នៅ​ក្នុង​រង្វង់​នេះ ជា​អ្វី​ទៅ?

លោកអ្នកអាចរកចម្លើយ បានយ៉ាងងាយ នៅក្នុងវីដេអូខាងក្រោមអត្ថបទ។ ប៉ុន្តែចូរសាកល្បងទាយសិនទៅមើល៍ តើនោះជាអ្វី? 
នៅ​ក្នុង​រង្វង់​នេះ ជា​អ្វី​ទៅ?
បើមើលពេញមួយរូបភាព គេគ្រាន់តែដឹងថា នេះជាល្បាក់ទឹកហូរ កាត់តាមផ្ទាំងសិលា នៃស្ទឹងមួយ ក្នុងកោះអូស្ត្រាលីប៉ុណ្ណោះ។ (រូបថតផ្តិតពីអេក្រង់​វីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មករា ២០១៧
  • កែប្រែចុងក្រោយ: March 07, 2018
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងប្រទេសអូស្ត្រាលី មិនមែនឲ្យតែ​មានល្បាក់ទឹកហូរ កាត់តាមផ្ទាំងសិលាធំៗ ដូច្នេះហើយ វាគឺជាទីកន្លែងដ៏មនោរម្យ គួរឲ្យចង់ចេតនា និងដើរកំសាន្ដ ឬចុះងូតទឹក​នោះឡើយ។ តែវាអាចនឹងនាំគ្រោះថ្នាក់ ត្រឡប់មកអ្នក​ទេសចរណ៍​វិញ​បាន ប្រសិនជាមិនសំលឹងមើល ឲ្យច្បាស់ទេនោះ។

ដូចក្នុងរូបភាពបង្ហាញខាងលើនេះ ដែលដំបូងឡើយ គេមិនបានចាប់អារម្មណ៍ថា តើម្ចាស់វីដេអូចង់ថតបង្ហាញពីអ្វីផ្សេង ក្រៅពីខ្សែទឹកហូរដ៏ខ្មួលខ្មាញ់ ជាមួយនឹងទេសភាព ដ៏ល្អប្រណិតនោះទេ។ ប៉ុន្តែ នៅពេលដែលម្ចាស់វីដេអូ ទាញរូបភាពមកជិត ទើបគេដឹងថា... នោះ គឺជាសត្វក្រពើរដ៏ធំ មួយក្បាល។

វីដេអូនេះ ជាការដកស្រង់ ចេញពីកម្មវិធីទូរទស្សន៍​មួយ របស់ «National Geographic TV» ដែលមានការចូលរួមពីលោក «Matt Wright» អ្នកជំនាញមួយរូប ខាងការសង្គ្រោះសត្វក្រពើ និងថតនៅក្នុងតំបន់មួយ ស្ថិតនៅភាគខាងជើង នៃកោះអូស្ត្រាលី។ លោក «Matt Wright» បានលាន់មាត់ នៅក្នុងវីដេអូថា៖ «សូមក្រឡេកមើល ប្រវែងខ្លួនរបស់វា! គឺជាសត្វចម្លែកដ៏ធំមួយ»។

បើទោះជាសត្វក្រពើ ជាសត្វសាហាវ ដ៏គួរឲ្យភ័យខ្លាចក៏ដោយ តែវានៅតែជាប្រភេទសត្វ ដែលកំពុងរងការយាយី ពីការកាប់សម្លាប់ ដើម្បីយកស្បែក ទាំងនៅក្នុងប្រទេសអូស្ត្រាលី ឬនៅទីណាក៏ដោយ។ លោក «Matt Wright» បានថ្លែងថា៖ «ខ្ញុំគិតថា ប្រភេទសត្វជាច្រើន គួរត្រូវបានការពារ ហើយសត្វក្រពើ ក៏ជាផ្នែកមួយ នៃប្រភេទសត្វ ដែលយើងត្រូវថែរក្សាដែរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...