកាត់យួន» ដែលរស់នៅគគោក ក្នុងប្រទេសកម្ពុជា ឈប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្វាយខ្វល់ទៀតហើយឬ? នៅក្នុងសំណេរជូនពរឆ្នាំថ្មី ឆ្នាំប្រពៃណីចិន-យួន នៅលើបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុន លោក ហ៊ុន សែន បានសរសេរ ផ្ដល់ការជូនពរទៅតែ «បងប្អូនខ្មែរកាត់ចិន» និង«ជនរួមជាតិ» របស់លោកណា ដែល​ចូលរួម​អបអរ​ពិធី​បុណ្យ​នេះ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន សរសេរថា៖ «នៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំចិននេះ ខ្ញុំនិងភរិយាសូមជូនពរ ដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិ ដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាង លុយកាក់ហូរចូល គ្រប់ៗក្រុមគ្រួសារកុំបីខាន»។

ពិធីបុណ្យចូលឆ្នាំចិន-យួន នឹងមកដល់ ក្នុងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈនេះ ហើយត្រូវបានបណ្ដាជនចិន-យួន នៅជុំវិញពិភពលោក ធ្វើការប្រារព្ធ ដោយការសែនព្រេន និងជួបជុំផឹកស៊ី ទៅតាមទំនៀមទម្លាប់របស់ពួកគេ។

ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលមានលោក ហ៊ុន សែន ជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្ត្រី ពាក្យចូលឆ្នាំ«ចិន» ត្រូវបានហាមឃាត់ និងអនុញ្ញាតឲ្យប្រើបាន តែពាក្យចូលឆ្នាំប្រពៃណី​«វៀតណាម»​ប៉ុណ្ណោះ។ បន្ទាប់មក ចាប់ពីឆ្នាំ១៩៨៩ ក្រោមឈ្មោះរបបថ្មី ហៅថា «រដ្ឋកម្ពុជា» ពាក្យចូលឆ្នាំចិន ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ តែមិនអាចផ្ដាច់ចេញ ពីពាក្យចូលឆ្នាំប្រពៃណី «ចិន-វៀតណាម» នោះបានឡើយ៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...