កីឡាករបាល់ទាត់ខ្សែប្រយុទ្ធ ដាន៊ែល ស្ទឺរិជ ​ត្រឡប់​មក​ជួយ​ក្រុម​វិញ

លោកប្រិនដាន រ៉ដចឺ (Brendan Rodgers) គ្រូបង្វឹករបស់ក្រុមលីវើភូល បានយល់ព្រមឲ្យខ្សែ ប្រយុទ្ធ ដែលទើបតែទិញមកពីក្រុមឆែលស៊ី (Chelsea) កាលពីខែមករានេះ ត្រឡប់មកជួយ ក្រុមវិញ បន្ទាប់ពីរូបគេខកខានប្រកួតកាលពីថ្ងៃច័ន្ទ ដែលចាញ់ក្រុម វេស្ត ប្រូមវិជ អាល់ប៊ែន (West Bromwich Albion) ដោយសារតែបញ្ហារបួសភ្លៅ។ ក្រុមលីវើភូលបានចាញ់ក្នុងការប្រកួតនោះក្នុងលទ្ធផល ២-០ ហើយបន្ទាប់មកចាញ់ចំនួនគ្រាប់ ដូចគ្នា ក្នុងការប្រកួតអ៊ឺរ៉ូផាលីក (Europa League) វគ្គ៣២ក្រុម ជាមួយនឹងក្រុម ហ្សីនីត អេសធី ផិតធឺស្បឺក (Zenit St Petersburg) និងជាការប្រកួតដែលកីឡាករស្ទឺរិជ ខកខានមិនបានប្រកួត ដូចគ្នា។ ខ្សែប្រយុទ្ធរូបនេះ បានបង្ហាញពីឥទ្ធិពលរបស់ខ្លួនភ្លាមៗ សំរាប់ក្រុមលីវើភូល ដោយបានរក គ្រាប់បាល់បញ្ចូលទី បានចំនួន៤គ្រាប់ ក្នុងការប្រកួតដំបូង ៦លើករបស់គាត់។
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ខ្សែប្រយុទ្ធដែលមានល្បឿនលឿន ដាន៊ែល ស្ទឺរិជ (Daniel Sturridge) បានប្រកាសថា គាត់ ត្រៀមខ្លូនរួចហើយ ដើម្បី​ក្លាយ​ជាកីឡាករជំរើសដំបូងរបស់ក្រុមលីវើភូល (Liverpool) ក្នុងការ ប្រកួតព្រីមែលីក (Premier League) ជាមួយនឹងក្រុម ស្វានស៊ី ស៊ីធី (Swansea City) នៅថ្ងៃអាទិត្យនេះ ហើយវត្តមានរបស់គាត់នឹងអាចបន្ថែមឥទ្ធិពលដល់ក្រុម បន្ទាប់ពីពួកគេ​រងការឈឺចាប់ ដោយចាញ់ជាបន្តបន្ទាប់ ក្នុងកំឡុងពេលគាត់កំពុងព្យាបាលរបួស។


កីឡាករខ្សែប្រយុទ្ធ ដែលមានល្បឿនលឿន ដាន៊ែល ស្ទឺរិជ។

លោកប្រិនដាន រ៉ដចឺ (Brendan Rodgers) គ្រូបង្វឹករបស់ក្រុមលីវើភូល បានយល់ព្រមឲ្យខ្សែប្រយុទ្ធ ដែលទើបតែទិញ​មក​ពីក្រុមឆែលស៊ី (Chelsea) កាលពីខែមករានេះ ត្រឡប់មកជួយក្រុមវិញ បន្ទាប់ពីរូបគេខកខានប្រកួតកាលពីថ្ងៃច័ន្ទ ដែល​ចាញ់ក្រុម វេស្ត ប្រូមវិជ អាល់ប៊ែន (West Bromwich Albion) ដោយសារតែបញ្ហារបួសភ្លៅ។

ក្រុមលីវើភូលបានចាញ់ក្នុងការប្រកួតនោះក្នុងលទ្ធផល ២-០ ហើយបន្ទាប់មកចាញ់ចំនួនគ្រាប់ដូចគ្នា ក្នុងការប្រកួត​អ៊ឺរ៉ូប៉ាលីក (Europa League) វគ្គ៣២ក្រុម ជាមួយនឹងក្រុម ហ្សីនីត អេសធី ផិតធឺស្បឺក (Zenit St Petersburg) និងជាការ​ប្រកួតដែលកីឡាករស្ទឺរិជ ខកខានមិនបានប្រកួត ដូចគ្នា។

ខ្សែប្រយុទ្ធរូបនេះ បានបង្ហាញពីឥទ្ធិពលរបស់ខ្លួនភ្លាមៗ សំរាប់ក្រុមលីវើភូល ដោយបានរកគ្រាប់បាល់បញ្ចូលទី បានចំនួន​៤គ្រាប់ ក្នុងការប្រកួតដំបូង ៦លើករបស់គាត់។

លោករ៉ដចឺ បានប្រាប់កាលពីថ្ងៃសុក្រថា «ដាន៊ែល មកចូលរួមជាមួយក្រុម ហើយគាត់លេង បានយ៉ាងល្អ។ គាត់ជាកីឡាករ​ដែលអស្ចារ្យម្នាក់ ហើយនឹងអាចចូលលេងនៅចុងសប្តាហ៏នេះ»។

កីឡាករ ហ្វីលីប ខូធីញ៉ូ (Philippe Coutinho) របស់ក្រុមលីវើភូលទី២ ដែលទើបតែទិញក្នុង កំឡុងខែមករានេះដែរនោះ ក៏​នឹងអាចចូលលេងជាជម្រើសដំបូងបានដែរ បន្ទាប់ពីចូលលេង លើកដំបូងរបស់ខ្លួន ស្ថិតជាកីឡាករបម្រុង ហើយទាត់ចាញ់​ក្រុមវេស្ត ប្រូម។

លោករ៉ដចឺបានបន្ថែម «គាត់ជាកីឡាករសំខាន់ ក្នុងការគិតរបស់ខ្ញុំ។ អ្នកអាចឃើញពី សមត្ថភាពរបស់គាត់កាលពីនៅក្មេង ហើយគាត់ជាកីឡាករវ័យក្មេងដែលមានបទពិសោធ ច្រើន។ សំរាប់ថ្ងៃអាទិត្យនេះ គាត់ពិតជាយល់ពី កិច្ចការដែលខ្ញុំធ្វើ ហើយគាត់ពិតជាមាន សមត្ថភាពដែលអាចចូលលេងបាន និងអាចជួយបង្កើនសមត្ថភាពក្រុមបន្ថែមទៀត៕»

----------------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments