បាល់ទាត់៖ រៀលម៉ាឌ្រីដ​នៃ​ប្រទេស​អេស្ប៉ាញ នឹង​លក់​កីឡាករ​រ៉ូណាល់ដូ​នៅ​រដូវ​ក្តៅ

បើយោងតាមសេចក្តីរាយការណ៏ ក្រុមបាល់ទាត់រៀលម៉ាឌ្រីដ (Real Madrid) ត្រៀមខ្លួនរួចជា ស្រេច ក្នុងការចរចារបញ្ចប់​កិច្ចសន្យា ជាមួយនឹងកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ហើយនឹងលក់ កីឡាករជំរើសជាតិព័រទុយហ្គាល់​រូបនេះ ក្នុងរដូវក្តៅខាងមុខ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្តីរាយការណ៏ពី អតីតកីឡាករឆ្នើម របស់ក្រុម៉ែនឆេស្ទើ យូណៃធីត (Manchester United) នឹងអាចធ្វើឲ្យពិភព​បាល់​ទាត់មានភាពញាប់ញ័រ ឬក៏គ្មានអ្វីប្លែកទេ។ ចុះអ្នកមានអារម្មណ៏ យ៉ាងណាដែរ?


គ្រីស្ទែណូ រ៉ូណាល់ដូ កីឡាករបាល់ទាត់ របស់ក្រុមរៀលម៉ាឌ្រីដ ដ៏ល្បីនៃប្រទេសអេស្ប៉ាញ។

បើយោងតាមសេចក្តីរាយការណ៏ ក្រុមបាល់ទាត់រៀលម៉ាឌ្រីដ (Real Madrid) ត្រៀមខ្លួនរួចជា ស្រេច ក្នុងការចរចារបញ្ចប់​កិច្ចសន្យា ជាមួយនឹងកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ហើយនឹងលក់ កីឡាករជំរើសជាតិព័រទុយហ្គាល់​រូបនេះ ក្នុងរដូវក្តៅខាងមុខ។

ប្រភពពត៌មានពីប្រទេសអេស្ប៉ាញ បាននិយាយថា លោកហ្វឡរ៉ិនទីណូ ប៉េរែស (Florentino Perez) ប្រធានក្លឹបបាល់​ទាត់​រៀលម៉ាឌ្រីដ នឹងមិនអត់ទ្រាំទៀតទេ ពីព្រោះតែអតីតតារាឆ្នើម របស់ក្រុមម៉ែនឆេស្ទើ យូណៃធីតរូបនេះបានបដិសេដ មិន​ព្រមបន្តកិច្ចសន្យាថ្មី។

ហើយមានមតិភាគច្រើនយល់ឃើញថា កីឡាកររ៉ូណាល់ដូ បានតាំងចិត្តរួចមកហើយ ចាប់តាំងពីកំឡុងពេលទីផ្សារ​ដោះ​ដូរកីឡាករកាលពីខែមុន ថាគាត់នឹងចាកចេញនៅពេល ដែលកិច្ចសន្យារបស់គាត់នៅសល់រយះពេល២ឆ្នាំ ប៉ុន្តែមិនទាន់​ដឹងច្បាស់នៅឡើយទេថា អនាគតនឹងទៅជាបែបណា។

កីឡាករដែលមានតំលៃខ្លួនខ្ពស់ រហូតដល់ទៅ ៨០លានផោននេះ នឹងអាចចាកចេញពីក្រុម ដោយសេរីក្រោយ​ពីបញ្ចប់​កិច្ច​សន្យារបស់គាត់ នៅខែមិថុនា ឆ្នាំ២០១៥ និងមានវ័យ ៣០ឆ្នាំ។

ប៉ុន្តែអ្វីដែលគួរឲ្យបារម្មណ៏ សំរាប់ក្រុមរៀលម៉ាឌ្រីដនោះគឺ ការត្រៀមសំរាប់ការប្រកួតឆែម ពានលីក (Champions League) ដែលត្រូវធ្វើដំណើរទៅកាន់កីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត នៅសប្តាហ៏ក្រោយ។

បើយោងទៅតាមសេចក្តីរាយការណ៏ របស់កាសែតដៀលី ស្តា (Daily Star) ដែលបានដកស្រង់ ពីកាសែតអេស្ប៉ាញ អេលភេស (El Pais) បានឲ្យដឹងថា លោកប៉េរែស មានការព្រួយបារម្មណ៏ ថាកីឡាកររ៉ូណាល់ដូ និងអ្នកចាត់ការ លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) អាចមានភ្នាក់ងារតែ មួយ ដែលអាចជាប់ទាក់ទងទៅនឹងរឿងដែល កីឡាកររ៉ូណាល់ដូ មិនទទួល​យកកិច្ចសន្យាថ្មី ដែលលោកបានផ្តល់ប្រាក់ឲ្យ ២៦លានផោន ក្នុងរយះពេលមួយឆ្នាំ។

ដូច្នេះលោក ប៉េរែស ចាំបាច់ត្រូវតែលក់កីឡាករឆ្នើមរបស់ពិភពលោក ក្នុងរដូវក្តៅនេះ។ ការ ដែលបាត់បង់​កីឡាករ​មួយ​រូបនេះ ក៏នឹងធ្វើឲ្យគាត់អាចទទួលបានលុយចំណេញប្រមាណជា ១០លាន អ៊ឺរ៉ូបន្ថែម។

ក្នុងចំណុចទាំងអស់នេះ បានចោទជាសំនួរថា៖ តើក្រុមមួយណា ដែលអាចមានលទ្ធភាពទិញ យកកីឡាកររ៉ូណាល់ដូ? តើ​ក្រុមម៉ែនឆេស្ទើ យូណៃធីតអាចមានឪកាសនាំយកកីឡាកររូបនេះ ត្រឡប់ទៅរួមក្រុមបានដែរឬទេ? ឬក៏គ្មានក្រុមណា​មួយ​អាចទិញទេ ហើយត្រូវរង់ចាំរហូតដល់ គាត់បញ្ចប់កិច្ចសន្យា ទើបគាត់អាចសំរេចចិត្តខ្លួនគាត់ ថាគាត់ចង់លេងឲ្យក្រុម​ណា​បន្ត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Mirror
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...