ទើប​នឹង​រក​ឃើញ​ពស់​ថ្លាន់​«យក្ស»​មួយ​ទៀត នៅ​ប្រេស៊ីល

បើធៀប ទៅនឹង​ពស់​ថ្លាន់យក្ស ដែលត្រូវបានគេររកឃើញ កាលពីពេល​មុនៗនោះមក ពស់ថ្លាន់​ដែលទើប​នឹង​ប្រទះ​ឃើញ នៅ​ក្នុង​​ការដ្ឋាន​​មួយ នៅ​ប្រទេស​ប្រេស៊ីលនេះ អាចត្រូវ​​ចាត់​ទុកថា ជាពស់ថ្លាន់​ដែល​ធំជាង​គេ​បំផុត នៅ​ក្នុង​ពិភពលោក។
ទើប​នឹង​រក​ឃើញ​ពស់​ថ្លាន់​«យក្ស»​មួយ​ទៀត នៅ​ប្រេស៊ីល
សត្វពស់ថ្លាន់ដ៏ធំ ដែលត្រូវបានក្រុមកម្មករប្រទះឃើញ នៅក្នុងការដ្ឋានមួយ នៅប្រទេសប្រេស៊ីល។ (រូបថត​លើទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៨ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 30, 2016
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពស់ថ្លាន់យក្សមួយក្បាល ទើបនឹងត្រូវបានគេប្រទះឃើញ កាលពីសប្ដាហ៍មុន នៅក្នុងការដ្ឋានសាងសង់មួយ ស្ថិត​ក្នុងក្រុង «Altamira» ភាគកណ្ដាល​នៃប្រទេសប្រេស៊ីល។ សារព័ត៌មានអង់គ្លេស «Daily Mail» បាន​រាយការណ៍​ថា ពស់ថ្លាន់នោះ មានប្រវែងប្រមាណជា១០ម៉ែត្រ និងមានទម្ងន់ប្រមាណជា ៤០០គីឡូក្រាម។ ប្រវែង​និង​ទម្ងន់នេះ ក៏ត្រូវបានសារព័ត៌មានចិន «People's Daily» រាយការណ៍ដូចគ្នាដែរ។

វាត្រូវបានប្រទះឃើញ បន្ទាប់ពីកម្មការបានដាក់​ម្សៅបំផ្ទុះដី នៅក្នុងការដ្ឋាននោះ។ កម្មករបាននិយាយថា អង្កត់ផ្ចិត​(ទទឹង)​​​របស់​ពស់​ថ្លាន់យក្ស មានប្រវែងដល់ទៅ១ម៉ែត្រ។

បន្ទាប់ពីដំណឹងខាងលើ និងរូបភាពនៃសាកសពពស់ ត្រូវបានផ្សព្វផ្សាយរួច ក្រុមអ្នកស្រឡាញ់ និងអភិរក្ស​សត្វ​ព្រៃ បានបន្ទោសក្រុមកម្មករយ៉ាងខ្លាំង ដែលបានព្យាយាមសម្លាប់សត្វ ដ៏កម្រមួយក្បាលនេះ និងមិន​បាន​ព្រលែង​វា ឲ្យទៅរស់​តាមបែប​ធម្មជាតិវិញ។

យ៉ាងណា គេមិនដឹងពិតប្រាកដ ពីវាសនារបស់សត្វពស់មួយក្បាលនេះ ថានឹងក្លាយទៅជាយ៉ាងណាឡើយ។

ការប្រទះឃើញពស់ថ្លាន់ដ៏ធំ នៅពេលនេះ ជាហេតុការណ៍ទីពីរ ក្នុងឆ្នាំនេះ បន្ទាប់ពីហេតុការណ៍ប្រទះឃើញ ពស់​ថ្លាន់យក្សមួយក្បាលមុន កាលពីខែមេសាកន្លងទៅ នៅលើកោះ «Penang» របស់ប្រទេសម៉ាឡេស៊ី ដែល​មាន​ទំហំដ៏ធំដែរ។ ប៉ុន្តែគេ​មិនអាចដឹងជាផ្លូវការ នូវប្រវែងបណ្ដោយទទឹង និងទម្ងន់របស់វាបានទេ រហូត​មក​ដល់​ពេល​នេះ ដែលធ្វើឲ្យពិបាកវិន្និច្ឆ័យ ថាតើពស់យក្សណាមួយ ដែលធំជាងគេ។

» នេះជាវីដេអូបង្ហាញ ពីពស់ថ្លាន់យក្ស ដែលគេរកឃើញ នៅប្រទេសម៉ាឡេស៊ី៖

សម្រាប់សៀវភៅបំបែកឯកត្តកម្មវិញ បានចុះបញ្ជីពស់ថ្លាន់​ដែលធំជាងគេ គឺសត្វពស់ ដែលគេប្រទះឃើញ ក្នុង​ក្រុង «Kansas City» សហរដ្ឋអាមេរិក និងដែលគេដាក់ឈ្មោះ ឲ្យវាថា «Medusa»។ តែសត្វពស់ ដែល​សៀវភៅ «Guinness World Records» បានចុះបញ្ជីបំបែកឯកត្តកម្មនេះ មានប្រវែងតែ ៧,៦៧ម៉ែត្រ និងទំងន់តែ ១៥៨,៨​គីឡូក្រាម​ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...