គ្រាប់​បាល់​ដ៏​«ល្ងី​ល្ងើ»​បំផុត នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់​ទាត់

អរអ្វីម្លេះ ដែលអ្នកចាំទីរបស់ខ្លួន បានលោត ទៅចាប់បាល់ពិន័យ១១ម៉ែត្រ បានយ៉ាងល្អឥតខ្ចោះ។ គិត​ថា ចង់​ឱប​អ្នក​ចាំ​ទី ឲ្យ​ណែន​ពេញ​ក្នុង​ឱរ៉ា... តែពុទ្ធោ...!
គ្រាប់​បាល់​ដ៏​«ល្ងី​ល្ងើ»​បំផុត នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់​ទាត់
បាល់រមៀលចូល ទៅក្នុងសំណាញ់ទី ខណៈអ្នកចាំទី និងកីឡាកររួមក្រុម រវល់តែរត់មកឱបគ្នា។ (រូបផ្តិតពីវីដេអូ)
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៨ មករា ២០១៧
  • កែប្រែចុងក្រោយ: January 28, 2017
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមហាទុក្ខ ដែលកើតចេញ ពីក្ដីមហាសប្បាយ។ រឿងនេះ បានកើតឡើង នៅក្នុងការប្រកួតមួយ នៅ​ក្នុង​ប្រទេស​តួកគី និង​បាន​បង្ក​ឲ្យអ្នកផង ដែលបានទស្សនា រកពាក្យអ្វីមួយ មកថ្លែងមិនចេញ តែចេញ​តែ​ការ​ហួស​ចិត្ត។ ប៉ុន្តែ ការប្រកួតរវាងក្រុមណា និងក្រុមណានោះ គេនៅមិនទាន់ស្គាល់ ពីអត្តសញ្ញាណ​នៅឡើយ។

បន្ទាប់ពីអ្នកចាំទី​របស់ខ្លួន បានលោត​ទៅចាប់បាល់ ពិន័យ១១ម៉ែត្រ បាន​យ៉ាង​ល្អ និងមហាសែនល្អ​នោះ​រួច កីឡាករ​រួម​ក្រុម​បាន​ផ្ទុះ នូវក្ដីអំណរ​យ៉ាង​ខ្លាំងក្លា រហូតមានកីឡាករម្នាក់ បានស្ទុះ​លោត ទៅ​ឱប​អ្នក​ចាំ​ទី​រូប​នោះ យ៉ាង​ណែន​ពេញ​​ដើមទ្រូង។ តែទន្ទឹមនឹង​ការឱបនេះ អ្នកចាំទី​បាន​​របូត​បាល់​ពីដៃ ធ្វើឲ្យបាល់​លោត​ចូល​ ទៅ​ក្នុង​សំណាញ់​ទី ជាហេតុផ្ដល់ពិន្ទុ ឲ្យក្រុមបាល់ទាត់ម្ខាងទៀត ទាំងមិនបាច់ប្រឹង។

ក្ដៅក្រហាយ? រកពាក្យមកនិយាយបន្តទៀត មិនចេញ!

» វីដេអូ គ្រាប់បាល់ដ៏«ល្ងីល្ងើ»បំផុត៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...