អាសឺណល រង​​សន្ធឹក​​ជើង​​យ៉ាង​​ធ្ងន់ធ្ងរ ពី​​ក្រុម បាយ៉ឺន ៥-១

ក្រុមកាំភ្លើងធំ ដឹកនាំដោយលោក អាសែន វេនជឺ (Arsène Wenger) មកពីប្រទេស​អង់គ្លេស បាន​ដួល​បះ​ជើង សឹង​តែ​ងើប​មិន​រួច ក្រោមសន្ធឹកជើងធ្ងន់ធ្ងរ ពីក្រុម បាយ៉ឺន មូនិច (Bayern Munich) របស់​ប្រទេស​អាល្លឺម៉ង់ ​ក្នុង​យប់​ថ្ងៃ​ពុធ​ទី១៥ ខែ​កុម្ភៈ​នេះ។ ជាមួយនឹងពិន្ទុ ចាញ់បាក់មុខ ៥ទល់នឹង១ ក្រុមអាសឺណល កំពុង​ទន្ទឹង​រង់​ចាំ​បរាជ័យ​ជា​ថ្មី និង​ជា​លើក​ទី៧​របស់​ខ្លួន នៅត្រឹម​តែ​វគ្គនេះ ជារៀង​រាល់​ពេល​ឡើង​មក​ប្រកួត នៅក្នុង​ក្រប​ខណ្ឌ ដណ្ដើម​ជើង​ឯក​អ៊ឺរ៉ុប (Champions League)។
អាសឺណល រង​​សន្ធឹក​​ជើង​​យ៉ាង​​ធ្ងន់ធ្ងរ ពី​​ក្រុម បាយ៉ឺន ៥-១
ខ្សែប្រយុទ្ធ «Robert Lewandowski» ស្រែកអបអរគ្រាប់បាល់របស់ខ្លួន ដែលបានទាត់ចូលទី របស់ក្រុម​អាសឺណល នៅនាទីទី៥៣។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 16, 2017
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងរវាងតែ១០នាទីប៉ុណ្ណោះ ក្រុមអាសឺណល (Arsenal) ហៅក្រុមកាំភ្លើងធំ មកពីប្រទេសអង់គ្លេស បាន​បាក់​អស់​កម្លាំង​ប្រយុទ្ធ ទល់​នឹង​ក្រុម​បាល់​ទាត់ បាយ៉ឺន មូនិក (Bayern Munich) ដែលជា​ក្រុម​យក្ស​មួយ មក​ពី​ប្រទេស​អាល្លឺម៉ង់ សម្រាប់ការប្រកួត កាលពីយប់ម៉ិញ ក្នុងវគ្គ១ភាគ៨ នៃក្របខណ្ឌ​ដណ្ដើម​ជើងឯក​អ៊ឺរ៉ុប (Champions League)។

ហើយ​គ្រោះថ្នាក់នេះ មិនមែន​ក្រុម​កាំភ្លើងធំ​​ខ្លួនឯង មិនបានដឹង​​ជាមុន​នោះទេ។ នៅពាក់​កណ្ដាល​ម៉ោង​ដំបូង ​ក្រុម​បាល់​ទាត់​មក​ពី​ប្រទេស​អង់គ្លេស ទំនងជានៅមាន​សង្ឃឹមខ្លះ ជាមួយនឹង​ពិន្ទុស្មើគ្នា ជាមួយ​នឹង​ក្រុម​ បាយ៉ឺន។ ប៉ុន្តែ​រាប់​ចាប់​តាំង ពីនាទី​ទី៥៣ មកទល់នឹងនាទី៦៣ ក្រុមកាំភ្លើងធំ បែរជារង​ការ​បាញ់​ពីក្រុម បាយ៉ឺន​ ចូល​ក្នុង​ទី​របស់​ខ្លួន ចំនួន​បី​គ្រាប់​ផ្ទួនៗ។

ពិន្ទុ ៤ទល់នឹង១ នេះ នៅមិនទាន់ស្ងប់នៅឡើយ ព្រោះកីឡាករ ថូម៉ាស មីល័រ (Thomas Müller) របស់​ក្រុម​អាល្លឺម៉ង់ បាន​បន្ថែម​មួយ​គ្រាប់ទៀត នៅនាទីទី៨៨ ជិតចប់ការប្រកួត ធ្វើឲ្យក្រុម​អាសឺណល់ ម្ដង​នេះ ហាក់​មាន​អារម្មណ៍ ថា​បរាជ័យ​ជា​ថ្មី និងជាលើកទី៧ របស់ខ្លួន ហាក់បង្ហាញរូបរាង ពិតប្រាកដ​ហើយ សម្រាប់​រាល់​ការ​ឡើង មក​ប្រកួត​​ដណ្ដើម​ជើង​ឯក​អ៊ឺរ៉ុប ក្នុង៧ឆ្នាំ​ជាប់​គ្នា ចុង​ក្រោយ។

ការបរាជ័យ ដែលមានរូបរាងច្បាស់នោះ គឺដោយសារ នៅក្នុងការប្រកួត «ត្រឡប់ - ឬជុំទីពីរ» ដែល​នឹង​ត្រូវ​ធ្វើ នៅ​ខែ​មិនា​ខាង​មុខ ក្រុម​អាសឺណល ត្រូវ​រក​ឲ្យ​បាន ៤ គ្រាប់ទល់នឹង ០ ឈ្នះ​លើក្រុម បាយ៉ឺន ដើម្បី​ខ្លួន​អាច​ឡើង ទៅ​វគ្គ​១ភាគ៤ ផ្ដាច់​ព្រ័ត្រ​បាន។ តែនៅចំពោះ​សន្ធឹក​ជើង ដ៏ខ្លាំងក្លា របស់ក្រុម​បាយ៉ឺន របៀប​នេះ តើក្រុម​កាំភ្លើង​ធំ មាន​សង្ឃឹម​អ្វី?

ផ្ទុយទៅវិញ ជ័យជំនះ ក្នុងពិន្ទុ៥-១នេះ នឹងធ្វើឲ្យក្រុម បាយ៉ឺន មានជំនឿចិត្ត​ខ្លាំង​ឡើង ថាពួកគេ​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​អាច​ឈ្នះ​ពាន​ជើងឯកអ៊ឺរ៉ុបឆ្នាំនេះ មកកាន់នៅនឹងដៃ។ ក្រុមអ្នកនិយម​​បាល់​ទាត់ ក៏​បាន​គិត​ទុក​ជា​មុន​ដែរ ថាក្រុម បាយ៉ឺន នៅតែជា​ក្រុម «យក្ស» ដ៏ខ្លាំងមួយ​ដដែល ដែលអាចបង្កគ្រោះ​បាន​គ្រប់​ពេល ទៅ​ដល់​គូ​ប្រកួត​របស់​ខ្លួន ទោះមក​ពី​ឋាន​ណា​ក៏​ដោយ៕

» វីដេអូសង្ខេប នៃការប្រកួត៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...