បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»

សូមជូនឯកសារវីដេអូចំនួនពីរ៖ ទីមួយ ជាឯកសារស្ដីពីលោក ឈុត វុទ្ធី សកម្មជនព្រៃឈើកម្ពុជា ដែលត្រូវបានបាញ់សម្លាប់ ដោយមន្ត្រីអាវុធហត្ថ ខេត្ត​កោះកុង និងទីពីរ ជាសកម្មភាពការពារព្រៃឈើ នៃសហគមន៍ព្រៃឡង់ ពីការកាប់ទន្ទ្រានព្រៃ ដោយខុសច្បាប់។
បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»
លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ នៅកម្ពុជា។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: May 30, 2018
  • ប្រធានបទ: ព្រៃឈើខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូទីមួយ ជាបទយកការណ៍របស់ទូរទស្សន៍អូស្ត្រាលី «SBS Dateline» ដែលបានស៊ើបអង្កេត ទៅលើការសំលាប់សកម្មជនបរិស្ថានកម្ពុជា លោក ឈុត វុទ្ធីនិងថាតើលោក ឈុត វុទ្ធី ទំនងជាបានដឹងពីអ្វី ដែលឃាតកមិនចង់ឲ្យលោកបង្ហាញ។ 

សូមរំលឹកឡើងវិញថា លោកឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។

រីឯវីដេអូទីពីរ ជាភាពយន្ដឯកសារខ្លី ស្ដីពីសកម្មភាពរបស់បណ្តាញសហគមន៍ព្រៃឡង់ ហៅកាត់ថា «PLCN» បាននិងកំពុងប្រយុទ្ធប្រឆាំង ទល់នឹងការកាប់ឈើខុសច្បាប់ និងការបោសសំអាតដី នៅព្រៃព្រៃឡង់ ដែលមានរយៈពេល តាំងពីជិត ២ ទសវត្សមកហើយ។ បញ្ហាធំបំផុតមួយ ក្នុងចំណោមបញ្ហាធំបំផុតជាច្រើន របស់ពួកគេ គឺផ្តល់តាមរយៈ កម្មវិធីមួយក្នុងទូរស័ព្ទដៃ នូវភស្តុតាង​នៃសកម្មភាព​ខុសច្បាប់​ជាច្រើន ដែលកើតមានជារៀងរាល់ថ្ងៃ នៅទូទាំងព្រៃឡង់។

ភាពយន្ដឯកសារ ផលិតដោយលោក «Allan Michaud» ដែលជាសមិទ្ធិករជាតិអង់គ្លេស រស់នៅក្នុងប្រទេសកម្ពុជា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...