កូន​ស្រីប្រធានាធិបតី ត្រាំ សម្លឹង​នាយក​រដ្ឋមន្ត្រី​កាណាដា​«ចង់​លេប»

នាយករដ្ឋមន្ត្រីកាណាដា លោក ជូស្ទីន ទ្រូដូ (Justin Trudeau) ពិតជាមានអ្វី ដែលធ្វើឲ្យកូនស្រី​ប្រធានា​ធិបតី​អាមេរិក អ្នកស្រី អាយវេនកា ត្រាំ (Ivanka Trump) សម្លឹង​លោក​ រហូត​មិន​ដាក់​ភ្នែក។ ហើយ​ការ​សម្លឹង​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន យក​មក​ចំអន់ថា អ្នកស្រី អាយវេនកា កំពុងលង់​ស្នេហ៍ នឹង​លោក​នាយក​រដ្ឋមន្ត្រី។ ភស្តុតាង តាមរូបភាពជាច្រើន ដូចខាងក្រោម។
កូន​ស្រីប្រធានាធិបតី ត្រាំ សម្លឹង​នាយក​រដ្ឋមន្ត្រី​កាណាដា​«ចង់​លេប»
ពីឆ្វេងទៅស្ដាំ៖ លោក ជូស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា និងអ្នកស្រី អាយវេនកា ត្រាំ កូនស្រីប្រធានាធិបតីអាមេរិក។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ១៥ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 16, 2017
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទាំងរូបសម្ផស្ស ខ្ពស់សង្ហា រួសរាយ និងមានអំណាច ជានាយករដ្ឋមន្ត្រី នៃប្រទេសមួយ ដែលមានផ្ទៃដី​ធំ​ជាង​គេ​ទី​ពីរ (បន្ទាប់ពីប្រទេស​រ៉ូស្ស៊ី) ក្នុង​លោក... តើស្ត្រីណា​មួយ ទប់អារម្មណ៍​​មិន​​មើល​នោះ? ទាស់តែ​ការសម្លឹង មើល​នាយក​រដ្ឋមន្ត្រី​កាណាដា លោក ជូស្ទីន ទ្រូដូ (Justin Trudeau) រហូត​​ដល់​ថ្នាក់​«ភ្លឹក»​នោះ បាន​កើត​ឡើង ទៅ​លើ​អ្នកស្រី អាយវេនកា ត្រាំ (Ivanka Trump) កូនស្រីរបស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​នោះ​តែ​ម្ដង។

ការសម្លឹងមើល ដោយក្រសែភ្នែក «លង់» សឹងតែ​មិនព្រិចនោះ បានកើតតាំងពីនាទីដំបូង រហូត​ដល់​ពេល​បញ្ចប់​អង្គ​ប្រជុំ នៃក្រុម​ស្ត្រី ​មេដឹកនាំ​​ក្រុមហ៊ុន-​សហគ្រាស នៅនឹងសេតវិមាន កាលពីថ្ងៃចន្ទទី១៣ ខែ​កុម្ភៈ​កន្លង​ទៅ។ រូបថតជាច្រើនសន្លឹក ទាក់ទងនឹងអង្គប្រជុំ ត្រូវបានបង្ហោះចេញ ដោយក្រុម​អ្នកថតរូប​អាជីព ហើយ​ត្រូវ​បាន​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញសង្គម យកមកចំអន់ ដោយលើកឡើងថា កូនស្រីប្រធានាធិបតី ត្រាំ កំពុង​លង់​ស្នេហ៍ ទៅក្នុងសភាព ជា​បុរស​ដ៏គួរ​ឲ្យ​ទាក់ទាញ របស់នាយករដ្ឋមន្ត្រីវ័យក្មេង នៃប្រទេស​កាណាដា។

ប្រិយមិត្តម្នាក់ បានសរសេរ អមនឹងរូបថតខាងលើ​ថា៖ «អាយវេនកា ត្រាំ បានត្រៀមខ្លួន រួចជា​ស្រេច​ហើយ ​ថា​នឹង​បូជា​អ្វីៗ​ទាំងអស់...»។ ប្រិយមិត្តខ្លះ បានបន្ថែមថា៖ «ស្ត្រីទាំងឡាយ ចូរអ្នកទុកប្ដី ឬសង្សារ​របស់​អ្នក នៅ​ចោល​នៅ​នឹង​ផ្ទះ​ទៅ ព្រោះ​មានបុរស​ពិសេសៗ ច្រើនណាស់ នៅកន្លែងធ្វើការ»។

ខណៈប្រិយមិត្តមួយទៀត បានសរសេរថា៖ «គ្មាននរណាម្នាក់ អាចគេចរួច ពីសំណាញ់ស្នេហ៍ របស់​លោក​នាយក​​រដ្ឋ​​មន្ត្រី​​បាន​ទេ» ហើយប្រិយមិត្ត​ម្នាក់ផ្សេង បានលើកជា​សំណួរ​ឡើងថា៖ «ចូរអ្នក​​រាល់​គ្នា រក​​មើល​​ថា តើ​​មាន​​នរណា​​ម្នាក់ ដែល​​សម្លឹង​​អ្នក​ឯង ដូច អាយវេនកា ត្រាំ សម្លឹង ជូស្ទីន ទ្រូដូ ដែរ​​ឬទេ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...