កីឡាករ​«កាស៍»​ដ៏​ល្បី ​ឈ្លក់​នឹង​ដើម​ទ្រូូង​ដ៏​ព្រហើន​របស់​អ្នកគាំទ្រ

ទោះជាខ្លាំង ខាងបោកបុក-វាយតប់-ទាត់ធាក់ យ៉ាងណាក៏ដោយ តែកីឡាករ រ៉េនឌី អ័រថុន (Randy Orton) នៅ​តែ​ជា​បុរស​ភេទ​ម្នាក់ ដែល​ឃើញ​ដើមទ្រូងស្ត្រី នៅ​ស្ងៀម​មិនបាន ជាពិសេសចំពោះដើមទ្រូង ដ៏ព្រហើន​របស់​នារី​​វ័យ​ក្មេង ដែល​​ជា​​អ្នក​​គាំទ្រ​​មួយ​រូប របស់កីឡាករ។
កីឡាករ​«កាស៍»​ដ៏​ល្បី ​ឈ្លក់​នឹង​ដើម​ទ្រូូង​ដ៏​ព្រហើន​របស់​អ្នកគាំទ្រ
ឈ្លក់នឹងដើមទ្រូង ដ៏ទ្រលុកទ្រលន់ រហូតកីឡាករ កាស មិនចោលភ្នែកសំលឹងមិនបាន! (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៣ មករា ២០១៧
  • កែប្រែចុងក្រោយ: January 13, 2017
  • ប្រធានបទ: កីឡាកាស៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅលើសៃវៀន របស់សហគ្រាសអាមេរិកាំង ឯកទេសខាងប្រដាល់ កាស៍ ឈ្មោះ «World Wrestling Entertainment» ហៅកាត់ថា «WWE» លោក រ៉េនឌី អ័រថុន (Randy Orton) គឺជាតារាកីឡា កាស៍ ដ៏ល្បី​ឈ្មោះ​មួយរូប ដែលតែងយកជ័យជំនះ លើគូប្រកួត សឹងមិនលួសពេល។  តែនៅខាងក្រៅ លោកគឺជាបុរស​សំបូរ​ស្នេហ៍​ម្នាក់ ដែលមានរូបរាងសង្ហា តើស្រីណាមួយ ដែលចងចិត្តបេតី?

ប៉ុន្តែលើកនេះ លោក រ៉េនឌី អ័រថុន បានចាញ់​សម្រស់​​នារី​វ័យ​ក្មេង​​អ្នក​គាំទ្រ​ម្នាក់ នៅ​​ពេល​​ដែល​នាង សុំ​កីឡាករ​​សាច់ដុំ​ធំៗរូបនេះ ថតរូប «Selfie» ជាមួយ។ បញ្ហានៅត្រង់ថា នារីវ័យក្មេងដ៏ឆើតឆាយ ពាក់អាវវាលក​យ៉ាង​ទូលំ​ទូលាយ រហូតបង្ហាញភ្នំ​ទាំងពីរ​ដ៏ព្រហើន ដាក់កីឡាករយើង។

នៅបណ្ដាញ​សង្គមទ្វីសធើរ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ ធ្វើការចែករំលែង ច្រើនជាង ១០០ ០០០ដង ដោយ​គ្រាន់តែ​ក្នុង​រយៈពេល ប៉ុន្មានថ្ងៃនេះ​ប៉ុណ្ណោះ។ ទំព័រទ្វីសធើរមួយ បានយករូបថតមកចែករំលែក ហើយ​សរសេរ​ថា៖ «នេះជាមូលហេតុ ដែលធ្វើឲ្យ រ៉េនឌី អ័រថុន កា្លយជាកំពូលកីឡាករម្នាក់»៕

» ខាងក្រោមនេះ ជាការប្រកួតជាក្រុមមួយ កាលពីពេលថ្មីៗនេះ ដែលក្រុមរបស់លោក អ័រថុន បានចាញ់ក្រុម «Shane Mcmahon»៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...