សារព័ត៌មាន​អាមេរិក ទម្លាយ​​រូប​ថត​ស្រាត​របស់​ភរិយា​បេក្ខជន ត្រាំ

សារព័ត៌មាន «New York Post» បានផ្សាយក្នុងទំព័រក្របមុខរបស់ខ្លួន កាលពីថ្ងៃចន្ទ ម្សិលម៉ិញ នូវរូបថត​ស្រាត​របស់​អ្នកស្រី មេឡានី ត្រាំ (Melania Trump) ភរិយា​សព្វថ្ងៃរបស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ ដើម្បីការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ប៉ុន្តែការផ្សព្វផ្សាយនេះ ទទួល​រង​មក​វិញ​នៅ​តាម​បណ្ដាញ​សង្គម ​នូវការរិះគន់ និង​ការ​ចោទ​ប្រកាន់​សារព័ត៌មាន​ខាងលើ ពីការ​ស្អប់​ខ្ពើម​ចំពោះ​ស្ត្រី។
សារព័ត៌មាន​អាមេរិក ទម្លាយ​​រូប​ថត​ស្រាត​របស់​ភរិយា​បេក្ខជន ត្រាំ
រូបថតស្រាតរបស់អ្នកស្រី មេឡានី ត្រាំ នៅក្របមុខនៃសារព័ត៌មាន «New York Post» ដែលចេញជាប់គ្នាពីរថ្ងៃ ពីករណីនេះ។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០១ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 02, 2016
  • ប្រធានបទ: ឆ្ពោះទៅសេតវិមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបថត«ស្រាត» របស់ភរិយាលោក ដូណាល់ ត្រាំ (Donald Trump) គឺអ្នកស្រី មេឡានី ត្រាំ (Melania Trump) ត្រូវ​បាន​សារព័ត៌មាន « New York Post» ចេញផ្សាយប្រចាំថ្ងៃ យកមកបោះពុម្ភផ្សាយ ចំនួនពីរថ្ងៃ​ជាប់​គ្នា គឺ​នៅ​ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា និងថ្ងៃចន្ទ ទី១ ខែសីហា ម្សិលម៉ិញនេះ។ រូបថតទាំងនេះ ត្រូវ​បាន​ថតតាំង​ពី​ឆ្នាំ​១៩៩៥ ក្នុងខណៈពេលដែលអ្នកស្រី មេឡានី ជាស្ត្រីបង្ហាញម៉ូដមួយរូប មានដើមកំណើត​​មក​ពី​ប្រទេស​ស្លូវាគី និង​នៅ​មុន​ពេលអ្នកស្រី បានមកជួបស្គាល់លោក ត្រាំ។

» ខាងក្រោមនេះ ជារូបភាពទាំងស្រុង នៃការចេញផ្សាយទាំងពីរដង៖

លោក ចាសុន មីល័រ (Jason Miller) ទីប្រឹក្សារបស់លោក ត្រាំ បានថ្លែងតាមបណ្ដាញទូរទស្សន៍ «CNN» ថា មិនមានអ្វីរំខាន នៅក្នុងរូបថតទាំងនេះទេ។ លោក ចាសុន បានថ្លែងទៀតថា៖ «(រូបថតនេះ) គឺ​ជាស្ត្រីដ៏​ស្អាត​ម្នាក់»។

រូបថតស្រាតរបស់អ្នកស្រី មេឡានី ត្រូវបានថតដោយជាងថតរូបអាជីព ជាតិបារាំងមួយរូប និងត្រូវបាន​ផ្សាយ​នៅ​ឆ្នាំ​​បន្ទាប់​មក នៅក្នុងទស្សនាវដ្ដីបារាំង ឈ្មោះ «Max» ដែលបានបញ្ឈប់លែង​ចេញ​ផ្សាយ​ហើយ នា​ពេល​បច្ចុប្បន្ន។ នៅ​ពេល​​នោះ អ្នកស្រី មេឡានី មានអាយុ២៥ឆ្នាំ។

កាលពីខែមេសាកន្លងទៅនេះ សារព័ត៌មាន «New York Post» ដដែល ដែលមាននិន្នាការ​«អភិរក្ស​និយម» បាន​សរសេរគាំទ្របេក្ខភាពលោក ដូណាល់ ត្រាំ សម្រាប់ឈានទៅ​ដណ្ដើមតំណែង ជាម្ចាស់​សេតវិមាន ក្នុង​ប៉ុន្មាន​ខែខាងមុខ។ សារព័ត៌មានបានសម្ដែង​ការជឿជាក់ ចំពោះលោក ត្រាំ ថា៖ «ជាកំពូលតារា ដែលមាន​សក្ដានុពល​ខ្លាំងក្លា និងពោរពេញដោយការសន្យា ដ៏មុតមាំ ប៉ុន្តែមានកំហុសខ្លះៗ នៅពេលដំបូង»។

ប៉ុន្តែការផ្សព្វផ្សាយរូបថតដ៏​អាស្រូវ បានរងការរិះគន់ខ្លាំងក្លា ពីសំណាក់បណ្ដាជន នៅតាមបណ្ដាញសង្គម។ នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) គេបានឃើញប្រតិកម្មជាច្រើន តបនឹងការផ្សាយនេះ ដូចជា៖ «ជា​ការ​ខ្មានអៀនខ្លាំង​ណាស់ #NewYorkPost។ អ្នកឯងចង់និយាយថា អ្នកស្រី មេឡានី ត្រាំ ជា​ស្រី​លក់​ខ្លួន។» ខ្លះ​ទៀត​សរសេរថា៖ «ខ្ញុំបានដួលបះជើង និងភ្ញាក់ផ្អើលខ្លាំងណាស់ (ព្រោះការផ្សាយនេះ)»។

អ្នកប្រើប្រាស់បណ្ដាញសង្គម ថែមទាំងបានបរិហារសារព័ត៌មាន ថាមាន«បំណងចង់បង្កការខ្មាសអៀន» ឲ្យ​ទៅ​​​អ្នកស្រី មេឡានី ត្រាំ។ បណ្ដាជនខ្លះទៀត បានចោទសួរថា តើសារព័ត៌មាន​«អភិរក្សនិយម»​មួយនេះ កំពុង​«វ័ធ»​កន្ទុយ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ វិញ ឬយ៉ាងណ?

» រូបភាព​ស្រាតផ្សេងទៀត របស់អ្នកស្រី មេឡានី ត្រាំ សូមចុចនៅលើទំព័របន្ទាប់។

    Pages:
  • 1
  • 2
  • »
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...