Champions League៖ មហាមេដ សាឡាហ៍ ចេញ​ពី​ការ​ប្រកួត​ព្រោះ​របួស​ស្មារ

ការប្រទាញប្រទង់គ្នា រវាងកីឡាករ មហាមេដ សាឡាហ៍ (Mohamed Salah) និងកីឡាករ ស៊ែជោ រ៉ាម៉ូស (Sergio Ramos) កំពូលខ្សែការពារ របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) បានធ្វើឲ្យកំពូលខ្សែប្រយុទ្ធ របស់ក្រុម លីវើភូល (Liverpool - អង់គ្លេស) រងរបួសនៅត្រង់ស្មារ ហើយត្រូវបង្ខំចិត្តចាកចេញពីការប្រកួត ទាំងទឹកភ្នែក។
Champions League៖ មហាមេដ សាឡាហ៍ ចេញ​ពី​ការ​ប្រកួត​ព្រោះ​របួស​ស្មារ
កីឡាករ មហាមេដ សាឡាហ៍ ដើរចេញពីការប្រកួត ព្រោះរងរបួសស្មារ បន្ទាប់ពីត្រូវបានកីឡាករ ស៊ែរជោ រ៉ាម៉ូស បោកទៅលើដី។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ (inf[email protected]) - ប៉ារីស ថ្ងៃទី២២ តុលា ២០១៧
  • កែប្រែចុងក្រោយ: May 26, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជារបួសមួយ ដែលធ្វើឲ្យសាច់បាល់ របស់ក្រុម លីវើភូល (Liverpool - អង់គ្លេស) មានការផ្លាស់ប្ដូរ បន្ទាប់ពីបានគ្របលើក្រុម វៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) អស់ជាច្រើននាទី ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ «Champions League» សម្រាប់រដូវកាល ឆ្នាំ២០១៧-២០១៨ យប់ថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន។

នៅនាទីទី ២៥ ខ្សែប្រយុទ្ធជាតិអេហ្សីព របស់ក្រុមហង្សក្រហម កីឡាករ មហាមេដ សាឡាហ៍ (Mohamed Salah) ត្រូវបានកីឡាករខ្សែការពាររបស់ក្រុម រៀល កីឡាករ ស៊ែរជោ វ៉ាម៉ូស (Sergio Ramos) ចាប់«បោក»ទៅលើដី បណ្ដាលឲ្យកីឡារ សាឡាហ៍ គ្រេចស្មារធ្ងន់ធ្ងរ។ ជាកំហុសមួយ បង្កឡើងដោយកីឡាករ រ៉ាមូស តែអាជ្ញាកណ្ដាលមិនបានផ្លុំកញ្ចែ ធ្វើការពិន័យទៅលើកីឡាករនេះទេ។

កីឡាករខ្សែប្រយុទ្ធ​បានព្យាយាម ងើបឡើងមកវិញ ដើម្បីបន្តការប្រកួត តែដោយទំនងជារបួស បានបង្កភាពឈឺផ្សារខ្លាំង ទើបកំពូលខ្សែប្រយុទ្ធរបស់ក្រុម ហង្សក្រហម រូបនេះ ត្រូវបង្ខំចិត្តចេញពីការប្រកួត ជាមួយទឹកភ្នែករមៀលធ្លាក់ចុះ។ កីឡាករ មហាមេដ សាឡាហ៍ ត្រូវបានជំនួសដោយកីឡាករ អាដាម ឡាឡាណា (Adam Lallana) នៅនាទីទី ៣១ ពោលគឺប៉ុន្មាននាទី បន្ទាប់ពីកីឡាករ បានរបួស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...