អគ្គលេខា​អង្គការ​អន្តរជាតិ​មួយ​ប្រដូច ហ៊ុន សែន ទៅ​នឹង គីម ជុង-អ៊ុន

បើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) តែងគម្រាមគេឯងជាញយដង ពីការបាញ់កាំជ្រួចអន្តរទ្វីប របស់ផងខ្លួននោះ នៅកម្ពុជាឯណេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងគម្រាមគេឯងមិនតិចដងទេ ពីការបាញ់កាំជ្រួចហ្វូង ធុន «BM-21» ដើម្បីកំទេចនរណា ឬក្រុមណាក៏ដោយ ដែលមាននិន្នាការនយោបាយ ខុសពីលោក។
អគ្គលេខា​អង្គការ​អន្តរជាតិ​មួយ​ប្រដូច ហ៊ុន សែន ទៅ​នឹង គីម ជុង-អ៊ុន
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក គីម ជុង-អ៊ុន អគ្គមគុទេសន៍កូរ៉េខាងជើង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 07, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ម៉ាតេអូ អង់ជូលី (Matteo Angioli) អគ្គលេខាធិការ នៃគណៈកម្មការពិភពលោក ដើម្បីនីតិរដ្ឋ (GCRL) ដែលជាអង្គការអន្តរជាតិមួយ មានទីតាំងកណ្ដាល នៅក្នុងប្រទេសអ៊ីតាលី បានប្រៀបធៀប ការគម្រាមបាញ់កាំជ្រួចហ្វូង ធុន «BM-21» ធ្វើឡើងដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថាមានលក្ខណៈ ដូចទង្វើរបស់លោក គីម ជុង-អ៊ុន (Kim Jong-Un) «អគ្គមគ្គុទេសដ៏មហិមា» របស់ប្រទេសកូរ៉េកុម្មុយនីស្ដ៍ ដែលតែង​បន្លាច​ពិភពលោក ជាមួយ​នឹងការបាញ់​កាំជ្រួចអន្តរទ្វីប របស់ផងខ្លួន។

ការប្រៀបប្រដូច​របស់លោក ម៉ាតេអូ អង់ជូលី បានធ្វើឡើង នៅលើបណ្ដាញសង្គមទ្វីសធើរ ក្រោយការលើកឡើង របស់លោក ហ៊ុន សែន កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងមកនេះ ដែលគម្រាមថា លោកនឹងបញ្ជាឲ្យបាញ់កាំជ្រួចហ្វូង ប្រភេទ «BM-21» ដើម្បីកំទេចតំបន់«អប្បគមន៍»ណាមួយ របស់ចលនាសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី។

មេដឹកនាំអង្គការអន្តរជាតិរូបនេះ បានសរសេរឡើងថា៖ «លោក ហ៊ុន សែន បានគម្រាមបាញ់កាំជ្រួចហ្វូង ប្រឆាំងលោក សម រង្ស៊ី (...) និយាយមែនទែនទៅ លោក សម រង្ស៊ី មានគូបដិបក្ខផ្ទាល់ខ្លួនម្នាក់ ដូចលោក គឹម ជុង-អ៊ុន ដូច្នេះ»។

ក្នុងពិធីចែកសញ្ញាប័ត ដល់និស្សិត​នៅរាជធានីភ្នំពេញ​ កាលពីដើមខែកុម្ភៈ លោក ហ៊ុន សែន បានថ្លែងខ្លាំងៗ ជាសាធារណៈថា៖ «ស្អី អារឿង​ស្រែ​​​កឡូឡាស្អីនៅប៉ុន្មានថ្ងៃនេះ សូម​កុំសង្ឃឹម ខ្ញុំគ្រាន់តែប្រាប់ទៅ អ្នកឯងកុំបង្ខំ​ឲ្យគេវាយដែកគោ​ល ទៅលើក្តា​មឈូ​សរបស់អ្នកឯងបន្តទៀត កុំសង្ឃឹមឲ្យសោះ។ បើនៅក្នុងដៃតុលាការ វាជារឿងមួយ ប៉ុន្តែ បើចូលក្នុងក​ម្រិតអប្បគមន៍ហើយ​ សូម្បីតែ BM-21ក៏គេហ៊ានវា​យ​ចូល​ទៅក​​ន្លែងហ្នឹងដែរ។ គេមិនអា​ចឲ្យប្រទេសនេះ មានអ​ប្បគមន៍សារជា​ថ្មីទេ សុំទោស ប្រាប់ឲ្យហើយ ខ្ញុំមិននិ​យាយទេ​ប៉ុន្មាន​ថ្ងៃនេះ ក៏ប៉ុន្តែ ចលនាស្អីមក អញ្ចើញចុះ ហើយមកខ្លួនឯងល្អបំផុតហើយ។»។

ការគម្រាមរបស់លោក ហ៊ុន សែន ក្នុងការបាញ់កាំជ្រួចហ្វូង កំទេចក្រុមអ្នកមាននិន្នាការជំទាស់ មិនមែនទើបតែធ្វើឡើង ជាលើកទីមួយទេ។ កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៥ បុរសខ្លាំងកម្ពុជា ធ្លាប់បានគម្រាមប្រើមធ្យោបាយដូចគ្នានេះ ដើម្បីកំទេចក្រុមអ្នកតវ៉ា នៅក្នុងតំបន់អារ៉ែង ខេត្តកោះកុង ដែលនាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា ប៉ុនប៉ងចង់បង្កើតតំបន់អប្បគមន៍។ លោក ហ៊ុន សែន បានថ្លែងនៅពេលនោះថា៖ «ខ្ញុំ​សូម​បញ្ជាក់​ណា ​កុំ​និយាយ (​រឿង)​អារ៉ែង​តទៅ​ទៀត។ ​បើ​ចង់​បង្កើត​អប្បគមន៍​ សូម​អញ្ជើញ។​ (ខ្ញុំ)​ដាក់​BM21 ​មក​តែ​ម្តង។​ ទាន់​ឥឡូវ​ មាន​ធុន​ថ្មីៗ​ផង។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...