ខឹម វាសនា៖ នាយក RFI គ្មាន​សមត្ថភាព​យល់​រឿង​អ្នក​នយោបាយ-ព្រះ

ការលើកឡើង ពី«អ្នកនយោបាយ-ព្រះ» របស់នាយកវិទ្យុបារាំងអន្តរជាតិ ផ្សាយជាខេមរភាសា លោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ នៅលើបណ្ដាញសង្គម មិនបានធ្វើឲ្យប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា យល់​ស្រប​តាម​នោះ​ទេ ហើយថែម​ទាំង​រិះគន់​តប​ទៅ​វិញ ថាលោក​នាយក​វិទ្យុរូប​នោះ «មិន​មាន»​សមត្ថភាព​យល់ ​ពីពាក្យ​ទាំង​​នេះ​ទៀតផង។
ខឹម វាសនា៖ នាយក RFI គ្មាន​សមត្ថភាព​យល់​រឿង​អ្នក​នយោបាយ-ព្រះ
ពីឆ្វេងទៅស្ដាំ៖ លោក ខឹម វាសនា ប្រធានបក្ស«ជួង» និងលោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ នាយកវិទ្យុបារាំង-អន្តរជាតិ ផ្សាយជាខេមរភាសា។ (រូបថត
Loading...
  • ដោយ: ដារី ([email protected]) - ប៉ារីស ថ្ងៃទី១៤ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 14, 2017
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្រៅមេឃ មានមេឃ។ ហើយអ្វី ដែលជាការលើកឡើង របស់លោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) នាយកវិទ្យុបារាំងអន្តរជាតិ ផ្សាយជាភាសាខ្មែរ ពី«អ្នកនយោបាយ-ព្រះ»នោះ គឺជាការ«មិន​យល់» ហើយ​លោក​នាយក​វិទ្យុ​រូបនេះ គ្មាន«សមត្ថភាព»​អាចយល់បានទេ។ នេះបើតាមការវិនិច្ឆ័យ របស់​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង) តបទៅនឹង​ការលើកឡើង​ខាង​លើ ​របស់​នាយក​វិទ្យុ​បារាំង។

ដើម្បីយល់រឿងនេះបាន គេ​ត្រូវត្រឡប់ទៅអាន ការបង្ហោះនៅ​លើបណ្ដាញសង្គម របស់លោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ កាលពីថ្ងៃទី១២ ខែកុម្ភៈនេះ​មកវិញ។ នៅពេលនោះ លោកនាយកវិទ្យុបាន​សរសេរថា៖ «ឥរិយាបទ​នយោបាយ ដែល​ចង់​បង្ហាញ តែ​គុណសម្បត្តិ​របស់​ខ្លួន គឺជាគុណវិបត្តិមួយធ្ងន់ធ្ងរ»។

បន្ទាប់មក ដើម្បីពន្យល់​​ទៅនឹង​ការ​លើកឡើង​​ខាងលើ លោក តាន់ បានសរសេរ​បន្ថែម ជាភាសា​អង់គ្លេស​លាយខ្មែរ នៅក្នុងផ្នែក​ដាក់យោបល់​ថា៖ «ខ្ញំមិនដែលជឿ មិនដែលស្រឡាញ់ និងមិនដែលចង់ដើរតាម អ្នក​នយោបាយ​-ព្រះ ឬ​អ្នក​នយោបាយ​-ទេវតា នោះទេ»។

ប៉ុន្តែការសរសេរនោះ មិនបានហួសរំលង ពីនេត្រាទាំងគូ របស់លោក ខឹម វាសនា នោះឡើយ។ លោកប្រធាន​«បក្ស​ជួង» បាន​​យក​ «ShootScreen» នៃ​ការ​លើក​ឡើង របស់លោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ មកបង្ហោះ​​នៅ​លើ​គណនេយ្យ​​​ហ្វេសប៊ុក​របស់​លោក ហើយ​បាន​សរសេរ បង្ហាញ​ពីការវិនិច្ឆ័យ​របស់លោកថា៖ «គាត់​បែង​ចែក មិនបាន​ស្អី​ជា​ស្អី​ទេ​ អនុគ្រោះ​ឲ្យគាត់​ទៅ​ គាត់មិនមានសមត្ថភាព​យល់បានទេ»។

សំនួរសួរថា តើការលើកឡើង របស់លោកនាយកវិទ្យុបារាំង-អន្តរជាតិ បាន​រំខាន​ទៅដល់​លោក ខឹម វាសនា និង​ចលនា​នយោបាយ របស់លោក​ដូចម្ដេច​ខ្លះ? តើនរណា ជា​«អ្នក​នយោបាយ-ព្រះ»?

សម្រាប់ក្រុមអ្នករិះគន់ លោក ខឹម វាសនា វិញ បានចំអកឲ្យ​ប្រមុខ​«បក្ស​ជួង»​​រូប​នេះ​ថា កំពុង​តាំង​ខ្លួន ជា​​ព្រះ​ដែល​បាន​ត្រាស់​ដឹង សព្វគ្រប់បែបយ៉ាង និងមានសមត្ថភាព លើស​អស់មនុស្ស​ផងទាំងពួង។ ការ​ចំអក​នោះ ត្រូវ​បាន​ក្រុម​​អ្នក​​រិះគន់ ​លើក​​ឡើង​​ជា​​ញយ​ដង ដោយ​មាន​អម នឹងរូបភាព​​កាត់​ត​​មួយ​ចំនួន ដូច​​ខាង​​ក្រោម (មាន​ជា​អាទិ៍)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...