ក្រុមរៀល​លោត​សប្បាយ​ក្នុង​បន្ទប់​ផ្លាស់​ខោ​អាវ បន្ទាប់​ពី​ជម្រុះ​ក្រុម​ប៉ារីស

បន្ទាប់ពីបានយកឈ្នះ នៅក្នុងការប្រកួតទាំងពីរលើក និងជម្រុះក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) ចេញពីក្របខណ្ឌជើងឯកអ៊ឺរ៉ុប ឆ្នាំនេះរួច ក្រុមកីឡាករ របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) បានត្រឡប់ចូល មកក្នុងបន្ទាប់ផ្លាស់ខោអាវវិញ ជាមួយនឹងអំណររីករាយ ក្រៃលែង។
ក្រុមរៀល​លោត​សប្បាយ​ក្នុង​បន្ទប់​ផ្លាស់​ខោ​អាវ បន្ទាប់​ពី​ជម្រុះ​ក្រុម​ប៉ារីស
កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ អបអរគ្រាប់បាល់របស់ខ្លួន នៅចំពោះកីឡាករក្រុម ប៉ារីស ក្នុងការប្រកួត​«ត្រឡប់» នៃវគ្គ១/៨ផ្ដាច់ព្រ័ត្រ ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ថ្ងៃទី៦ ខែមីនា។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 07, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) កំពុងទោរម្នេញនឹងបរាជ័យ សឹងតែរាល់ឆ្នាំ នៅក្នុងការប្រកួត ក្របខណ្ឌជើងឯកអ៊ឺរ៉ុបនោះ ក្រុម រៀលម៉ាឌ្រីត (Real Madrid) ឯណោះ បាននាំគ្នាលោតសប្បាយ ដោយក្ដីអំណរក្រៃលែង ព្រោះជ័យជំនះថ្មីថ្មោងរបស់ខ្លួន នៅក្នុងផ្ទះរបស់ក្រុមប៉ារីស (កីឡាដ្ឋាន «Parc des Princes» រដ្ឋធានីប៉ារីស - បារាំង)។

នៅលើទំព័រទ្វីសធើរផ្លូវការ របស់ក្រុមរៀល នៅគ្រប់ភាសា (អេស្ប៉ាញ បារាំង អង់គ្លេស ជប៉ុន និងអារ៉ាប់) វីដេអូមួយ ដែលមានរយៈពេលជិត២នាទី ត្រូវបានបង្ហោះ ឲ្យឃើញពីក្ដីសប្បាយរីករាយនេះ រាប់ចាប់តាំង ពីកំពូលកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) រហូតដល់គ្រូបង្វឹក ហ្សីណាឌីន ហ្សីដាន (Zinedine Zidane)។

ក្រុម រៀល ត្រូវតែឆ្លៀតឱកាសនេះ ដើម្បីសំដែងក្ដីអំណររបស់ខ្លួន ដោយសារតែខ្លួន នៅសល់តែ​ការប្រកួត​ក្របខណ្ឌ​អ៊ឺរ៉ុបនេះ​ប៉ុណ្ណោះ ដែលអាចសង្គ្រោះរដូវកាល ឆ្នាំ២០១៧-២០១៨ នេះបាន។ យ៉ាងណា ដើម្បីឈ្នះ ក្លាយជាជើងឯកអ៊ឺរ៉ុប បីឆ្នាំជាប់គ្នា ក្រុមរៀលត្រូវប្រឈម នឹងក្រុមបាល់ទាត់ផ្សេងទៀត ដែលសុទ្ធតែមានកម្លាំងខ្លាំងៗ ពិបាកស្មាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...