ប៉េប មក​ប៉ារីស​ដើម្បី​ឃ្លាំ​មើល ម៉ូណាកូ ប្រកួត​ជា​មួយ ប៉ារីស

គ្រូបង្វឹក​របស់​ក្រុម​អង់គ្លេស ឈ្មោះ មែនឆេស្ទ័រ ស៊ីធី (Manchester City) លោក ប៉េប ហ្គ័រឌីយ៉ូឡា (Pep Guardiola) បាន​បង្ហាញ​វត្តមានរបស់លោក ដ៏គួរឲ្យភ្ញាក់ផ្អើល នៅក្នុង​កីឡាដ្ឋាន «Parc des Princes» នៃ​រដ្ឋធានី​ប៉ារីស ដែល​មាន​ការ​ប្រកួត រវាងក្រុម ប៉ារីស (PSG) ជាម្ចាស់​ផ្ទះ ទល់​នឹង​ក្រុម ម៉ូណាកូ (Monaco)។ ការ​បង្ហាញ​វត្តមាន​នេះ ត្រូវបានគេ​គិតថា គឺ​ដើម្បី​មក​ឃ្លាំ​មើល​ក្រុម ម៉ូណាកូ ដែលត្រូវ​ទៅ​ជួប ជាមួយ​នឹង​ក្រុម មែនឆេស្ទ័រ​ស៊ីធី របស់​លោក នៅ​ក្នុង​វគ្គ១ភាគ៨​ផ្ដាច់​ព្រ័ត្រ នៃ​ក្របខណ្ឌ «Champions's League» នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ​ខាង​មុខ។
ប៉េប មក​ប៉ារីស​ដើម្បី​ឃ្លាំ​មើល ម៉ូណាកូ ប្រកួត​ជា​មួយ ប៉ារីស
លោក ប៉េប ហ្គ័រឌីយ៉ូឡា ចាប់ដៃកីឡាករ ម៉េស៊ី ដែលធ្លាប់បង្វឹក កាលពីពេលលោក នៅជាមួយក្រុមបាសឺឡូន។ (រូបថត Reuters)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៩ មករា ២០១៧
  • កែប្រែចុងក្រោយ: January 30, 2017
  • ប្រធានបទ: បាល់ទាត់អ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកួត រវាងក្រុមខ្លាំងទាំងពីរ នៅក្នុងប្រទេសបារាំង រវាងក្រម ប៉ារីស (PSG) និងក្រុមម៉ូណាកូ (Monaco) (លទ្ធផលនៃការប្រកួត ១-១) ក្នុងយប់ថ្ងៃអាទិត្យ ទី២៩ ខែមករានេះ បានទាក់ទាញចំណាប់អារម្មណ៍ ពី​ប្រិយមិត្ត​ដ៏ល្បីៗ​របស់ខ្លួន មិនតិចនាក់ទេ។ ប៉ុន្តែគ្មាននរណាដឹងជាមុនថា គ្រូបង្វឹករបស់​ក្រុម មែនឆេស្ទ័រ ស៊ីធី (Manchester City) លោក ប៉េប ហ្គ័រឌីយ៉ូឡា (Pep Guardiola) ក៏បានមក​អង្គុយ​​មើលការប្រកួតនេះ ដោយផ្ទាល់ដែរ​នោះ​ទេ។

ការបង្ហាញវត្តមានរបស់លោក ដ៏គួរឲ្យភ្ញាក់ផ្អើល ពីលើវេទិកានៃកីឡាដ្ឋាន «Parc des Princes» របស់​រដ្ឋធានី ប៉ារីស ត្រូវបានអ្នកផងគិតថា ដើម្បីមកឃ្លាំមើលបច្ចេកទេសទាត់ របសក្រុម ម៉ូណាកូ ដែលត្រូវជួប ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ មែនឆេស្ទ័រ ស៊ីធី នៅ​ក្នុង​វគ្គ​១ភាគ៨​ផ្ដាច់​ព្រ័ត្រ នៃក្របខណ្ឌ «Champions's League» នៅថ្ងៃទី២១ ខែ​កុម្ភៈ​ខាងមុខ។ នោះគឺដោយ​សារ​​លោក ប៉េប មិនមែនមកតែម្នាក់ឯង ជាលក្ខណៈឯកជននោះទេ តែលោក​មាន​នាំ​មក​ជា​មួយ នូវគ្រូបង្វឹករង (ដែល​អង្គុយ​​នៅជាប់លោក ក្នុងរូបខាងក្រោម) ឈ្មោះ «Mikel Arteta» នោះផង។

ប៉ុន្តែ​ប្រភពមួយ ស្និតនឹងក្រុមបាល់ទាត់អង់គ្លេស បានបង្ហើបឲ្យដឹងថា លោក ប៉េប មិនគ្រាន់តែមក​មើល​បច្ចេក​ទេស​​ទាត់​បាល់ របស់ក្រុម ម៉ូណាកូ ប៉ុណ្ណោះ​ទេ តែលោកមកកាន់រដ្ឋធានីប៉ារីសនេះ ក៏ដើម្បីមករកមើល កីឡាករ​ជើង​ល្អ​មួយ​ចំនួន ដែលក្រុម មែនឆេស្ទ័រស៊ីធី បានរំពៃតាមដាន តាំងពីមួយរយៈមកហើយ ដូចជា​កីឡាករ​ស្បែក​ខ្មៅ របស់​ក្រុម ម៉ូណាកូ ឈ្មោះ «Tiémoué Bakayoko» នោះជាដើម។

សូមបញ្ជាក់ដែរថា ជំនួបសងសឹក រវាងក្រុមខ្លាំងទាំងពីរ (ក្រុមប៉ារីស និក្រុមម៉ូណាកូ) ក្នុងយប់ថ្ងៃអាទិត្យនេះ បាន​ទទួល​ប្រិយមិត្ត ដ៏កំពូល និងល្បីៗជាច្រើននាក់ មកអង្គុយទស្សនាផ្ទាល់ នៅក្នុងកីឡាដ្ឋាន ដែលស្ថិត​នៅ​ភាគ​នារតី នៃរ​ដ្ឋធានីប៉ារីស។ អ្នកទាំងនោះ ដែលគេស្គាល់ មានដូចជា ព្រះអង្គម្ចាស់ «Albert II» របស់ប្រទេស​ម៉ូណាកូ និង​កីឡាករ «Ronaldinho» របស់ប្រទេសប្រេស៊ីល ជា​ដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...